ស្រីៗ​​​កើតឆ្នាំ ជូត ​និង​ឆ្លូវ​ គួរ​ជ្រើស​គូស្រករ​ឆ្នាំ​ណា​ល្អ?

  • 2017-03-20 03:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជ្រើស​រើស​គូស្រករ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ពិសេស​គឺ​ចាស់​ទុំ​ ពួក​គាត់​គិត​គូរ​វែង​ឆ្ងាយ​ពី​ជោគ​ជតា​រាសី​ខ្លាំង​ណាស់។ បើអញ្ចឹង​ស្រី​ដែល​មាន​ឆ្នាំ​​ ជូត​និង​ឆ្លូវ គួរ​ជ្រើស​ដៃ​គូ​ជីវិត​​ឆ្នាំ​អី​ល្អ? មិន​បាច់​បារម្ភ​ទៀត​ទេ​ ថ្ងៃ​នេះ​កញ្ញា​និង​បង្ហាញ​ពី​ថ្ងៃ​សិរី និង​គូឆ្នាំ​ទាំង​ពីរ​ដែល​ល្អ​ជូន​មិត្ត​អ្នក​អាន៖

​​ឆ្នាំ​ជូត៖

ថ្ងៃ​ដែល​ជា​សិរី​មង្គល​ដើម្បី​ជ្រើស​រើស​សម្រាប់​ប្រើ​ក្នុង​ពិធី​សំខាន់​ៗ​របស់​ខ្លួន​ដូច​ជា​ រៀប​អាពាហ៍​ពិពាហ៍ លើក​រាសី បុណ្យ​ទាន​ធំ​ៗ​ ឬ​ពិធី​មង្គល​ផ្សេង​ៗ​ ដែល​ទាក់​ទង​នឹង​សុវត្ថិភាព​សេចក្ដី​ចម្រុង​ចម្រើន​រុង​រឿង​ក្នុង​ជីវិត​ត្រូវ​តែ​ចាប់​ផ្ដើម​ឡើង​ជា​ដំបូង​គឺ៖ ថ្ងៃ​អាទិត្យ​ ថ្ងៃច័ន្ទ ថ្ងៃ​ពុធ​ និង​ថ្ងៃ​សុក្រ​។ ​រីឯ​ស្រីៗ​​គួរ​ជ្រើសរើស គូ​ស្រក​រ​ដែល​មាន​ឆ្នាំ​កំណើត ឆ្នាំ​ឆ្លូវ ឆ្នាំ​ច និង​ឆ្នាំកុរ និង​មិន​ត្រូវ​ជ្រើស​គូស្រករ​ណា​ដែល​មាន​ឆ្នាំ ម្សាញ់​និង​ឆ្នាំ​​មមី។

​ឆ្នាំឆ្លូវ៖

ថ្ងៃ​ដែល​ជា​សិរី​មង្គល​ត្រូវ​តែ​ចាប់​ផ្ដើម​ឡើង​ជា​ដំបូង​គឺ៖ ថ្ងៃ​ច័ន្ទ​ ថ្ងៃ​អង្គារ ​ថ្ងៃ​ព្រហស្បត្តិ៍​ និង​ថ្ងៃ​សុក្រ។ បើ​ចង់​ជ្រើសរើស គូ​ស្រក​រ​គួរ​យក​ឆ្នាំ​ជូត​ ថោះ និង​រកា​ ហើយ​​មិន​ត្រូវ​ជ្រើស​គូស្រករ​ណា​ដែល​មាន​ឆ្នាំ ម្សាញ់​ មមី​និង​មមែ។

​​ ប្រភព៖ ​សៀវ​ភៅ​ តម្រា​ព្យាករណ៍​ជោគ​ជតារាសី ​​​​

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម