រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ដែលស្រីៗ​គួរ​ប្រុង​ប្រយ័ត្ន
  • 2017-03-20 02:21:07
  • ចំនួនមតិ

ចន្លោះមិនឃើញ

ជំងឺ​មហារីក​សុដន់មាន​អត្រា​កើនឡើង​គួរ​ឱ្យកត់​សម្គាល់​ហើយ​អ្នក​ដែល​រងគ្រោះ​ច្រើន​បំផុត​ពី​ជំងឺនេះ​គឺ​ស្ត្រី។ ហានិភ័យ​ដែល​បង្ក​ឱ្យ​កើតមាន​ជំងឺមហារីក​សុដន់​គឺ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ឬ​សមាជិក​ណាម្នាក់​ក្នុង​ក្រុម​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺនេះ។ ជំងឺ​ដ៏​កាច​សាហាវ​នេះ​អាច​មិន​មាន​បង្ហាញ​ជា​រោគ​សញ្ញា​អ្វី​ទាំងអស់ ឬក៏មានខ្លះ​ដូច​ដែល​បាន​រៀបរាប់​ដូច​ខាងក្រោម៖

-សុដន់​មាន​សភាព​ហើម​ប៉ោង​ខុស​ធម្មតា

-ស្បែក​ត្រង់​សុដន់​កើត​មាន​កន្ទួល ​ឬ​ខួច​ចូល​ក្នុង

-សុដន់​មាន​អាការ​ឈឺចាប់​ខុស​សព្វ​មួយ​ដង

-ក្បាល​សុដន់​ឡើង​ឈឺ ​ឬ​ក្បាល​សុដន់​លឹប​ចូល​ក្នុង

-ក្បាល​សុដន់ ​ឬ​សុដន់​ទាំងមូល​តែ​ម្ដង​ប្រែក្លាយ​ជា​ពណ៌​ក្រហម ​ឬក្រមៅ ឬ​ស្បែក​ទៅ​ជា​ក្រាស់​ខុស​ធម្មតា

-មាន​ទឹក​រងៃ​ហូរ​ចេញ​ពី​សុដន់​ដែល​មិនមែន​ជា​ទឹកដោះ

-ដុំ​ពក​ក្រោម​ក្លៀក

ប្រសិនបើ​អ្នក​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង​ឃើញ​មាន​រោគ​សញ្ញា ​ឬ​ភិនភាគ​ដូច​ខាងក្រោម​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ ​និង​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ដើម្បី​រក​ឱ្យ​ឃើញ​ច្បាស់​ថា​អ្នក​មាន​ជំងឺ​មហារីក​សុដន់​មែន​ដែរ​ឬ​អត់។ ការពារ​ប្រសើរ​ជាង​ព្យាបាល ​ដូច្នេះ​សូម​យក​ចិត្តទុកដាក់​លើ​សុដន់​របស់​អ្នក​ឱ្យ​មែន​ទែន៕

ប្រភព៖ Breastcancer


ប្រែសម្រួលៈ ណាលីតា