ស្រី​ៗ​គួរចេះ ៦ នេះ​វិធី ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ និង​ធ្វើឲ្យមិត្តភ័ក្តិសើច​វិញ​បាន

  • 2017-03-18 06:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​មិត្ត​ល្អ​អាច​ពឹងពាក់​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​បាន។ ដូចនេះ​ដើម្បី​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក់​ខ្លះ​ៗ​ពី​មិត្តភ័ក្ដិ​បាន យើង​គួរ​ចេះ​វិធី​ទាំង ៦ ខាងក្រោម​នេះ៖

១.ស្ដាប់​គេ​រៀបរាប់​ស្ថានភាព​នៃ​ទុក្ខ​លំបាក៖ បើ​មិត្តភ័ក្ដិ​ជ្រើសរើស​យើង​ឲ្យ​ស្ដាប់​នូវ​ទុក្ខលំបាក​របស់​គេ មានន័យ​ថា​យើង​ជា​មនុស្ស​សំខាន់​សម្រាប់​គេ។ ដូចនេះ​គួរ​ស្ដាប់​ការ​រៀបរាប់​របស់​គេ​ដោយ​យក​ចិត្ត​ទុក្ខដាក់​បំផុត នោះ​គេ​ក៏​អាច​រំសាយ​ទុក្ខកង្វល់​ខ្លះ​ៗ​ដែរ។

២.ជួយ​ផ្ដល់​ដំបូន្មាន​ល្អ​ៗ៖ ប្រសិនបើ​ពួកម៉ាក​ឈឺចិត្ត​ស្អិត​ទ្រូង​មាន​គំនិត​ផ្ដេសផ្ដាស់ យើង​មិន​គួរ​ធ្វើ​ចរិត​ហៃអើ​ៗ​តាម​ចិត្ត​គេ​ទេ តែ​គួរ​តែ​ផ្ដល់​ជា​ដំបូន្មាន​ល្អ​ៗ​វិញ ទើប​អាច​ជួយ​គេ​បាន។

៣.ផ្ដល់​ពេល​បន្តិច​សម្រាប់​គេ៖ មនុស្ស​​ខ្លះ​ត្រូវការ​នៅ​ស្ងៀមស្ងាត់​ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយ​មិន​ចង់​ឲ្យ​នរណា​ម្នាក់​នៅ​ជិត។ ដូចនេះ​យើង​គួរតែ​ផ្ដល់​ពេល​ផ្ទាល់ខ្លួន​បន្តិច និង​មិន​គួរ​សួរ​ដេញដោរ​ពេល​នេះ​ឡើយ។

៤.នាំ​ទៅ​ញ៉ាំ​អាហារ​ដែល​គេ​ចូលចិត្ត៖ យើង​គួរ​តែ​ដឹង​ថា​មិត្តភ័ក្ដិ​ចូលចិត្ត​ញ៉ាំ​អាហារ​ប្រភេទ​ណា​ហើយ ដូចនេះ​ពេល​គេ​មិន​សប្បាយ​ចិត្ត​គួរ​នាំ​ទៅ​ញ៉ាំ​អាហារ​ដែល​គេ​ចូលចិត្ត នោះ​ទុក្ខសោក​នឹង​រសាយ​បាន​ខ្លះ​ដែរ។

៥.ឱប​គេ​ឲ្យ​ណែន៖ នៅ​ពេល​មិត្ត​ជួប​ការ​លំបាក គួរតែ​ឱប​គេ​ឲ្យ​ណែន និង​ប្រាប់​ឥ្យ​គេ​យំ​ឲ្យ​អស់​មក ហើយ​ពេល​យំ​អស់​កាលណា​អារម្មណ៍​តានតឹង​នឹង​បាន​ធូរស្រាល​មក​វិញ​ខ្លះ។

៦.ធ្វើឲ្យ​គេ​សើច៖ គួរ​តែ​ស្វែងរក​វិធី​ណា​ដែល​អាច​ឲ្យ​គេ​សើច​បាន​ ដូចជា​រំលឹក​រឿង​ចាស់​ៗ និង​ប្រឡែងគ្នា​លេង ដើម្បី​បន្លប់​អារម្មណ៍​មិន​ល្អ​ដែល​គេ​កំពុង​មាន៕

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម