ក្រុមរាំ​នារី OMG Girls Dance Crew កំពុង​សហការ​ជាមួយ​អ្នកជំ​នាញ​ បង្កើត​ចង្វាក់​ភ្លេង​និង​បទ​ចម្រៀង​ផ្ទាល់​ខ្លួន

  • 2017-03-19 03:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមរាំ​នារី ជា​សិល្បៈ​ប្រភេទ​ថ្មី​មួយ ទើប​នឹង​លេច​រូបរាង​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ OMG Girls Dance Crew ជាក្រុម​រាំ​បែប​យុវវ័យ ត្រូវ​បាន​បង្កើត​ឡើង រយៈពេល​៥ឆ្នាំ​មក​ហើយ ដោយ​មាន​សមាជិកា៦រូប។

ក្រុមរាំ​នារី OMG

ប្រវត្តិ​នៅ​ក្រោយ​ការ​បង្កើត​ក្រុម​បាន៣​ឆ្នាំ ក្រុម​រំា​នារី ដែល​ប្រកប​ដោយ​រូប​ឆោម តែង​តែ​បង្ហាញ​ខ្លួន​ជា​ញឹក​ញាប់​ក្នុង​កម្មវិធី​នានា​ទូទាំង​ប្រទេស  រហូត​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ពីទស្សនិកជន​ជា​បន្តបន្ទាប់​ ​ដោយសារ​ក្បាច់​រាំ និង​គំនិត​ច្នៃ​ប្រឌិត​ដ៏​សម្បូរ​បែប។​

បច្ចុប្បន្ន OMG Girls កំពុង​សហការ​ជាមួយ​អ្នក​ជំនាញ​ក្នុង​ការ​បង្កើត​ចេញ​នូវ​ចង្វាក់​ភ្លេង និង​បទ​ចម្រៀង​ផ្ទាល់​ខ្លួន ដោយ​រួម​បញ្ចូល​នូវ​វង្វាក់​ប្រពៃណី​ខ្មែរ នៅ​ក្នុង​ក្បាច់​រាំ​ផង​ដែរ។ ដឹង​ពី​រឿង​លម្អិត​របស់​ក្រុម​រាំ​នារី​មួយ​នេះ សូម​ទស្សនា​វីឌីអូ​កិច្ច​សម្ភាសន៍​ខាង​ក្រោម​នេះ ក្នុង​កម្មវិធី Coffee Time របស់ “៣០ដេលី”៕

   

អត្ថបទៈ ហ្សាលី

អត្ថបទពេញនិយម