ស្មាន​តែ​​វិចិត្រ​ករ​ មក​ពី​ណា? ការ​ពិត​​ជា​ក្មេង​ស្រី​ស្អាត​សោះ

  • 2017-03-17 03:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទើប​វ័យ​១៤​ ឆ្នាំ​ប្អូន​ស្រី​ដែល​មាន​គណនី​ហ្វេស​ប៊ុក​ Ju Za Li បាន​បង្ហាញនូវ​រូប​គំនូរ​ប្លែក​ៗ​ ស្អាត​បែប​សម័យ​ថ្មី។ អ្វី​ដែល​គួរ​ឲ្យ​សរសើរ Ju Za Li មិន​ត្រឹម​ជា​ក្មេង​ស្រី ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាតនោះ​ទេ​ ​នាង​ថែម​ទាំង​មាន​គំនិត​ឆ្នៃ​ប្រឌិត​ចូល​ចិត្ត​គូរ​រូប​ខុស​ពី​ក្មេង​ស្រី​ដទៃ​។

ប្អូនស្រីដែលមានទេពកោសល្យរូបបានឲ្យដឹងថា ​ការ​គូរ​រូប​របស់​នាង​សុទ្ធ​តែ​ចេញ​ពី​​គំនិត​ខ្លួន​ឯង​ផ្ទាល់​ ​មិន​ដែល​បាន​ទទួល​ការ​បង្រៀន​សិល្ប​គំនូរ​ពី​អ្នក​ណា​​ម្នាក់​ឡើយ។ បច្ចុប្បន្ន Ju Za Li កំពុងសិក្សាថ្នាក់ទី៨ នៃសាលាសុវណ្ណភូមិ។

រូប​ភាព៖ Ju za li

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម