ស្រី​ៗ​គួរ​ប្រយ័ត្ន​ បើ​មាន​ស្នាម​អុជក្រហមបែប​​នេះ​លើ​ដង​ខ្លួន

  • 2017-02-27 05:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះ​ស្ត្រី​មួយ​ចំនួន​ បើ​ស្រាប់​តែ​ឃើញ​ស្នាម​ក្រហម​​ដូច​ប្រជ្រុយ​លើ​ស្បែក​នោះ​ គួរ​ប្រយ័ត្ន​ផង។​ ខាង​ក្រោម​នេះ​គឺ​ជា​មូល​ហេតុ​ដែល​បង្ក​វា​ឡើង​ ព្រម​ទាំង​​​វិធី​ដោះ​ស្រាយ​ដែល​អ្នក​គួរ​ដឹង។​

មាន​មូលហេតុ​២​ធំ​ៗ​ដែល​បង្ក​ឲ្យ​មាន​ស្នាម​នេះ​​៖

១. អាយុ៖ មាន​ស្ត្រី​ជា​ច្រើន​ដែល​មាន​ស្នាម​នេះ​ (angiomas)នៅ​អាយុ​ប្រហែល​ ៣០​ឆ្នាំ​ ឬ​លើស​ពី​នេះ។​ វា​មើល​ទៅ​ដូច​ជា​ប្រជ្រុយ​រាង​ប៉ោង​ ហើយ​ច្រើន​កើត​លើ​ខ្លួន​ ដៃ​និង​ស្មា។​ វា​បង្ករ​​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្ដូរ​វ័យ, ​ស្បែក​ ព្រម​ទាំង​សរសៃ​ឈាម​ផង​ដែរ។​

២. បញ្ហា​សុខភាព​៖ ករណី​ខ្លះ​ ស្នាម​នេះ​ក៏​ចង់​បង្ហាញ​​ពី​បញ្ហា​សុខភាព​ ព្រម​ទាំង​ការ​រស់​នៅ​មិន​សមស្រប​របស់​យើង​ផង​ដែរ។​ បើ​វា​​រាល​ដាល​​ច្រើន​ឡើង​ៗ​ គឺ​​​អាច​បង្ហាញ​ថា​យើង​កំពុង​មាន​បញ្ហា​ថ្លើម​, បញ្ហា​ទាក់​ទង​នឹង​សរសៃ​ឈាម​ ឬ​ក៏​បញ្ហា​អ័រម៉ូន​ហើយ។​

វិធី​ដោះ​ស្រាយ៖

បើ​​យើង​ស្រាប់​តែ​សំគាល់​ឃើញ​ស្នាម​ក្រហម​​ទាំង​នេះ​កាន់​តែ​ធំ​, កាន់​តែ​ពក​ ហើយ​រាលដាល​ច្រើន ជម្រើស​សមស្រប​គឺ​ទៅ​ជួប​​​​គ្រូពេទ្យ​ទើប​ល្អ​។​ តាម​ពិត​ វា​មិន​មែន​ជា​ប្រភេទ​ជំងឺ​អ្វី​ដែល​ធ្ងន់ធ្ងរ​ ត្រូវ​សង្គ្រោះ​បន្ទាន់​ទេ​ តែ​យើង​ក៏​មិន​គួរ​បណ្ដោយ​ដែរ។

​ម្យ៉ាង​ទៀត​ យើង​ត្រូវ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព ដោយ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​, ​ទឹក​, បន្លែ​ និង​អាហារ​សុខភាព​មួយ​ចំនួន​ទៀត​ឲ្យ​បាន​ច្រើន។​ វិធី​នេះ​នឹង​ជួយ​ស្បែក​ឲ្យ​មាន​សុខភាព​កាន់​តែ​ល្អ៕​​​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម