កាន់​តែ​ល្បី ADDA កាន់​តែ​មិន​សូវ​...

  • 2017-02-23 05:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្ចាស់​បទ «ពីរ​នាក់​បាន​ហើយ» ​Adda ហាក់​ដូច​ជា​ស្ទុះ​ប្រជា​ប្រិយ​ភាព​កាន់​​តែ​ខ្លាំង​ឡើង បន្ទាប់​ពី​​អ្នកនាង​បាន​បង្កើតបទ​ចម្រៀង​ជា​ស្នាដៃ​និពន្ធ​ថ្មី​ជា​ច្រើន​កន្លង​មក។ ត្បិត​តែ​ជា​តារា​ល្បី​ក្នុង​ដួង​ចិត្ត​យុវវ័យ​ពិតមែន តែ​បើ​យើង​ចាប់​អារម្មណ៍​លើ​ការ​លេង​ស្ទីល​តែង​ខ្លួន​របស់​ម្ចាស់​បទ «ទី​នេះ​មាន​មនុស្ស​ខូច​ចិត្ត​» នេះ​វិញ ហាក់​ដូច​ជា​គ្មាន​ការ​​ផ្លាស់​ប្ដូរ​អ្វី​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ មិន​​​ថា​ម៉ូដ​សក់ ឬការ​ស្លៀក​ពាក់។

សឹង​តែ​គ្រប់​កម្មវិធី​​ម្ចាស់​បទ​ «​ស្រលាញ់​ខ្លាំង​បាន​ឈ្លោះ​» រូប​នេះ​តែងផាត់មុខបែបសិចស៊ី រីឯស្លៀកពាក់និងម៉ូដសក់មើល​ទៅ​សាមញ្ញ​ៗ​តែ​ស្រស់​ស្អាត​បែប​តារា​ក្រៅ​ស្រុក ផ្ទុយ​​ពី​តារា​ស្រី​ផ្សេងៗ​ទៀត​ ដែល​តែង​តែ​ព្យាយាម​​ប្ដូរ​ស្ទីល​ខ្លួន​ឯង​ឲ្យ​ប្លែក​ៗ​ជា​ញឹក​ញាប់​ទៅ​វិញ។

ចុះ​ប្រិយ​មិត្ត​ដែល​ជា​អ្នក​គ្រាំ Adda យល់​យ៉ាង​ណា​ចំពោះ ការ​តុប​តែង​ខ្លួន​របស់​គាត់?

រូប​ភាព៖ ហ្វេសប៊ុក

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម