ឈិន ​ម៉ា​និច្ច ​​ចាប់​ផ្ដើម​ឆ្អឹង​អណ្ដែត​ហើយ​!​

  • 2017-02-22 03:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវវ័យ​ឥលូវ​អ្នក​ណា​មិន​ស្គាល់​ ឈិន ​ម៉ា​និច្ច ម្ចាស់​ពាន​ Cambodia Idol season2 និង​ជា​តារា​ចម្រៀង​ស្រី​​ថ្មី​ប្រចាំ​ផលិត​កម្ម​ហង្សា​មាស​នោះ ។ ម្ចាស់​ពានរូប​​នេះ​ហាក់​មាន​ឆ្អឹង​អណ្ដែត​ខ្លាំង​តែ​ម្ដង បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​​ភ្លាម​ស្រាប់​តែ​មាន​ចម្រៀង​ត្រៀម​ចេញរួច​ជាស្រេច​​។

ម្ចាស់​បទ «នារី​ក្នុង​ក្ដី​សុបិន​បង​ជា​អ្នក​ណា?» រូប​នេះ​ដូចជា​មាន​ហាង​ឆេង​ខ្លាំង​មិន​ចាញ់​តារា​មុន​ៗ​នោះ​ទេ បន្ទាប់​ពី​ទទួល​បាន​ពាន​ វត្តមាន​ម៉ា​និច្ច​​​បាន​បង្ហាញខ្លួន​លើ​ឆាក​តន្ត្រី​ជាច្រើន​ សឹង​តែ​គ្រប់​កម្មវិធី។ ហើយ​ថ្មីៗ​នេះ ម៉ា​និច្ច​ ត្រូវ​បាន​គេ​ហៅ​ថត​ផ្សព្វ​ផ្សាយ​ឲ្យ​សំអាង​ការ ​ទៀត​ផង។

រូប​ភាព​៖ Facebook ​​

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម