ប៉ា​ម៉ាក់​អត់​ចូលចិត្ត​សង្សារ​យើង​ គួរ​ធ្វើ​ម៉េច​ទៅ​?

  • 2017-02-20 08:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​មាន​សង្សារ​ អ្នក​ណា​ក៏​ចង់​ឲ្យ​ប៉ា​ម៉ាក់​ពេញចិត្ត​លើ​សង្សារ​ខ្លួន​​ដែរ​ ព្រោះ​ថ្ងៃ​ក្រោយ​អាច​ក្លាយ​ទៅ​ជា​គ្រួសារ​តែមួយ​ក៏​ថា​បាន។​

ចុះ​បើ​ពួក​គាត់​អត់​ចូលចិត្ត​សង្សារ​ខ្លួន​វិញ​គួរ​ធ្វើ​ម៉េច​ល្អ​ទៅ?

រូបតំណាង

តាម​សម្ដី​របស់​កញ្ញា​ លីកា​ ដែល​ជា​និស្សិត​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បាន​លើកឡើង​ថា​ ​«ម៉ាក់​ខ្ញុំ​ខឹង​ខ្ញុំ​ពេល​ដែល​ទាក់ទង​ជាមួយ​សង្សារ​ខ្ញុំ ព្រោះ​ម៉ាក់​ថា​សង្សារ​ខ្ញុំ​នៅ​រាង​ក្មេង​ គាត់​អត់​ពេញ​ចិត្ត​ទេ តែ​ខ្ញុំ​ចេះ​តែ​ព្យាយាម​រក​ឱកាស​ឲ្យ​គាត់​ចូល​ជិត​ម៉ាក់​ខ្ញុំ ហើយ​ខ្ញុំ​ឧស្សាហ៍​និយាយ​ពី​ភាព​ជោគជ័យ​របស់​គាត់​ឲ្យ​ម៉ាក់​ស្ដាប់​ ដូចជា​ពេល​ដែល​គាត់​បាន​ការងារ​ធ្វើ​ ជាប់​ជា​សិស្ស​ឆ្នើម​​អី​ហ្នឹង​ រហូត​ដល់​ម៉ាក់​ខ្ជិល​ហាម​តទៅទៀត​»​ ។

ដោយឡែក និស្សិត​ស្រី​ផ្នែក​​ព័ត៌មាន​វិទ្យា​ សុគន្ធារី​ ក៏​បាន​ចែក​រំលែក​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ជុំវិញ​បញ្ហា​នេះ​ថា « ប៉ា​ខ្ញុំ​គាត់​អត់​សូវ​ហាម​អី​ទេ​ តែ​ម៉ាក់​វិញ​គាត់​អត់​ឲ្យ​ទាក់ទង​គ្នា​ជាមួយ​សង្សារ​ខ្ញុំ​តែ​ម្ដង​ ព្រោះ​សង្សារ​ខ្ញុំ​រៀន​ខាង​អគ្គិសនី ដែល​ជា​ជំនាញ​ម៉ាក់​ស្អប់​ខ្លាំង តែ​​ខ្ញុំ​ចេះ​តែ​និយាយ​ប្រាប់​គាត់​ជា​រឿយ​ៗ​​ថា​ជំនាញ​ហ្នឹង​មែន​ឡើង​ត​ភ្លើង​ទេ​​ម៉ាក់​ ហើយ​ក៏​ព្យាយាម​ឲ្យ​​សង្សារ​ខ្ញុំ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បង​ប្អូន​ខាង​ខ្ញុំ​ ដោយ​ឲ្យ​ពួក​គាត់​ជួយ​និយាយ​ម៉ាក់​ រហូត​ដល់​ម៉ាក់​ឈប់​ហាម​ពួក​ខ្ញុំ​ទៀត។

​ រី​ឯ​​ បងស្រី​ គីមហ័រ ដែល​ជា​ម្ចាស់​ហាង​ខោអាវ​​មួយ​នៅ​ម្ដុំ​សន្ធរម៉ុក​ បាន​និយាយ​ថា​ «​​ កាលពី​ខ្ញុំ​ទាក់ទង​ជាមួយ​​សង្សារ​ខ្ញុំ​ដំបូង​ គឺ​ប៉ា​ម៉ាក់​ខ្ញុំ​ដាច់​ខាត​អត់​ឲ្យ​ស្រឡាញ់​គ្នា​ម៉ង​ ព្រោះ​គាត់​អត់​ចូល​ចិត្ត​គ្រួសារ​ខាង​​សង្សារ​​​ខ្ញុំ តែ​ដោយសារ​ពួក​ខ្ញុំ​ស្រឡាញ់​គ្នា​ ពួក​ខ្ញុំ​ក៏​សុខចិត្ត​លួច​ទាក់ទង​គ្នា​អត់​ឲ្យ​ពួកគាត់​ដឹង​រហូត​ដល់​ខ្ញុំ​រៀន​ចប់ បាន​​ខ្ញុំ​ប្រាប់​គាត់​ថា​សង្សារ​ខ្ញុំ​ចង់​ចូល​ស្ដី​ ហើយ​ខ្ញុំ​ព្យាយាម​និយាយ​បញ្ចុះ​បញ្ចូល​គាត់​​រហូត​ដល់​ពួកគាត់​យល់​​ព្រម​។»

ដូច្នេះ​បើ​សិន​ជា​អ្នក​ជួប​បញ្ហា​ដែល​ប៉ា​ម៉ាក់​អត់​ពេញ​ចិត្ត​ជាមួយ​សង្សារ​​អ្នក​ អ្នក​គួរ​តែ​រក​វិធី​ដោះស្រាយ​​ មិន​គួរ​បោះបង់​ចោល​ដោយ​ងាយ​នោះ​ទេ​បើ​អ្នក​ស្រឡាញ់​គ្នា​ពិត​មែន​នោះ​។

 

អត្ថបទៈ ផេង ផលធិតា

អត្ថបទពេញនិយម