ហេតុ​ផល ​៥​ យ៉ាង​ដែល​មនុស្ស​ស្រី ​មិន​គួរ​ស្អប់​អតីត​សង្សារ​​ខ្លួន​ឡើយ

  • 2017-02-20 08:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​តែងតែ​មាន​ចិត្ត​ស្អប់​អតីត​សង្សារ​ខ្លួន ​នៅ​ពេល​ណា​ដែល​ពួកគេ​​បែកបាក់​គ្នា។ យ៉ាងណាមិញ ​ពេល​ខ្លះ​ស្រី​ៗ​ក៏​ត្រូវ​តាំង​ចិត្ត​ និង​បញ្ឈប់​ការ​ស្អប់​នោះ​ផង​ដែរ ព្រោះ​​ពេល​ខ្លះគេ​​មិន​ដែល​បាន​ស្អប់​យើងវិញ​ទេ តែ​ការ​​បែក​គ្នា ​អាចមាន​ហេតុផលច្រើន​ទៀត។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​៥​យ៉ាង​ដែល​មនុស្ស​ស្រី ​មិន​គួរ​ស្អប់​អតីត​សង្សារ​របស់​ខ្លួនឡើយ៖

១.បែក​គ្នា​មាន​អី​មិន​ល្អ៖ ពេល​ខ្លះ​គេ​បែក​ពី​យើង​ក៏​ដោយសារ​តែ​​គេ​មើល​ឃើញ​ថា​នៅ​ជាមួយ​គ្នា​ក៏​គ្មាន​ក្ដី​សុខ​ដែរ។

២.គេ​គិត​ពី​អ្នក​ខ្លាំង​បំផុត៖ ​ការ​បែក​គ្នា​ពេល​ខ្លះ​គឺ​មក​ពី​គេ​គិត​ដល់​យើង​ខ្លាំង​ពេក ​ខ្លាច​យើងឈឺ​ចាប់​នៅ​ពេល​ក្រោយ ​ព្រោះ​ដឹង​ថា​មិន​អាច​នៅ​ជាមួយ​គ្នា​បាន។

៣.វា​អាច​ជា​បទ​ពិសោធន៍​ល្អ៖ ​មិនមែន​បែក​គ្នា​សុទ្ធ​តែ​អាក្រក់​នោះ​ទេ ពេល​ខ្លះ​វា​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​យើង​កាន់​តែ​មាន​អារម្មណ៍​ចេះ​គ្រប់គ្រង​លើ​ខ្លួន​ឯង។

៤.គេ​បាន​បង្រៀន​យើងឱ្យ​យល់​ពី​មនុស្ស​ប្រុស៖ ​អតីត​សង្សារ​របស់យើង​បាន​ផ្ដល់​មេរៀន​ល្អ​ៗ​ជា​ច្រើន​សម្រាប់​មុន​ពេល​បែក​គ្នា ព្រោះ​យើង​អាច​យល់​ពី​អារម្មណ៍​មនុស្ស​ប្រុស​បាន​ថា​គេ​គិត​យ៉ាង​ណា។

៥.គេ​មិន​បាន​ធ្វើ​បាប​យើងទេ៖ យើង​មិន​គួរ​ស្អប់​ដៃ​គូ​ចាស់​​ ព្រោះ​គេ​​មិន​ដែល​ធ្វើ​បាបយើងមុន​ពេល​បែក​គ្នា​នោះ​ទេ ព្រោះ​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ទោះ​ជា​បែក​មែន តែ​គេ​នៅ​តែ​គោរព​ដល់​សិទ្ធ​របស់​មនុស្ស​ស្រី​ជា​និច្ច៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម