តិចនិកជ្រើសរើស​ម្សៅ​ទ្រនាប់​ដែល​ស៊ី​នឹង​សម្បុរ​ស្បែក

  • 2017-02-20 04:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា ដឹង​ច្បាស់​ណាស់​ថា​មនុស្ស​ស្រី​គ្រប់រូប​ ពិតជា​មាន​ការ​លំបាក​ក្នុងការ​ជ្រើសរើស​ម្សៅ​ទ្រនាប់​ដែល​ស័ក្ដិសម​នឹង​ស្បែក​មុខ​របស់ខ្លូន​។ ឈប់​ខ្វល់​ទៀត​ទៅ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​ស្រីៗ​ជ្រើស​រើស​​ម្សៅ​ទ្រនាប់​​ឲ្យ​ត្រូវ​នឹង​​សម្បុរ​​ស្បែក​៖

@ពេលទិញ​ម្សៅ​ទ្រនាប់​កុំ​ប្រញ៉ាប់​សម្រេច​ចិត្ត​ពេក។ អ្នកត្រូវ​ប្រាកដ​ថា​នៅ​កន្លែង​នោះ​មាន​មាន​ពន្លឺ​ភ្លឺ​គ្រប់គ្រាន់​ដែល​អាច​ឱ្យ​អ្នក​មើល​ពណ៌​នៃ​ម្សៅ​ទ្រនាប់​បាន​យ៉ាងច្បាស់។ ភ្លើង​ពណ៌​ខ្លះ​ធ្វើឱ្យ​អ្នក​លាប​មើលទៅ​ឃើញ​ស្អាត​ប៉ុន្តែ​ពេល​យក​មក​ដល់​ផ្ទះ​វា​បែរ​ទៅជា​មិន​ស្អាត​ក៏​ថាបាន។

អ្នក​ចាំបាច់​ត្រូវតែ​សាកល្បង​ដោយ​យក​វា​មក​លាប​លើ​ស្បែក​មុខ​របស់​អ្នក​ រួច​ទុកចោល​មួយ​សន្ទុះ​ ព្រោះ​ថាសមតុល្យ​អាស៊ីត​ដែល​មាន​លើ​ស្បែក​មុខ​របស់​អ្នក​អាច​ធ្វើឱ្យ​ពណ៌​នៃ​ម្សៅ​ទ្រនាប់​ទៅជា​ពណ៌​ផ្សេង​។

@អ្នក​ត្រូវ​ជ្រើសរើស​ពណ៌​ដែល​សម​នឹង​សម្បុរ​ស្បែក​របស់​អ្នក។ ប្រសិនបើ​ផ្ទៃ​មុខ​អ្នកស​អ្នក​មិន​ត្រូវ​ជ្រើស​យក​ម្សៅ​ទ្រនាប់​ដែល​រាង​ក្រមៅ​ទេ។ ប្រសិនបើ​សម្បុរ​ស្បែក​របស់​អ្នក​មាន​ពណ៌​លឿង​អ្នក​មិន​ត្រូវ​រើស​យក​ម្សៅ​ទ្រានប់​ពណ៌​ផ្កាឈូក​មក​ប្រើ​ទេ។

@កុំ​ប្រើប្រាស់​ម្សៅ​ទ្រនាប់​ពណ៌​ក្រមៅ​ដិត​ខ្លាំង​ដើម្បី​ឱ្យ​ផ្ទៃមុខ​មើលទៅមាន​ពណ៌​ដាំដែង​។

គន្លឹះ​បន្ថែម៖

វិធីដ៏ល្អបំផុត​ក្នុងការ​លាប​ម្សៅ​ទ្រនាប់ឱ្យ​ចូល​ក្នុង​សាច់មុខ​បាន​ម៉ត់​ល្អ​អ្នក​​ត្រូវតែ​យក​ចុង​ម្រាម​ចង្អុល​ដៃ​ទៅលាប​។

ជាដំបូង​អ្នក​ត្រូវ​លាប​ម្សៅ​ព្រីមមើ​ជាមុន​ដើម្បី​ជួយ​ធ្វើឱ្យ​ផ្ទៃ​មុខ​មាន​សំណើម​ ការអនុវត្ត​របៀបនេះ​នឹង​ធ្វើឱ្យ​ផ្ទៃ​មុខ​របស់​អ្នក​មាន​សភាព​រលោង​និង​មិន​កក​ដុំៗឡើយ៕

ប្រភពៈ Beautips

ប្រែសម្រួលៈ ណាលីតា