Angelina Jolie ​ចង់​ដឹង​ពី​ខ្មែរ​ឱ្យ​កាន់​តែ​ច្បាស់ ជា​ពិសេស​ការ​គិត​របស់​ឪពុក​ម្ដាយ Maddox

  • 2017-02-19 06:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Angelina Jolie ​បាន​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប ​ដើម្បី​ចូល​រួម​កម្មវិធី​សម្ពោធ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ារបស់​ខ្ញុំ​" ​កាល​ពី​ម្សិលមិញ​នេះ។

ក្នុង​ឱកាស​នោះ​ដែរ ​តារា​សម្ដែង​ល្បី​ឈ្មោះ​និង​មាន​ចិត្ត​ធម៌​រូប​នេះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់ទង​និង​ខ្សែ​ភាពយន្ដ​ក៏​ដូចជា​កូន​ប្រុស Maddox ​ដែល​លោក​ស្រី​យក​ទៅ​ចិញ្ចឹម​នោះ​ថា​​៖ “ខ្ញុំ​ចូល​រួម​ថត​ខ្សែ​ភាពយន្ដ​មួយ​នេះ ​មិនមែន​សំដៅ​តែ​សង្គ្រាម​មួយ​ទេ ប៉ុន្តែ​វា​ជា​ការ​ស្រលាញ់​ក្នុង​គ្រួសារ​មួយ ​និង​ប្រទេស​មួយ​ដ៏​ស្រស់ស្អាត។ មួយ​វិញ​ទៀត ​ខ្ញុំ​ក៏​ចង់​ស្វែង​យល់​ពី​អារម្មណ៍​ ការ​គិត​របស់​ឪពុក​ម្ដាយ​ Maddox កូនប្រុស​របស់​ខ្ញុំ ​ដែល​ធ្លាប់​បាន​គិត​ផង​ដែរ។ ខ្ញុំ​ចង់​យល់​ពី​គាត់​ឱ្យ​ច្រើន ​ហើយ​ខ្ញុំ​ក៏​ចង់​យល់​ពី​ប្រទេស​នេះ​ឱ្យ​កាន់​តែ​ច្បាស់​ផង​ដែរ”។

Angelina Jolie ​បាន​យក​ក្មេង​ប្រុស​ជនជាតិ​កម្ពុជា​ម្នាក់​ទៅ​ចិញ្ចឹម​នៅ​ឆ្នាំ​២០០២​កន្លង​ទៅ ហើយ​ក៏​បាន​ដាក់​ឈ្មោះ​ឱ្យ​ជា​ Maddox ​តែ​ម្ដង​ទៅ។ តារា​សម្ដែង​ខាង​លើ​នេះ ​តែងតែ​ចង់​ឱ្យ​កូន​ប្រុស​ចិញ្ចឹម​របស់​អ្នក​ស្រី​យល់​ច្បាស់​ពី​ស្រុក​កំណើត​របស់​គេ ​ដោយ​តែងតែ​នាំ​មក​ជាមួយ​ជានិច្ច ប្រសិន​ណា​បើ​អ្នក​ស្រី​មក​ប្រទេស​កម្ពុជា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម