ឥរិយាបថ​ខុស​ទំនង ៥ យ៉ាង​នេះ​របស់​មនុស្ស​ស្រី ធ្វើ​ឲ្យ​ប្រុស​ៗ​បោះបង់​ចោល

  • 2017-02-19 05:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​សង្សារ​នឹង​គ្នា ស្រី​ៗ​មិន​ត្រូវ​បង្ហាញ​ឥរិយាបថ​ទាំង ៥ ដូច​ខាងក្រោម​នេះ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មិន​ពេញ​ចិត្ត ហើយ​ឈាន​ដល់​ការ​បែក​គ្នា​ទៀត​ផង។

១.មិន​ត្រូវ​យល់​ច្រឡំ​ច្រើន​រឿង​ពេក​ទេ៖ ការ​យល់ច្រឡំ​ម្ដង ឬ​ពីរ​ដង​ខាង​ប្រុស​អាច​អត់អោន​ឲ្យ​បាន។ តែ​បើ​រឿង​កើត​ឡើង​ជា​ញឹកញាប់ ធ្វើឲ្យ​គេ​អាច​សុំ​យើង​បែក​បាន។

២.គិត​តែ​ពី​រឿង​អវិជ្ជមាន៖ ឲ្យ​តែ​ពេល​តេ​មិន​ចូល ឬ​មិន​លើក​ដឹង​តែ​ខាង​ប្រុស​កំពុង​មាន​ស្រី​ថ្មី។ នេះ​ជា​គំនិត​មនុស្ស​ស្រី ដែល​ធ្វើឲ្យ​បុរស​គេ​ធុញទ្រាន់។

៣.ចូលចិត្ត​ពឹងផ្អែក​ខាង​ប្រុស​ខ្លាំង​ពេក៖ ជា​រើយ​ៗ​ពេល​មាន​កិច្ចការ​តូច​ធំ​អ្វីតែង​សុំ​ជំនួយ​ពី​គេ​រហូត​ សូម្បី​តែ​កិច្ចការ​របស់​ស្រីៗ​ខ្លួន​ឯងក៏​ពឹង​គេ​រហូត​ដែរ។

៤.ពេល​ខឹង​និយាយ​ពាក្យ​បែក៖ មនុស្ស​ស្រី​អាង​តែ​គេ​តាម​លួង រួចបង្កើត​ជា​ទម្លាប់​ខឹង​ពេល​ណា​សុំ​បែប​រហូត​ធ្វើឲ្យ​គេ​ទ្រាំ​លែង​បាន គេ​នឹង​បណ្ដោយ​ឲ្យ​រឿង​នោះ​ក្លាយ​ជា​ការ​ពិត។

៥.មាន​កង់​សាគួរ៖ ប្រសិនបើ​យើង​ចូលចិត្ត​ធ្វើ​ចារិក​ស្រី​ស្អាត ​ពេល​មាន​បញ្ហា​មាន​មនុស្ស​ប្រុស​ជា​ច្រើន​ចាំ​តាម​ស្រលាញ់​ហើយ ហើយ​មិន​ខ្វល់​ពី​សង្សារ​ខ្លួន​ទេ គេ​នឹង​ឲ្យយើង​យក​កង់សាគួរនោះ​ជាមិន​ខាន៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម