៧​ចំណុច​ ជួយ​​ដល់​​កែវ​ភ្នែក​តាម​បែប​ធម្មជាតិ​

  • 2017-02-18 08:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កែវ​ភ្នែក​ទាំង​គូ ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប បើ​សម្រាប់​នារី​វិញ​ ​ការ​ថែ​ទាំ​ភ្នែក​ពិត​ជា​មាន​សារៈសំខាន់​។ ពេល​នេះ​ វិបសាយ ចំណេះ​ដឹង​ទូទៅ​ Witty Feed បាន​ណែ​នាំ​ តិចនិក ៧​ចំណុច​ ជំនួយ​ដល់​ភ្នែក​ តាម​បែប​ធម្មជាតិ​​ដូច​ខាង​ក្រោម​៖

១. សម្ងំ​បិទ​ភ្នែក​​ ២​ ទៅ​ ៣ នាទី​ ​ក្នុង​រយៈ​ពេល​​ ២​​ម៉ោង​១​ដង​

សម្រាក​​​​ភ្នែក​​អ្នក​ ២ ទៅ​៣​នាទី​​ឲ្យ​បាន​ម្ដង​​ ជា​រៀង​រាល់​ ​រយៈ​ពេល​២​​ទៅ ៣​ម៉ោង​។ ចៀស​វាង​ការ​ខំ​ប្រឹង​សម្លឹង​មើល​ហួស​ហេតុ​។

២. លំហាត់​ប្រាណ​ភ្នែក​

ធ្វើ​ចលនា​គ្រាប់​​ភ្នែក​តាម​​គំនូស​ព្រួញ​​ខាង​ក្រោម​ តាម​លេខ​លំដាប់​លំដោយ​​ បាន​១​ដង​ជា​រៀង​រាល់​ថ្ងៃ​ ជួយ​ដល់​​ភ្នែក​របស់​អ្នក​។

៣. បើ​អ្នក​ពាក់​វ៉ែនតា​ ឧស្សាហ៍​ដោះ​វា​ចេញ​ខ្លះ​

ពាក់​វ៉ែនតា​ គឺ​មាន​ន័យ​ថា​ អ្នក​ប្រើ​ភ្នែក​​ឲ្យ​ធ្វើ​ការ​​ច្រើន អ៊ីចឹង​គួរ​ដោះ​វា​ចេញ​ខ្លះ​ ដើម្បី​សម្រាក​ភ្នែក​បាន​ខ្លះ​។

៤. ញ៉ាំ​ទឹក​ការ៉ុត​ ជំនួយ​​ភ្នែក​

ផឹក​ទឹក​ការ៉ុត​ បាន​១​កែវ​ក្នុង​១​ថ្ងៃ ជា​រឿង​ល្អ​សម្រាប់​ភ្នែក​។ សារធាតុ​ក្នុង​ការ៉ុត​ ជួយ​ឲ្យ​ភ្នែក​អ្នក​មើល​ឃើញ​បាន​ច្បាស់​។

៥. ដើរ​ទៅ​ក្រៅ កុំ​ភ្លេច​​​មើល​ឲ្យ​បាន​ឆ្ងាយ​

ពេល​ដើរ​កម្សាន្ត​ទៅ​ខាង​ក្រៅ​ ឧស្សាហ៍​សម្លឹង​មើល​ទេសភាព​ ឲ្យ​បាន​ឆ្ងាយ​ៗ។ ទម្លាប់​បែប​នេះ​ ជួយ​ឲ្យ​ភ្នែក​អ្នក​មាន​សុខភាព​ល្អ និង​មើល​​ឆ្ងាយ​បាន​ច្បាស់​។

៦. លុប​លាង​មុខ និង​ភ្នែក​ នឹង​ទឹក​ក្តៅ​ឧណ្ឌ​ៗ

លុប​លាង​មុខ នឹង​ទឹក​ក្តៅ​ឧណ្ឌ​ៗ មិន​ត្រឹម​តែ​ជួយ​ឲ្យ​មុខ និង​ភ្នែក​អ្នក​ចាក​ចេញ​ពី​ភាព​ងងុយ​ ថែម​ទាំង​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ មើល​បាន​ច្បាស់​។

៧. ប្រយ័ត្ន​ ពេល​​សម្លឹង​មើល​​ អេក្រង់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​

បើ​​​ស្រលាញ់​ភ្នែក គប្បី​​​​កុំ​សម្លឹង​មើល​អេក្រង់​ កុំព្យូទ័រ ឬ​ទូរស័ព្ទ​កៀក​ ជា​ពិសេស​មិន​ត្រូវ​​សម្លឹង​មើល​ អេក្រង់​ទូរស័ព្ទ​ ក្នុង​រយៈ​ពេល​២​ម៉ោង​មុន​ចូល​គេង ដើម្បី​​កុំ​​ឲ្យ​ភ្នែក​ឆាប់​​ខូច​។

​​

ប្រែសម្រួល៖ មាន រតនា

អត្ថបទពេញនិយម