តារា​ស្រី K-Pop ៥រូប​ដែល​សម្រក​ទម្ងន់​បាន​ជោគជ័យ​ដោយ​ប្រើ​វិធី​ដ៏​សាមញ្ញ

  • 2017-02-17 06:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​តម​អាហារ​តឹងរ៉ឹង​គឺ​ជា​រឿង​ធម្មតា​មួយ​សម្រាប់​តារា​ចម្រៀង​ស្រី K-Pop សម្រាប់​ការ​សម្រក​ទម្ងន់ ឬ​រក្សា​រាងរៅ​របស់​ពួក​គេ​កុំ​ឲ្យ​ឡើង​គីឡូ​ខ្លាំង​ហួស។ ទោះ​យ៉ាង​ណា​​តារា​មួយ​ចំនួន​មិន​បាន​បង្អត់​អាហារ​ខ្លួន​ឯង​ខ្លាំង​នោះ​ឡើយ គឺ​ពួក​គេ​នៅ​រក្សា​របប​អាហារ​សមរម្យ​​តាម​ដែល​រាងកាយ​ត្រូវការ ប៉ុន្តែ​ក៏​អាច​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​ដូច​គ្នា។ តួយ៉ាង តារា​ស្រី​ល្បី​ៗ​៥​រូប​ខាង​ក្រោម​នេះ​បាន​ជ្រើសរើស​វិធី​សម្រក​ទម្ងន់​ដោយ​ការ​ញ៉ាំ​អាហារ​ល្អ​ៗ​គ្រប់គ្រាន់ និង​ការ​ហាត់​ប្រាណ​តឹងរ៉ឹង​យ៉ាង​ទៀងទាត់​រហូត​ទទួល​បាន​ជោគជ័យ៖

១. Suzy របស់​ក្រុម miss A

ពី​មុន៖ Suzy ត្រូវ​បាន​គេ​ស្គាល់​ដំបូង​ថា​ជា​តារា​មាន​សាច់ ហើយ​មនុស្ស​ជា​ច្រើន​បាន​រិះគន់​អំពី​គីឡូ​របស់​នាង ជាពិសេស​បន្ទាប់​ពី​នាង​ចាប់​ផ្ដើម​បង្ហាញ​មុខ​លើ​ឆាក​ចម្រៀង។

បច្ចុប្បន្ន៖ ឥលូវ​នេះ Suzy ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​នារី​កំពូល​សម្រស់​មួយ​រូប​ប្រចាំ​ប្រទេស​កូរ៉េ សម្រាប់​រូបរាង​ស្លីម តែ​រឹង​មាំ និង​សម្រស់​ដ៏​ស្រស់​ផូរផង់។​

២. Ailee

ពី​មុន៖ Ailee ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​រូបរាង​ធាត់​របស់​នាង ហើយ​មនុស្ស​ជា​ច្រើន​ថែម​ទាំង​និយាយ​ថា​​សំឡេង​របស់​នាង​អាច​ស្រែក​បាន​ខ្លាំង ដោយ​សារ​គីឡូ​នេះ​ទៀត​ផង។

បច្ចុប្បន្ន៖ ទោះ​យ៉ាង​ណា​ នាង​បាន​សម្រក​ទម្ងន់​ដោយ​ប្រើ​របប​អាហារ​សមរម្យ និង​អាច​ស្រក​បាន ៨-១០​គីឡូ នៅ​ពេល​ចេញ​មុខ​ផ្សព្វផ្សាយ​អាល់ប៊ុម "Mind Your Business” ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់ផ្អើល​នឹង​រូបរាង​ថ្មី​របស់​នាង។

៣. Kang Sora

ពី​មុន៖ រូបរាង​មាំទាំ​របស់​តារា​សម្ដែង Kang Sora គឺ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​ច្រណែន​នាង។

បច្ចុប្បន្ន៖ តែ​ក្រោយ​ពី​សម្រក​ទម្ងន់ នាង​មើល​ទៅ​កាន់​តែ​សម្រស់​ស្អាត​ថែម​ទៀត។

៤. Park Shin Hye

ពី​មុន៖ តារា​សម្ដែង Park Shine Hye ក៏​ត្រូវ​គេ​ស្គាល់​ដំបូង​ៗ​តាម​រយៈ​រូបរាង​ធាត់​ដូច​គ្នា​ដែរ។

បច្ចុប្បន្ន៖ នាង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​គ្រប់គ្នា​បន្ទាប់​ពី​សម្រក​ទម្ងន់​បាន​ជោគជ័យ និង​បាន​បន្ត​​លើក​កម្ពស់​ការ​ហាត់​ប្រាណ និង​តម​អាហារ​ដោយ​មាន​សុវត្ថិភាព។

៥. Uee របស់​ក្រុម After School

ពី​មុន៖ Uee តែង​ទទួល​បាន​ការ​រិះគន់​ច្រើន​ដោយ​សារ​ទម្ងន់​របស់​នាង ប៉ុន្តែ​តារា​រូប​នេះ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ច្រើន​ពី​មតិ​ទាំង​អស់​នោះ​ដែរ ដោយ​ចង់​បង្ហាញ​រូបរាង​ដែល​មាន​សុខភាព​រឹង​មាំ។

បច្ចុប្បន្ន៖ យ៉ាង​ណា​មិញ ឥលូវ​នេះ​រូបរាង​ស្លីម​របស់​នាង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​លួច​ច្រណែន ៕

ប្រភព៖ Koreaboo

ប្រែសម្រួលៈ វ៉ាន់ថន