មានតែ​ប្ដី​ដែល​យ៉ាប់យ៉ឺន​ប៉ុណ្ណោះ​ចូលចិត្ត​ធ្វើ​រឿង ៦ យ៉ាង​នេះ​ដាក់​ភរិយា

  • 2017-02-17 04:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​នាម​ជា​ភរិយា​ មនុស្ស​ស្រី​បាន​បូជា​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើឲ្យ​គ្រួសារ​មាន​សុភមង្គល។ ផ្ទុយ​ទៅវិញ​ស្វាមី​ដែល​ជា​មេ​គ្រួសារ​មិន​ធ្លាប់​បំពេញ​តួនាទី​ខ្លួន​ឲ្យ​ល្អ​ ហើយ​ចូលចិត្ត​ធ្វើ​រឿង ៦ យ៉ាង​នេះ​ទៀត​ នោះ​បញ្ជាក់​បាន​ថា គេ​ជា​ប្ដី​ដែល​យ៉ាប់យ៉ឺន​បំផុត​ហើយ៖

១.អង្គុយ​ចាំ​ចាប់​កំហុស៖ បើ​ទោះ​ជា​យើង​មាន​ចំណុច​ល្អ​រាប់​មិន​អស់​ក៏​ដោយ តែ​​ពេល​មាន​ចំណុច​មិន​ល្អ​មួយ​ គាត់​នឹង​និយាយ​ច្រំដែល​ៗ​តែ​ពី​រឿង​នោះភ្លាម។

២.ត្រួតត្រា៖ ស្វាមី​ដែល​ចូលចិត្ត​ត្រួតត្រា​លើ​ប្រពន្ធ​គ្រប់​បែប​យ៉ាង​នោះ គេ​ច្រើន​ហៅ​ថា​មនុស្ស​ប្រុស​ចារិក​ស្រី។

៣.ចាត់​ទុក​យើង​ជា​មនុស្ស​គ្មាន​បាន​ការ៖ មាន​តែ​ប្ដី​ចារិក​យ៉ាប់យ៉ឺន​ប៉ុណ្ណោះ ដែល​ចាត់​ទុក​ប្រពន្ធ​ខ្លួនឯង​ជា​មនុស្ស​គ្មាន​បាន​ការ បើ​ទោះ​ជា​អាច​ធ្វើ​ទាំង​ការងារ​ក្រៅ និង​ក្នុង​ផ្ទះ​បាន​ក៏​ដោយ។

៤.ប្រើ​យើង​គ្មាន​ពេល​សម្រាក៖ ស្ត្រី​បច្ចុប្បន្ន​ភាគច្រើន​ចូលចិត្ត​ធ្វើ​ការ​ក្រៅ​ផ្ទះ តែ​យ៉ាង​ណា​ក៏​មិន​ដែល​ភ្លេច​ការងារ​ក្នុង​ផ្ទះ​ដែរ។ ទន្ទឹម​គ្នា​ផង​ដែរ ស្វាមី​បែរ​ជា​ប្រើ​យើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទាំង​ការងារ​តូចតាច ធ្វើឲ្យ​យើង​គ្មាន​ពេល​សម្រាក​សោះ។

៥.រំលឹក​តែ​រឿង​ប្រាក់​ចំណូល​​ដែល​យើង​រក​បាន៖ តែង​រអ៊ូ​ពី​រឿង​ប្រាក់​ចំណូល​ជា​រឿយ ថា​យើង​រក​បាន​តិច​ជាង​គាត់។

៦.មិន​ឲ្យ​ប្រពន្ធ​ចេញ​ក្រៅ​ផ្ទះ៖ កុំ​ថា​ឡើយ​ដើរ​លេង សូម្បី​តែ​ផ្សារ​ក៏​មិន​ឲ្យ​ទៅ​ផង។ នោះ​មាន​ន័យ​ថា​គាត់​ចង់​ទុក​ឲ្យ​ប្រពន្ធ​នៅ​ធ្វើ​តែ​ការ​ងារ​ក្នុង​ផ្ទះ៕

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម