ទៅ​ចម្លែក​អី​ស្រីៗ​ដែល​បុិុន​ប្រច័ណ្ឌ​ ចុះ​បើ​មនុស្ស​ប្រុស​វិញ?

  • 2017-02-17 04:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ប្រច័ណ្ឌ​ច្រើន​ជាង​មនុស្ស​ប្រុស វា​ជា​រឿង​ធម្មតា​ទៅ​ហើយ តែ​​បើ​មនុស្ស​ប្រុស​ពូកែ​ប្រច័ណ្ឌវិញ ​តើ​នឹង​​មាន​អ្វី​កើត​ឡើង​ចំពោះ​មនុស្ស​ស្រី​ដែល​ជា​ដៃ​គូ? បើ​ចង់​ដឹង​ទៅ​អាន​មតិ​របស់​​មិត្ត​នារី​យើង​ដែលបាន​​​ប្រាប់​កញ្ញា​នូវ​ចម្លើយ​មួយ​នេះ​​៖

រូបតំណាង

**ដានី ៖** ​កម្រ​មាន​ប្រុស​ប្រច័ណ្ឌ​ស្រី​ណាស់​ ខ្ញុំ​គិត​ថា​ បើ​គេ​ចេះ​ប្រច័ណ្ឌ​អញ្ចឹង​ជា​រឿង​ល្អ​ មានន័យ​ថា​យើង​ជា​មនុស្ស​ពិសេស​ខ្លាំង​ និង​ជា​ផ្នែក​មួយ​នៃ​បេះដូង​គេ ដូចនេះ​គេ​​ប្រាកដ​ជា​ខ្លាច​បាត់​បង់​យើង​ហើយ។

លី​ខេង៖ អត់​ដឹង​ដែរ ព្រោះ​សង្សារ​ខ្ញុំ អត់​ចេះ​ប្រច័ណ្ឌ​ផង តែ​បើ​អាច​ខ្ញុំ​ចង់​ឲ្យ​គាត់​ចេះ​ប្រច័ណ្ឌ​តិច​ៗ​ដែរ ទើប​សម​ជា​គូ​ស្នេហ៍។

ស្រី​ណុច ៖ ស្រី​ៗ​យើង​ចូល​ចិត្ត​ឲ្យ​គេ​ប្រច័ណ្ឌ មក​ពី​ស្រលាញ់​ខ្លាំង​បាន​គិត បាន​បារ​ម្ភ​​​ពី​យើង​​គ្រប់​ពេល​ តែ​ក៏​​ស្អប់​​ប្រុស​ណា​​ដែល​អត់​ចេះ​ស្ដាប់​ហេតុ​ផល​ដឹង​តែ​ប្រច័ណ្ឌ​ ដឹង​តែ​អន់​ចិត្ត​ដែរ។​

ម៉េង​លាង ៖ ​ប្រុស​នោះអត់​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ទើប​ប្រច័ណ្ឌ។​​

ពិសី ៖ ​​​​ការ​ប្រច័ណ្ឌ​​កើត​បាន​​ដោយ​សារ​ស្រលាញ់​តែ​មុខ​គត់ តែ​បើ​ប្រុស​ៗ​​ពូកែ​ប្រច័ណ្ឌ​ពេក វា​គួរ​ឲ្យ​ធុញ​ទ្រាន់​ទៅ​វិញ ព្រោះ​ពេល​ខ្លះ​ស្រីៗ​​ក៏​ធុញ​នឹង​ឆ្លើយ​ ធុញ​នឹង​ប្រាប់ នៅ​​​ពេល​សួរ​ដដែលៗ​ហើយ​អាង​អីយក​លេស​ស្រលាញ់​​មក​ដាក់​ពី​មុខ។

វត្តី ៖ អត់​គិត​ម៉េច​ទេ​បង គឺ​បែក​គ្នា​ហ្មង​ ព្រោះ​សង្សារ​​ដែល​បិុន​ប្រច័ណ្ឌ ​គឺពិបាក​​រស់​នៅ​ជាមួយ​គ្នា​ណាស់ ដេញដោល​​ច្រើន ​រអ៊ូ​ក៏​ច្រើន​ ទៅ​ណា​មក​ណា​គឺ​ពិបាក​ត្រូវ​ប្រាប់​សឹង​គ្រប់​ពេល។

ម៉ា​រ៉ា​ឌី ៖ ភាគ​តិច​ណាស់​មនុស្ស​ស្រី​ស្រលាញ់​សង្សារ​ឬ​ស្វាមី​ពូកែ​ប្រច័ណ្ឌ​សូម្បី​តែ​ខ្ញុំ​ តែ​បើ​គេ​នោះ​ស្រលាញ់​យើង​មែន​ គេ​ប្រាកដ​ជា​មាន​ហេតុ​ផល​មុន​នឹង​ប្រច័ណ្ឌ យើង​ខ្លួនឯង​ត្រូវ​ដឹង​ពី​ចំណុច​អវិជ្ជមាន​របស់​ដៃ​គូ ​ព្យាយាម​កែប្រែ​គាត់​ទៅ​តាម​លទ្ធ​ភាព​សិន​ទៅ។

ស្រីៗ​ដ៏​ទៃ​ទៀត​​គិត​ម៉េច​ បើ​ប៉ះ​ចំ​ខ្លួន​ឯង​វិញ?

​​​​​​​​​​

អត្ថបទៈ តាំង ដាលីន