ស្ព្រៃយ៍​ទឹក​ត្រសក់​សម្រាប់​ស្បែក​ភ្លឺ​ស្រស់​ថ្លា​

  • 2017-02-17 03:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ធ្លាប់​ដឹង​ឮអំពីការ​យក​ចំណិត​ត្រសក់​មក​បិទ​មុខ​ដើម្បី​ឱ្យ​ស្បែក​មុខ​មាន​សភាព​តឹងណែន​និង​ស្រស់ថ្លា​មែន​ឬទេ?​ ពិតណាស់​ត្រសក់​សំបូរ​ទៅដោយ​ជាតិ​ទឹក​និង​វីតាមីន ​C ដែល​ជួយ​កម្ចាត់​អាការ​រលាក​រោល​ព្រមទាំង​ជួយ​បន្តឹង​ស្បែក​មុខនិង​ជួយ​ធ្វើឱ្យ​ស្បែក​មុខ​ស​ភ្លឺ​ថ្លា​ផងដែរ។

ថ្ងៃ​នេះ​កញ្ញា​សូម​បង្ហាញ​អំពី​របៀប​ធ្វើ​ទឹក​ត្រសក់​​មក​បាញ់​ពី​លើ​ផ្ទៃ​មុខ​ដែល​ចំណាយ​អស់​ប្រាក់កាស​តិច​តួច​បំផុត៖

អ្វី​ដែល​អ្នក​ត្រូវការ៖

-ត្រសក់​មួយ​ផ្លែ ​កិន​យក​តែ​ទឹក

-ទឹក​ក្រូចឆ្មារ​កន្លះ​ផ្លែ

-រំអិលប្រទាល​កន្ទុយ​ក្រពើ ​ចំនួន ​១​ ​ស្លាបព្រា​កាហ្វេ

-ទឹក​ផ្កា​កូឡាប​ចំនួន​១ ​ស្លាបព្រា​កាហ្វេ

វិធីធ្វើ៖

-យក​ត្រសក់​ដែល​កិន​រួច ​យក​មក​ដាក់​ក្នុង​ស្ព្រៃយ៍រួច​ច្របាច់​យក​តែ​ទឹក

-ចាក់​ទឹក​ក្រូចឆ្មារ

-ដាក់​ជែល​ប្រទាល​កន្ទុយ​ក្រពើ

-ចាក់​ទឹក​ផ្កា​កូឡាប

-លាយ​ច្របល់​គ្រឿង​ផ្សំ​ទាំងអស់​ចូលគ្នា ​រួច​ចាក់​ចូល​ដប​ដែល​មាន​ក្បាល​បាញ់។

អ្នក​អាច​យក​ទឹក​ត្រសក់​ដែល​អ្នក​ទើប​នឹង​ធ្វើ​ហើយ​ថ្មីៗ​មក​បាញ់​ពី​លើ​ស្បែក​មុខ​របស់អ្នកឱ្យបាន​៣​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ស្បែក​របស់​អ្នក​នឹង​ភ្លឺ​ថ្លា​ជាក់​ជាមិនខានឡើយ៕

ប្រភព៖ Top10homeremedies

ប្រែសម្រួលៈ ណាលីតា

អត្ថបទពេញនិយម