៨​យ៉ាង​ដែល​មនុស្ស​ស្រី​មិន​គួរ​ពាក់​នៅ​ពេលមាន​ការ​ណាត់​ជួប​

  • 2017-02-17 02:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ណា​មិន​ចង់​ស្អាត​ពេល​ដែល​ចេញ​ទៅ​ណា​មក​ណា​ ជា​ពិសេស​ពេល​ដែល​ជួប​គេ​តែ​ម្ដង​ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ដឹង​ពី​អ្វី​ដែល​មិន​​សម​ឬ​មិន​សម​​​ដែរ។ ទាំង​នេះ​ជា​អ្វី​ដែល​អ្នកមិន​គួរ​ពាក់​ពេល​ដែល​ណាត់​ជួប ៖​​

១. ​សម្លៀកបំពាក់​ណា​ដែល​ចេញ​ដើម​ទ្រូង ៖​ វា​មិន​ស្អាត​អី​ជាមួយ​ការ​បញ្ចេញ​ដើមទ្រូង​នោះ​ទេ​ អ្នក​គួរ​តែ​បិទបាំង​ខ្លះ​ទើប​ល្អ​ចំពោះ​អ្នក​ជា​ស្រី​។

២. ​សំពត់​ដែល​ខ្លី​ពេក​ ៖​ អ្នក​មិន​គួរ​បញ្ចេញ​សាច់​ភ្លៅ​ខ្លាំង​នោះ​ទេ​ ហើយ​វា​ក៏​មិន​ល្អ​មើល​នោះ​ដែរ។​ បើ​អ្នក​ចង់​ស្លៀក​សំពត់​ អ្នក​គួរ​តែ​ស្លៀក​សំពត់​ណា​ដែល​ក្រោម​ជង្គង់​ ឬ​ លើ​ជង្គង់​បន្តិច​បាន​ហើយ។

៣. អាវ​ដែល​ធំៗ​ ៖ បើ​អាច​អ្នក​មិន​គួរ​ពាក់​វា​នោះ​ទេ​ ព្រោះ​វា​មើល​ទៅ​ដូច​ប្រុស​អីចឹង​ ហើយ​វា​ធ្វើ​ឲ្យ​បាត់​រូបរាង​អ្នក​ទៀត​ផង។

៤. Make-up ក្រាស់​ពេក​​ ៖​ វា​ពិត​ជា​ល្អ​បើ​អ្នក​ make-up ​ បែប​ធម្មជាតិ​ និង​ស្ដើង​ៗ​ ចៀសវាង​ ការ​​ make-up ខ្លាំង​ពេក​ដែល​ធ្វើ​ឲ្យ​គាត់​ខូច​អារម្មណ៍។

៥. ​ពាក់​ស្បែក​ជើង​កែង​ដែល​ខ្ពស់ ​៖​ ចៀស​បាន​អ្នក​គួរ​តែ​ចៀស​ទៅ​ ព្រោះ​អ្នក​មិន​ចាំ​បាច់​អី​ត្រូវ​ពាក់​វា​នោះ​ទេ​គ្រាន់​តែ​ណាត់​ជួប​។​ អ្នក​អាច​ពាក់​ស្បែក​ជើង​ណា​ដែល​មើល​ទៅ​សមរម្យ​ និង​ងាយ​ស្រួល​ដើរ​ល្អ​ជាង។

៦. ក្រចក​ពណ៌​ក្រហម ៖ ព្រោះ​វា​មើល​ទៅ​សិច​ស៊ី​ពេក ហើយ​វា​មើល​ទៅ​មិន​សូវ​ល្អ​ចំពោះ​អ្នក​នោះ​ទេ​។

៧. ស្រោម​បារ​ ៖​ កុំ​ពាក់​វា​អី​ព្រោះ​អ្នក​មិន​មែន​ទៅ​ឡើង​ឆាក​តន្ត្រី​ច្រៀង​នោះ​ទេ​។

៨. អាវ​យឺត​ណា​​​ដែល​រិប​ ៖ កុំ​ពាក់​អាវ​ដែល​ធ្វើ​ឲ្យ​ចេញ​រាង​ទាំង​អស់​ពេក​ ព្រោះ​វា​មិន​ស្អាត​នោះ​ទេ។

ដូច្នេះ​អ្នក​ត្រូវ​ចេះ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​សមរម្យ​ ពេល​ដែល​ទៅ​ជួប​នរណា​ម្នាក់។

ប្រភព​ ៖​ Youqueen

​​​

ប្រែសម្រួល៖ ផេង​ ផល​ធិតា

អត្ថបទពេញនិយម