​តួឯកស្រី​រឿង "អ្នក​ប្រមាញ់​មុខ​ស្រស់”ស្អាត​​ដូច​ម្ចាស់ក្សត្រី ពេល​គ្រង​រ៉ូប​ពណ៌​ផ្កា​ឈូក​​ដ៏​វែង​អន្លាយ

  • 2017-02-16 08:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ឱកាស​ចូលរួម​កម្មវិធី Berlin Film Festival តារា​ស្រី​លំដាប់​ជួរ​មុខ​ចិន​ Tiffany Tang បាន​ទាក់ទាញ​អ្នក​កាសែត​ឲ្យ​ងាកសម្លឹង​រូប​នាង​គ្រប់​ៗគ្នា។ ដោយសារ​តែ​ស្រី​ស្អាត​វ័យ ៣៣ ឆ្នាំ​បាន​គ្រង​​រ៉ូប​ពណ៌​ផ្កា​ឈូក​ស្រាល​ដ៏វែង​អូស​អន្លាយ និង​ធ្វើ​សក់​មូល​រួញ​តិច​ៗ ធ្វើឲ្យ​សម្រស់​នាង​ស្រស់​ស្អាត​ដូច​ម្ចាស់ក្សត្រី​ក្នុង​រឿង​និទាន។

​រ៉ូប​ដែល​តួឯក​ស្រី​រឿង "អ្នក​ប្រមាញ់​មុខ​ស្រស់” ស្លៀក​ចូលរួម​ក្នុង​កម្មវិធី​កាលពី​ថ្ងៃ ០៩ សប្ដាហ៍​មុន​នោះ​គឺជា​ម៉ាក George Chakra Haute Couture's Fall/Winter ឆ្នាំ 2016-2017 នេះ​តែ​ម្ដង៕

ប្រភព៖ Dramafever ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម