បើ​ឃើញ​សញ្ញា​ទាំង​នេះ​​បញ្ជាក់​ថា​អ្នក​លួច​ស្រឡាញ់​គាត់​ដោយ​មិន​ដឹង​ខ្លួន​ហើយ​

  • 2017-02-16 08:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​អាច​លួច​​មាន​ចិត្ត​លើ​​អ្នក​ណា​ម្នាក់​ដោយ​អត់​ដឹង​ខ្លួន​ក៏​ថា​បាន​ ប៉ុន្តែ​បើ​អ្នក​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​មាន​សញ្ញា​ទាំង​នេះ​​ នោះ​អ្នក​ពិត​ជា​ស្រឡាញ់​គេ​មែន​ទែន​ហើយ៖

​ @នៅ​ពេល​ដែល​អ្នក​នៅ​ជាមួយ​គាត់​អ្នក​មិន​ចង់​ចាកចេញ​៖​ ពេល​ដែល​អ្នក​បាន​ជួប​ហើយ​ជជែក​ជាមួយ​គាត់​អ្នក​មិន​ចង់​បញ្ឈប់​វា​ទេ​ អ្នក​តែងតែ​ចង់​បន្ត​វា​ឲ្យ​បាន​យូរ​។

@អ្នក​តែងតែ​​រៀបចំ​ខ្លួន​ឲ្យ​ស្អាត​មុន​ពេល​ទៅ​ជួប​គាត់​៖​ អ្នក​តែង​តែ​គិត​ថា​ពេល​ដែល​ជួប​គាត់​គឺ​ជា​ពេល​ដែល​ពិសេស​ ដូច្នេះ​អ្នក​ពិត​ជា​ចង់​ស្រស់​ស្អាត​នៅ​ពេល​ដែល​គាត់​ឃើញ​អ្នក​។

@អ្នក​តែងតែ​ញញឹម​ពេល​ដែល​អ្នក​នឹក​ឃើញ​គាត់​៖​ អ្នក​លួច​ញញឹម​តែឯង​ពេល​ដែល​គិត​ពី​គាត់​ ឬ​ក៏​លួច​ញញឹម​ពេល​ដែល​លឺ​មិត្តភ័ក្ដិ​និយាយ​អី​ដែល​ទាក់ទង​​ពី​គាត់។

@អ្នក​ចេះ​តែ​មើល​ឃើញ​ពី​ភាព​ស្រស់​ស្អាត​របស់​គាត់​៖​ មើល​ឃើញ​គាត់​ស្អាត​នេះ​ ស្អាត​នោះ​មិន​ឈប់​ ហើយ​រំភើប​តែ​ឯង​។

@ខួរក្បាល​អ្នក​ចេះ​តែ​មាន​រូប​គាត់​៖​ អ្នក​តែងតែ​សង្ឃឹម​ថា​អាច​បាន​ជជែក​លេង​ជាមួយ​គាត់​ បាន​ញ៉ាំ​អី​ជាមួយ​គាត់​។

@អ្នក​ខ្វល់​ពី​អ្វី​ដែល​មិត្ត​អ្នក​គិត​ទៅ​លើ​គាត់​៖​ អ្នក​ចេះ​តែ​ចង់​ឲ្យ​មិត្តភ័ក្ដិ​អ្នក​ចូលចិត្ត​គាត់​ ហើយ​គិត​ល្អ​ៗ​ទៅ​លើ​គាត់។

@អ្នក​​តែងតែ​ខ្វល់​ពី​អ្វី​ដែល​មិត្តភ័ក្ដិ​គាត់​គិត​មក​លើ​អ្នក​៖​ ​អ្នក​ខ្លាច​មិត្តភ័ក្ដិ​គាត់​មិន​ចូល​ចិត្ត​អ្នក​ អ្នក​ខ្លាច​ ហើយ​ខ្លាច​ពួក​គេ​គិត​ថា​អ្នក​មិន​មែន​ជា​មនុស្ស​ល្អ​។

@ចេះ​តែ​បារម្ភ​ពី​គាត់​ពេល​ដឹង​ថា​គាត់​មាន​រឿង​៖​ អ្នក​មិន​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការងារ​ឬ​ក៏​រៀន​បាន​ពេល​ដែល​ដឹង​ថា​គាត់​មាន​បញ្ហា​ អ្នក​ចេះ​តែ​ចង់​ជួយ​​រំលែក​គាត់​។

@ទៅ​ពេល​​អ្នក​ឈឺ​ក៏​អ្នក​នៅ​តែ​ចង់​ជួប​គាត់​៖​ អ្នក​តែង​តែ​ចង់​ជួប​គាត់​ពេល​ដែល​អ្នក​មាន​បញ្ហា​ និង​ដុន​ដាប​បំផុត។

@អ្នក​តែងតែ​ស្រមៃ​ពី​អនាគត​ជាមួយ​គាត់​៖​ អ្នក​ចេះ​តែ​ចង់​​ធ្វើ​នេះ​ធ្វើ​នោះ​​ជាមួយ​គាត់​ទោះបី​ជា​រឿង​តូចតាច​ក៏​ដោយ។

បើ​បែប​ហ្នឹង​មែន​ អ្នក​ពិត​ជា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គាត់​ហើយ។

ប្រភព​ ៖​ Thoughtcatalog

អត្ថបទៈ ផេង ផលធិតា

អត្ថបទពេញនិយម