អស់​បញ្ហា​រឿង​សក់​ជ្រុះ​ទៀត​ហើយ

  • 2017-02-16 06:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​អ្វីដែល​គួរ​ឱ្យ​រំខាន​ជាង​បញ្ហា​សក់​ជ្រុះ​ឡើយ។ ពេល​កក់សក់​ម្ដងៗ​សក់​ជ្រុះ​មក​ទាំង​ដៃៗ​មិនថា​អ្នក​ផ្លាស់​ប្ដូរ​សាប៊ូ​ឬ​ព្យាយាម​ស្វែងរក​ផលិតផល​ល្អ​ៗ​និង​មាន​តម្លៃ​ថ្លៃ​យ៉ាង​មក​ប្រើ​ក៏ដោយ។ អស់​បារម្ភ​ទៀតហើយ​ ទឹក​ខ្ទឹមក្រហម​លាយ​ជាមួយ​ទឹក​ឃ្មុំ​​ជា​រូបមន្ត​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​សម្រាប់​កម្ចាត់​បញ្ហា​សក់​ជ្រុះ​។ នៅ​ពេល​ដែល​អ្នក​លាយ​វា​ជាមួយ​ទឹកឃ្មុំ​វា​នឹង​ធ្វើ​ឱ្យ​សក់​របស់លែង​ជ្រុះ​ក៏​ដូចជា​ជួយ​ឱ្យ​ឬស​សក់​របស់​អ្នក​រឹងមាំ​ជាង​មុន​ផងដែរ។

អ្វី​ដែល​អ្នក​ត្រូវការ៖

-ខ្ទឹម​ក្រហម​មួយ​មើម

-ទឹក​ឃ្មុំ

-ប្រេង​​​ក្រអូប (ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន)

វិធី​ធ្វើ៖

  1. យក​ខ្ទឹម​ក្រហម​មក​បក​សម្បក ​ហាន់​តូចៗ ​រួច​កិន​ឱ្យ​ម៉ត់

  2. យក​វា​មក​ច្រោះ​យក​តែ​ទឹក​រួច​យក​ស្លាបព្រា​មក​សង្កត់​សម្រិត​ទឹក​ឱ្យអស់

  3. ចាក់​ទឹក​ឃ្មុំ​២​ស្លាបព្រា​បាយ​ចូល

  4. ចាក់​ប្រេង​ក្រ​អូប​ចូល​បន្តិច​ដើម្បី​ទទួល​បាន​ក្លិន​ក្រអូប​

របៀប​ប្រើ​ល្បាយ​នេះ៖

  1. យក​ល្បាយ​មក​បំពក​ពីលើ​សក់​របស់​អ្នក​រួចញី​ឱ្យ​សព្វ​ក្បាល​ទាំងអស់

  2. យក​ប្លាស្ទិក​មក​គ្រប​ពីលើក្បាល​រួច​ទុក​ចោល​រយៈពេល​១​យប់ ​ឬ​យ៉ាង​ហោច​ណាស់​ឱ្យបាន​៣០​នាទី

  3. លាង​សម្អាត​សក់​និង​ស្បែក​ក្បាល​នៅ​ថ្ងៃ​បន្ទាប់

  4. អនុវត្ត​បែបនេះ​ឱ្យ​បាន​ជា​រៀងរាល់​ថ្ងៃ​រហូត​ទាល់តែ​អ្នក​ទទួលបាន​លទ្ធផល​គួរជាទី​គាប់​ចិត្ត។​

ប្រភព៖ Top10homeremedies

ប្រែសម្រួលៈ ណាលីតា

អត្ថបទពេញនិយម