១០ហេតុផល​ដែល​ស្រី​ៗ​គួរ​តែ​បញ្ឈប់​ការ ​makeup ជា​រៀង​រាល់​ថ្ងៃ​​​​ខ្លាំង​ពេក​

  • 2017-02-16 02:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​​ Makeup​​​ អាច​ជួយ​លើក​សម្រស់​អ្នក​​បន្ថែម​ទៀត​ ប៉ុន្តែ​អ្នក​មិន​គួរ​​ Makeup​​​ ​ក្រាស់​ពេក ហើយ​រាល់​ថ្ងៃ​នោះ​ទេ​ បើ​អាច​ចាំ​មាន​កម្មវិធី​អី​មួយ​ចាំ​ធ្វើ​ទៅ​ទើប​ល្អ​។​ នេះ​ជា​ហេតុផល​ដែល​អ្នក​គួរ​តែ​បញ្ឈប់​ការ​ Makeup​​​​ ជា​ប្រចាំ​៖​​

1. អ្នក​អាច​សន្សំ​លុយ​បាន​ច្រើន​៖ ប្រហែល​អ្នក​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៅ​លើ​វា​ តែ​បើ​យូរ​ៗ​អ្នក​makeup​​ ​នោះ​អ្នក​អាច​សន្សំ​លុយ​បាន​ច្រើន​ជាង​មុន​។

2. អ្នក​អាច​សន្សំ​ពេល​វេលា​បាន​ច្រើន៖​ អ្នក​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ជាមួយ​វា​ ព្រោះ​អ្នក​ដឹង​ហើយ​ថា​នៅ​ពេល​ដែល​ Makeup​ មិន​មែន​ឆាប់​នោះ​ទេ​។

3. អ្នក​អាច​​ឆាប់​បាន​ចូល​គេង​នៅ​ពេល​យប់​​៖​ បើ​អ្នក Makeup​​​ ខ្លាំង​ពេក​អ្នក​នឹង​ចំណាយ​ពេល​យូរ​ក្នុង​ការ​លាង​សម្អាត​ ហើយអ្នក​មិន​ងាយ​បាន​ចូល​គេង​នោះ​ទេ។

4. Makeup​​​ ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​អត់​ស្អាត​៖​ Makeup​​​ តិចតួច​មិន​អី​ទេ​ តែ​បើ​អ្នក Makeup​ ខ្លាំង​ពេក​វា​អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​សម្រស់​ពិត​ប្រាកដ​ហើយ​មើល​អាច​អាក្រក់​ទៀត​ផង​។

5. សារធាតុ​គីមី​ដែល​មាន​ក្នុង​គ្រឿង​ Makeup​​​ អាច​ជ្រាប​ចូល​ស្បែក​អ្នក​​៖​ នៅ​ពេល​ដែល​អ្នក​Makeup នោះ​​សារធាតុ​គីមី​នឹង​ជ្រាត​ចូល​ស្បែក​អ្នក​បាន​ដោយ​ងាយ​បំផុត​​ ហើយ​វា​ពិត​ជា​មិន​ល្អ​ដល់​អ្នក​​នោះ​ទេ។

6. គ្រឿង​ផ្សំ​ដែល​មាន​ក្នុង​របស់​ Makeup គឺ​អាច​ធ្វើ​ឲ្យ​អ្នក​កើត​មហារីក​៖​ អ្នក​ដឹង​ហើយ​គ្រឿង​ផ្សំ​នៅ​ក្នុង​គ្រឿង​សម្អាង​មិន​មែន​ធម្មជាតិ​ទាំង​អស់​នោះ​ទេ​ ដូច្នេះ​សារធាតុ​គីមី​នៅ​ក្នុង​នោះ​អាច​ឲ្យ​អ្នក​កើត​មហារីក​បាន​។

7. អ្នក​អាច​មុជទឹក​គ្រប់​ពេល​ដែល​អ្នក​ចង់៖​ នៅ​ពេល​ដែល​អ្នក​មុជ​ទឹក​អ្នក​មិន​បាច់​បារម្ភ​ថា​នឹង​រលុប​ការ​ Makeup​​​ ដូច្នេះ​អ្នក​អាច​ធ្វើ​​វា​តាម​សប្បាយ​។

8. ម៉ាស្ការា​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ភ្នែក៖​ នៅ​ពេល​ដែល​អ្នក​ប្រើ​វា​មិន​ប្រយ័ត្ន​វា​អាច​ចូល​ភ្នែក​អ្នក​បាន​ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ឈឺ​ចាប់។

9. អ្នក​មិន​បាច់​ខ្លាច​ពេល​ដែល​យំ​៖ នៅ​ពេល​ដែល​អ្នក​ប្រើ​ម៉ាស្ការា​ដែល​មិន​សូវ​ល្អ​នោះ​ពេល​ដែល​អ្នក​យំ​វា​អាច​ហូរ​មក​ជាមួយ​ទឹក​ភ្នែក​​ដែល​អាច​ធ្វើ​ឲ្យ​ទឹក​ផ្នែក​អ្នក​ប្រែ​ជា​ពណ៌​ខ្មៅ​ដែល​ធ្វើ​ឲ្យ​អ្នក​អាក្រក់​មើល​នៅ​ពេល​​យំ។

10. អ្នក​​មាន​ទំនុក​ចិត្ត​លើ​អ្វី​ដែល​អ្នក​មាន​៖​ មិន​បាច់​ផាត់​មុខ​​ មិន​បាច់​ពាក់​​រោម​ភ្នែក​ នោះ​វា​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​លើ​សម្រស់​អ្នក​ ដោយ​មិន​បាច់​យក​ការ​ Makeup​​​ មក​ជំនួយ។

យកល្អ​បើ​អ្នក​ចៀស​បាន​អ្នក​គួរ​តែ​ការ​តុបតែង​ខ្លួន​ជា​ប្រចាំ​ទៅ​ ព្រោះ​វា​មិន​សូវ​ជា​ល្អ​ដល់​អ្នក​នោះ​ទេ​​ចាំ​មាន​អី​ពិសេស​ចាំ​ធ្វើ​វា​ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​ប្លែក​ទៀត​ផង។

ប្រភព​៖​ Gurl

ប្រែសម្រួល៖ ផេង​ ផល​ធិតា

អត្ថបទពេញនិយម