ស្រី​ៗ​ត្រូវ​ដឹង​រឿង​ទាំង ៤ យ៉ាង​​នេះ​ មុន​ពេលសម្រេចចិត្ត​​ទិញ​ក្រែម​លាប​មាត់

  • 2017-02-15 09:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទិញ​ក្រែម​លាប​មាត់​សម្រាប់​នារី​គឺ​ជា​រឿង​ធម្មតា​ខ្លាំង​ណាស់ ប៉ុន្តែ​ការ​ជ្រើសរើស​ដើម្បី​ឱ្យ​ត្រូវ​ទៅ​នឹង​មាត់​របស់​យើង​នោះ ទើប​ជា​រឿង​ដែល​ពិបាក​ជាង​គេ។ ខាង​ក្រោម​នេះ កញ្ញា ​សូម​បង្ហាញ​ពី​ចំណុច​ខ្លះ​ៗ ​ដើម្បី​ឱ្យ​ដឹង​ពី​វិធី​ជ្រើស​ត្រឹម​ត្រូវ​៖

១.ពណ៌​ក្រែម ត្រូវ​នឹង​ពណ៌​មាត់

បើ​យើង​​រើស​ក្រែម ​ត្រូវ​រក​ពណ៌ណា​ដែល​ដូច​ទៅ​នឹង​ទម្រង់​ពណ៌​មាត់​របស់​អ្នក។ វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ព្រោះ​បើ​ពណ៌​ខុស​គ្នា​លាប​តែ​បន្តិច​នឹងមើល​ទៅ​អាក្រក់​មើល។

២.មើល​ចុង​នៃ​ក្រែម

ក្រែម​សំខាន់​គឺ​នៅ​ចុង​នេះ​ហើយ ​ព្រោះ​វា​ជា​កន្លែង​ដែល​ត្រូវ​យក​មក​លាប​លើ​មាត់។ ដូច្នេះ​ហើយ ​បើ​ចុង​ក្រែម​របស់​អ្នក​មាន​ចំនិត​ល្អ នោះ​វា​អាច​នឹង​លាប​មាត់​ទៅ​ស្អាត ​ហើយ​ប្រើ​បាន​យូរ​ផង​ដែរ។

៣.ម៉ាក

ម៉ាក​នៃ​ក្រែម​លាប​មាត់ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​មនុស្ស​ស្រី​ម្នាក់​ៗ​ប្រើ​ត្រូវ​ជាមួយ​នឹង​ម៉ាក​ខុស​ៗ​គ្នា។ ពេល​ខ្លះ​បើ​យើង​ប្រើ​ម៉ាក​ខុស ក៏​អាច​មាន​ប្រតិកម្ម​ផង​ដែរ។

៤.សាច់​​ក្រែម

សាច់​ក្រែម​ដែល​ ​គឺ​មាន​សារៈ​សំខាន់ ព្រោះ​វា​លាប​ហើយ​អាច​បញ្ជាក់​ពី​ភាព​ទាក់ទាញ​របស់យើងបាន។ សាច់​ក្រែម​នេះ​ក៏​មាន​ការ​បែងចែក​ជា​ច្រើន​ផ្នែក​ផង​ដែរ៕

ប្រភព៖ Boldsky ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម