របាំ​ក្បាល​ពោះ​ផ្តល់​ប្រយោជន៍ចំពោះ​ស្ត្រី​ហួស​ស្មា​ន

  • 2017-02-14 02:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

«របាំ​ក្បាល​ពោះ» ឬ «របាំ​ចម្រុះ​ក្បាច់» គឺ​ជា​របាំ​ដែល​មាន​មក​ពី​ប្រទេស​អាស៊ី​កណ្ដាល​ខាង​កើត របាំ​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ២០១៣​ ដោយ​គូ្រ​បង្វឹក​រាំ​អាជីព​ម្នាក់​ជន​ជាតិ​អេហ្ស៊ីប-ឆេក​ ។

របាំ​នេះត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ហាត់​រៀន ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​របាំ​ជំនាញ ដូច​គ្នា​នឹង​របាំ​បាល់​ឡេ ឬ​របាំ​ដទៃ​ទៀត​ដែរ។

សម្មភាពបង្រៀនរបាំក្បាលពោះ

កញ្ញា លីនដា អាសា អាប់ដាលា (Linda Asha Abdalla) ជា​គ្រូ​បង្វឹក​របាំ​ក្បាល​ពោះ​នៅ Advance Learning Academy ​ បាន​ឲ្យ​ដឹង​ថា «ទាល់​តែ​សាក ទើប​ដឹង! អ្វី ដែល​អ្នក​ត្រូវ​ធ្វើ គឺ​អង្កេត​និង​សាក​ល្បង ពី ២ ទៅ៣​មេរៀន​ដំបូង។ សិស្ស​ទាំង​អស់​នឹង​មាន​អារម្មណ៍​ងាយ​ស្រួល​ក្នុង​ការ​ហាត់​រៀន និង​វិវត្តន៍​ខ្លួន​យ៉ាង​ឆាប់​រហ័ស»។

បើ​និយាយ​ពី​អត្ថ​ប្រយោជន៍​នៃ​របាំ​ក្បាល​ពោះ លីដា បញ្ចាក់​ថា អ្នក​ហាត់​នឹង​ទទួល​បាន​ផលលើស​ពី​ការ​គិត របាំ​នេះ​ជួយ​សម្រួល​សរសៃ​ឈាម ជាតិ​ខ្លាញ់  ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ សម្រួល​អារម្មណ៍​តានតឹង និង​ល្អ​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ងាយ​ស្រួល​ក្នុង​ការ​សម្រាល​កូន​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត របាំ​ក្បាល​ពោះ ជួយ​ដល់​ការ​ពន្លា​សាច់ដុំ កប់​សរសៃ សម្រក​ទម្ងន់​ស្រ្តី​មុន​សម្រាល​កូន កាត់​បន្ថយ​ភាព​តាន​តឹង តប់​ប្រមល់ និង​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ដើម។ ចង្កេះ​ទន់​ល្វត​ល្វន់ បត់​ចុះ​បត់​ឡើង ជំនួយ​ដល់​សាច់ដុំ ជា​ពិសេស​ក្បាល​ពោះ ឆ្អឹង​ត្រគាក ឆ្អឹង​ដង​ខ្លួន ឆ្អឹង​ខ្នង និង​ឆ្អឹង​​កង​ក ​ដែល​ធ្វើ​ចលនា​ជាមួយ​គ្នា​នឹង​ដង​ខ្លួន ខុស​ពី​របាំ​ផ្សេងៗ​ទៀត ដែល​ចលនា​ទាំង​អស់​បញ្ច្រាស​គ្នា។ របាំ​ក្បាល​ពោះ គឺ​ជា​មូលដ្ឋាន​ចលនា ដែល​កើត​មាន​ពី​ធម្មជាតិ​ចំពោះ​ស្រ្តី អំណោយ​ផល​ដល់​សុខភាពស្រ្តី​ដែល​អនុវត្ត​ទម្រង់​នៃ​របាំ​ក្បាល​ពោះ​ជា​ប្រចាំ។

កញ្ញា Linda Asha Abdalla គ្រូ​បង្វឹក​របាំ​ក្បាល​ពោះ

លីនដា បានឲ្យ​ដឹង​ថា​បន្ត​ថា ការ​រៀន​រាំ​របាំ​ក្បាល​ពោះ​នេះ​ អាស្រ័យ​លើ​ការ​ចំណាយ​ពេល​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សិស្ស​ផ្ទាល់ យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​ពេល​២ទៅ៣ខែ​ ដើម្បី​រៀន​ក្បាច់​គ្រឹះ ឬ​ក្បាច់​ដំបូង​ដែរ។​

គួរ​ឲ្យ​ដឹង​ដែរ​ថា របាំ​ក្បាល​ពោះ​មិនមែន​ជា​របាំ​​រាំ​ស្រាត/របាំ​សិច របាំ​ប្រលោម/របាំឱប កំប្លែង ឬ លែង​សើច ទម្រង់​របាំ​ឥណ្ឌា ឬ​របាំ​ហាវ៉ៃ​ទេ។ សព្វ​ថ្ងៃ​របាំ​ក្បាល​ពោះ គឺ​ជា​ការ​លាយ​ចូល​គ្នា​នូវ​ការ​រាំ​បែប​បូរាណ មក​ពី​ប្រទេស​អេហ្ស៊ីប ស៊ីរី ទួគី អារ៉ាប៊ីសាអូឌីត អាហ្រ្វិក​ខាង​ជើង និង ក្បាច់​រាំ​មក​ពី​អាស៊ី​កណ្ដាល​ភាគ​ខាង​កើត៕  

អត្ថបទៈ កើត-អ៊ូជេល ចន្ទ្រា​

អត្ថបទពេញនិយម