ប្រយ័ត្ន! ទម្លាប់​ប្រចាំ​ថ្ងៃ​១០យ៉ាង​ធ្វើ​ឲ្យ​អាយុ​ខ្លី ដោយ​មិន​ដឹង​ខ្លួន

  • 2017-02-09 03:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​កំពុង​មាន​ទម្លាប់​ដូច​ខាង​ក្រោម​នេះ សូម​ប្រញាប់​បញ្ឈប់ និង​ផ្លាស់​ប្ដូរ​ព្រោះ​វា​នឹង​ជះ​ផល​អាក្រក់​ខ្លាំង​ដល់​សុខភាព​របស់​អ្នក​ និង​អាចឲ្យ​អ្នក​ស្លាប់​មុន​អាយុ​បាន។ ស្វែង​យល់​ពី​បញ្ហ​ និង​ដំណោះស្រាយ​ខាង​ក្រោម​នេះ៖

១. ផឹកស្រា និង​ជក់​បារី៖

ទាំង​ពីរ​យ៉ាង​នេះ​សុទ្ធ​តែ​មាន​ផល​អាក្រក់​សម្រាប់​អវយវៈ​ទាំង​ផ្នែក​ខាង​ក្រៅ​និង​ផ្នែក​ខាង​ក្នុង ធ្វើ​ឲ្យ​សួត​និង​ថ្លើម​ត្រូវ​ធ្វើ​ការ​ធ្ងន់ ធ្វើ​ឲ្យ​ឆាប់​ចាស់ និង​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក ដែល​នាំ​ឲ្យ​បាត់បង់​ជីវិត​មុន​អាយុ​បាន។

២. ហូប​ប្រៃ​ខ្លាំង​ជា​ប្រចាំ៖

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​អ្នក​ដែល​ចូល​ចិត្ត​ហូប​ប្រៃ​​មាន​អត្រា​កើត​ជំងឹ​​មហារីក​ខ្ពស់​ជាង​អ្នក​ដែល​ចូល​ចិត្ត​ហូប​សាប និង​ងាយ​កើត​ជំងឹ​លើស​ឈាម។ ដូច្នេះ​ប្រសិន​បើ​ដឹង​ថា​អ្នក​មាន​ទម្លាប់​ហូប​ប្រៃ សូម​ព្យាយាម​កាត់​បន្ថយ​ម្ដង​បន្តិច​ៗ​មុន​នឹង​អ្វី​ៗ​ក្លាយ​ជា​ហួស​ពេល។

៣. ចូល​គេង​យប់​ជ្រៅ៖

ការ​ចូល​គេង​យប់​ជ្រៅ​ធ្វើ​ឲ្យប៉ះពាល់​ដល់​ដំណើរ​ការ​របស់​​អរម៉ូន​ការពារ​ជំងឺ​មហារីក និង​ធ្វើ​ឲ្យ​ងាយ​កើត​រោគ​ផ្សេង​ៗ​ដូច​ជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជាតិ​ខ្លាញ់​ខ្ពស់ និង​រោគ​ធាត់ ដោយ​សារ​អ្នក​គេង​យប់​ជ្រៅ​រមែង​ហូប​អាហារ​បន្ថែម​មួយ​ពេល​ទៀត​នៅ​ពេល​មុន​ចូល​គេង ដែល​មិន​ផ្ដល់​ផល​ល្អ​សម្រាប់​សុខភាព​នោះ​ឡើយ។

៤. ស្ត្រេស​ឥត​ល្ហែ៖

ការ​ស្ត្រេស​ខ្លាំង ឬ​ជំងឺ​ស្ត្រេស​រ៉ាំរ៉ៃ នឹង​បន្ថែម​ហានិភ័យ​សម្រាប់​ជំងឺ​មហារីក ថែម​ទាំងអាច​បំផ្លាញដំណើរការ​​គ្រប់​ផ្នែក​នៃ​ជីវិត ទាំង​រឿង​ផ្ទាល់​ខ្លួន រឿង​គ្រួសារ និង​រឿង​ការងារ។

៥. ទប់​នោម​យូរ​ៗ៖

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា​ទឹក​នោម​គឺ​ជា​របស់​មិន​ល្អ ដូច្នេះ​ប្រសិន​បើ​អ្នក​កាន់​តែ​ទប់​មិន​បញ្ចេញ​វា​កាន់​តែ​យូរ វា​នឹង​បញ្ចេញ​សារធាតុ​អាក្រក់​ដែល​អាច​ឲ្យ​ខូច​តម្រង់​នោម ​រលាក​ប្លោកនោម​ និង​ផ្ដល់​ហានិភ័យ​សម្រាប់​ជំងឺ​មហារីក​ផង​ដែរ។

៦. ហូប​អាហារ​ក្ដៅ​ខ្លាំង​ពេក៖

ដូច​ជា​តែ​ក្ដៅ ឬ​កាហ្វេ​ក្ដៅ ប្រសិន​បើ​​មិន​ប្រយ័ត្ន​អាច​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ​កោសិកា​ក្នុង​បំពង់​អហារ រហូត​ដល់​រលាក រួម​ទាំង​បំលែង​កោសិកា​ទៅ​ជា​កោសិកា​មហារីក​។ ដើម្បី​ការពារ​​គ្រោះ​ថ្នាក់​ទាំង​នេះ យក​​ល្អ​គួរ​ចៀស​វាង​ទទួលទាន​ភេសជ្ជៈ​ក្ដៅ​ខ្លាំង ដោយ​រង់​ចាំ​ឲ្យ​នៅ​ឧណ្ណៗ​សិន។

៧. ហាល​ថ្ងៃ​ញឹកញាប់​និង​យូរៗ៖

ការ​ហាល​ថ្ងៃ​បែប​នេះ​នឹង​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ស្បែក ព្រោះកម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំងនឹង​ផ្ដល់​កាំ​រស្មី​ដែល​ជំរុញ​ឲ្យ​កោសិកា​មហារីក​​បំបែក​ខ្លួន​ឥត​ឈប់ឈរ រហូត​ក​ក្លាយ​ជា​ដុំ​ធំ។ វិធី​ការពារ​គឺ​ត្រូវ​ចៀសវាង​ការ​ហាល​ថ្ងៃ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ហើយ​ប្រសិន​បើចៀស​មិន​បាន​គួរ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ បាំងឆ័ត្រ​ឬ​ស្លៀក​សំលៀកបំពាក់​ជិត​ៗ​ល្អ។

៨. លេប​តែ​ថ្នាំ៖

បេះដូង​អាច​ជា​សរិរាង្គ​សំខាន់​បំផុត តែ​ថ្លើម​ក៏​ដើរតួ​នាទី​សំខាន់​ខ្លាំង​ដែរ​សម្រាប់​រាងកាយ ដោយ​អ្វី​ក៏​ដោយ​ដែល​យើង​លេប​ចូល ថ្លើម​នឹង​ជា​អ្នក​កម្ចាត់​ជាតិ​ពុល​ចេញ។ នេះ​ជា​មូលហេតតុ​ដែល​អ្នក​មិន​គួរ​ញ៉ាំ​អ្វី​មិន​ល្អ​ច្រើន​ចូល​ក្នុង​ពោះ ជា​ពិសេស​ការ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ធឬ​ថ្នាំ​ផ្សះ​នេះ​ផ្សះ​នោះ​​ញឹកញាប់​ដោយ​មិន​ចាំបាច់ គឺ​ជា​ការ​​​បំផ្លាញ​ថ្លើម​ដោយ​ផ្ទាល់​តែ​ម្ដង។

៩. ធ្វើការ​លើស​កម្លាំង៖

ធ្វើ​ការ​រហូត​ភ្លេច​សម្រាក ភ្លេច​ទាំង​ឈឺ នៅ​ទី​បំផុត​នឹង​ត្រូវ​ឈឺកាន់​តែ​​ធ្ងន់ ហើយ​អ្វី​ដែល​សំខាន់​លទ្ធផល​ការងារ​ក៏​មិន​សូវ​បាន​ល្អ។ ដូច្នេះ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​ធ្វើ​ការ​នឿយ​ហត់​ខ្លាំង រហូត​បាយ​មិន​នឹក​ទឹក​មិន​ស្រេកហើយ​ គួរ​តែ​ប្រញាប់​រក​ពេល​ដើម្បី​ឲ្យ​ខួរ​ក្បាល​បាន​សម្រាក​ខ្លះ ទើប​ជា​ការ​ល្អ។

១០. គិត​គ្រប់​រឿង៖

ចំណុច​នេះ​មើល​ទៅ​ដូច​មិន​សូវ​ធ្ងន់ធ្ងរ តែ​សូម​កុំ​មើល​រំលង ព្រោះ​ប្រសិន​បើ​យើង​​អាច​ឈប់​គិត​រឿង​ស្មុគស្មាញ​ៗ​​ (រឿង​ខ្លះ​គិត​ច្រើន​ក៏​មិន​បាន​ផល) បាន​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត និង​មាន​អាយុ​វែង​ទៅ​តាម​នោះ​ដែរ ៕

រូបតំណាង

 

ប្រភព៖ /kaijeaw

ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម