សញ្ញា​៧​យ៉ាង បង្ហាញ​ថា​ដៃគូ​​កំពុង​ពេញ​​ចិត្ត​​នឹង​ការ​បំបោស​អង្អែល

  • 2017-02-05 08:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​​ថា​បុរស​ ឬ​ស្ត្រី​ទេ ​ពួក​គេ​​តែងតែ​ស្រមៃ​​ចង់​បាន​ភាព​ស្រណុក​សុខ​ស្រួល​​​ពេល​​កំពុង​ធ្វើ​រឿង​លើ​គ្រែ​ជា​មួយ​មនុស្ស​​ជាទី​ស្រលាញ់​របស់​ខ្លួន​។

រូបតំណាង

​ប៉ុន្តែ​ពេល​ខ្លះ​​​ អ្នក​មិន​អាច​ដឹង​ថា​ដៃ​គូ​​កំពុង​មាន​ចំណង​ដូច​ខ្លួន​ ឬ​អត់ទេ ​ធ្វើ​ឲ្យ​​អ្នក​ពិបាក​​នឹង​បង្កើត​រឿង​នេះ​ឡើង។ ​ប្រសិន​បើ​​ភាគី​សង​ខាង​​មាន​អារម្មណ៍​ដូច​គ្នា​វា​មិន​មែន​ជា​ឧបសគ្គ​ឡើយ​ តែ​បើ​អត់​ រឿង​លើ​គ្រែ​នឹង​គ្មាន​ភាព​រលូន​។ ចំពោះ​នារី​​ បើ​ឃើញ​សកម្មភាព​ដៃ​​គូ​បែប​នេះ គឺ​ពិត​ជា​​មិន​ចង់​បដិសេធ​ត្រង់​ៗ​ទេ​ ព្រោះ​មិន​ចង់​ឲ្យ​ដៃ​គូ​អាក់​អន់​ចិត្ត​​ជាមួយ​​ចម្លើយ​អវិជ្ជមាន​របស់​ខ្លួន។

ទោះ​ជា​ដៃ​គូ​មិន​ហ៊ាន​និយាយ​​​ចេញ​ គេ​អាច​សង្កេត​​​មើល​តាម​រយៈ​​ភាសា​កាយ​វិការ​​ថា​​ ដៃ​គូ​​​កំពុង​ពេញ​ចិត្ត​ការ​បំបោស​អង្អែល ឬ​​អត់​​ មាន​សញ្ញា​ដូច​ខាង​ក្រោម៖​

១. ​មើល​តាម​​រយៈ​ក្រសែ​ភ្នែក

ពេល​កំពុង​​ស្ថិត​​​នៅ​​តែ​ពីរ​នាក់ ​ពេល​អ្នក​​ចាប់​កាន់​ដៃ ​ប្រើ​ម្រាម​ដៃ​​បង្អូស​​លើ​សាច់​​​ដៃ​នាង​ បើ​នាង​ក្រឡេក​​មើល​បែប​ស្រទន់ ឬ​អៀនខ្មាស​ នាង​ពេញ​ចិត្ត​ការ​​បំបោស​អង្អែល​នេះ​។ តែ​បើ​សម្លឹង​​បែប​កែវ​ភ្នែក​​មុត ​ឬ​ខឹង ​នាង​កំពុង​មាន​អារម្មណ៍​ធុញ​ទ្រាន់​​​។

២. ​មើល​អាការៈ​រាងកាយ

​តើ​​ដៃ​គូ​ចាប់​ផ្ដើម​ក្ដៅ​ខ្លួន បែក​ញើស ​ឬ​ដក​ដង្ហើម​ញាប់​​ជាង​មុន ឬ​អត់​? បើ​មាន វា​ជា​សញ្ញា​​​អារម្មណ៍​ពុះកញ្ជ្រោល​ហើយ ដូច្នេះ​អ្នក​អាច​ចាប់ផ្ដើម​រឿង​ចាស់​ៗ​បាន។

៣. ​បើ​​បុរស ​បន្លំ​ធ្វើជា​ប៉ះ​អា​អូន​តូច

​នៅ​ពេល​អ្នក​យក​ដៃ​ ឬ​ជើង​ត្រដុស​​នឹង​ដៃ​ ឬ​ជើង​ដូចគ្នា​ តើ​គាត់​​មាន​អាការៈ​ដូចម្ដេច។ ចង់​ដឹង​ថា​​គាត់​​កំពុង​​គិត​ដូច​យើង​អត់​ សាក​បន្លំ​យក​ដៃ​​ធ្វើ​ជា​ប៉ះ​អា​អូន​តូច​របស់​គាត់​បន្តិច​ បើ​ប្រែ​ប្រួល​នោះ​គាត់​​កំពុង​ចង់​អី​ៗ​ដែរ​​ហើយ។

៤. ​មើល​​សញ្ញា​ក្ដាប់ ឬ​សង្កត់​

នៅ​ពេល​បុរស​ ឬ​​ស្ត្រី​​​កំពុង​មាន​អារម្មណ៍​​ត្រេកត្រអាល ពួក​គេ​ច្រើន​តែ​​បញ្ចេញ​សកម្មភាព​ធ្ងន់​ៗ​ ឬ​ប្រើ​កម្លាំង​សង្កត់​​ដាក់​ដៃ​គូ ​ដើម្បី​បង្ហាញ​ពី​ភាព​​ក្នាញ់​ទ្រាំ​លែង​បាន។

៥. ​បិទ​ភ្នែក

ពេល​អ្នក​​ស្ទាប​អង្អែល​ បើ​​គាត់ ឬ​នាង​បិទ​ភ្នែក ​នោះ​​​វា​ជា​សញ្ញា​​ភ្លើង​ខៀវ​ហើយ​។

៦. ​សំឡេង​​ថ្ងូរ​តិចៗ​

​អ្នក​អាច​ស្ដាប់​សំឡេង​ថ្ងូរ​នេះ​​តាម​ដង្ហើម បើ​មាន​ ជា​តម្រុយ​ល្អ​មួយ​ អ្នក​អាច​ប្រតិបត្តិការ​បាន​។

៧. ប្រើ​កម្លាំង​​រុញ​ច្រាន​​ឲ្យ​​មក​ជិត​

​បើ​ដៃ​គូ​ប្រើ​កម្លាំង​រុញ​ទាញ​​កញ្ឆក់កណ្ដៀត​ទាំង​កម្រោល​​បែប​នេះ​ ​មាន​ន័យ​ថា​ដៃ​គូ​​ក៏​ពេញ​ចិត្ត​សកម្មភាព​នេះ​ដែរ​៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម