ស្រី​ៗ​គ្មាន​អារម្មណ៍​​រួម​ភេទ គួរ​ប្រើ​លេស ៥ យ៉ាង​នេះ​ជាមួយ​ស្វាមី ​ទើប​មិន​កើត​រឿង​ធំ

  • 2017-02-03 06:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ស្ត្រី​គ្មាន​ចំណង់​រួម​ភេទ​ទេ តែ​ការ​បដិសេធ​ជាមួយ​ស្វាមី​ធ្វើឲ្យ​ភាគី​ខាង​ប្រុស​ខឹង ឬ​ខ្លះ​អាច​រក​រឿង​ក៏​ថា​បាន។ ដូចនេះ​ប្រសិន​បើ​យើង​គ្មាន​អារម្មណ៍​ទេ តើ​គួរ​ដោះស្រាយ​តាម​វិធី​ណា?

.ពេល​ស្វាមី​ចូល​មក​ជិត យើង​គួរ​ធ្វើ​ពុតដូចជា​ក្រោក​ទៅ​យក​ឥវ៉ាន់ ហើយ​បើ​គាត់​នៅតែ​ព្យាយាម​យក​ដៃ​មក​ដាក់​លើ​រាងកាយ យើង​ត្រូវ​ដកដៃ​គាត់​ចេញ​វិញ​ជាមួយ​នឹង​ស្នាម​ញញឹម។ ប្រសិនបើ​ស្វាមី​ជា​មនុស្ស​មាន​ហេតុផល គាត់​នឹង​ដឹង​ថា​យើង​គ្មាន​អារម្មណ៍​ចង់​រួម​ភេទ​ទេ។

.ពេល​និយាយ​គ្នា ហើយ​ប្ដី​ប៉ុនប៉ងចង់​គេង​ជាមួយ យើង​គួរតែ​ប្រាប់​ទៅ​គាត់​យ៉ាង​ទន់ភ្លន់​ តែ​កុំ​របៀប​ក្រៀមក្រំ ថា​សុំ​ពេល​បន្តិច​គិត​ពី​រឿង​នេះ។ បន្ទាប់មក​ប្រាប់​ប្ដី​ថាយើង​ក៏​ចង់​ដែរ តែ​យប់​នេះ​រៀបចំ​មិន​ទាន់​ទេ។

.ថើប​គាត់​ដោយ​ថ្នាក់ថ្នម​តាំងពី​ថ្ងាស មាត់ ហើយ​ប្រាប់​ថា​យើង​ត្រូវ​ការ​ពេល​ដើម្បី​ឲ្យ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ទាំងពីរ​នាក់។ មិន​ចង់​ឲ្យ​ប្ដី​ខំប្រឹង​តែឯង ដោយ​យើង​គ្មាន​អារម្មណ៍​ឡើយ។ ស្វាមី​ដ៏​ល្អ​ប្រាកដជា​ទទួល​យក​ការ​ថើប ជំនួស​ការ​រួម​ភេទ។

.បើ​កំពុង​តែ​មើល​រឿង​រ៉ូមែនទិក​ជាមួយ​គ្នា ហើយ​គាត់​ចង់​បបួលឡើង​គ្រែ ​គួរតែ​ប្រាប់​គាត់​ថា​”យើង​មិនមែន​មានពេល​ជាមួយ​គ្នា​បន្តិច​ដូច​ក្នុង​រឿង​នឹង​ទេ តែ​យើង​គួរតែ​មាន​ពេល​ផ្អែមល្ហែម​បែបនេះ​តទៅ”។ មួយ​ឃ្លា​នេះ​ប្ដី​នឹង​យល់​ន័យ​មិន​ខាន។

.ពន្យល់​ប្រាប់​ប្ដី អំពី​សារៈសំខាន់​នៃ​ភាព​ស្និទ្ធស្នាល និង​អារម្មណ៍​ចង់​រួម​ភេទ​តែ​មួយ​ពេល​៕

ប្រភព៖ Boldsky ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម