៥ វិធី​ស្រី​ៗ​អាច​យក​ឈ្នះ​​ មនុស្ស​ប្រុស​បេះដូង​ដែក​បាន​យ៉ាង​ងាយ​

  • 2017-02-03 03:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​គ្រប់​រូប​មាន​ចំណុច​ពិសេស​រាង​ៗ​ខ្លួន​ដែល​អាច​យក​ឈ្នះ​ចិត្ត​បុរស​គ្រប់​រូប​បាន​យ៉ាង​ងាយ គ្រាន់តែ​អ្នក​ខ្លះ​មិន​ដឹង​ធ្វើ​យ៉ាង​ដូចម្ដេច។ ៥ វិធី​ខាងក្រោម​នេះ​ស្រី​ៗ​អាច​យក​ឈ្នះ​ចិត្ត​មនុស្ស​ប្រុស​បាន​យ៉ាង​ងាយ​ដូច​បក​ចេក៖

១.កែវភ្នែក

ប្រុស​ៗ​មិន​ហាន​សម្លឹង​ចំ​កែវភ្នែក​មនុស្ស​ស្រី​ទេ ព្រោះ​អាច​ធ្វើឲ្យ​ពួកគេ​ចិត្ត​ទន់​បាន។ ដូចនេះ​ប្រសិនបើ​ចង់​សុំ​អ្វី​មួយ​ពី​គេ យើង​គួរ​តែ​សម្លឹង​​ដោយ​កែវ​ភ្នែក​ស្រទន់ គេ​នឹង​ព្រម​តាម​យើង​ភ្លាម។

២.កាយវិការ

ចូរ​បង្ហាញ​កាយវិការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ បើ​ទោះ​ជា​ខាង​ប្រុស​ខឹង​​យ៉ាងណា​ក៏​នៅ​តែ​ចាញ់​ ទង្វើ​ដ៏​ល្អ​របស់​យើង​ដែរ។

៣.សម្ដី​ទន់ភ្លន់

ទោះ​មនុស្ស​ប្រុស​មាន​ចិត្ត​រឹង​ដូច​ថ្ម​យ៉ាង​ណា បើ​មាន​នារី​សម្ដី​សុភាព​រាបសា​​ទន់ភ្លន់​ចូល​មក​ជិត​និយាយ​គ្នា​លេង អាច​ធ្វើឲ្យ​គេ​​បាក់​ចិត្ត​មក​ទាំង​មិន​ដឹង​ខ្លួន។

៤.ទឹក​មុខ

ទឹក​មុខ​ស្រស់​ស្រស់​ស្រាយ ញញឹមញញែម​គឺ​ជា​អាវុធ​ដែល​អាច​ចាក់​ទម្លុះ​បេះដូង​មនុស្ស​ប្រុស​ចិត្ត​រឹង​បាន​យ៉ាង​ងាយ។

៥.ភាព​អំណត់

មនុស្សប្រភេទ​ណា​ក៏​ដោយ គឺតែងតែ​ចាញ់​ពី​ភាព​អំណត់​របស់​មនុស្ស​ស្រី។

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី