យល់ដឹង​ពីវីតាមីន​ល្អៗ​ចំពោះ​សុខភាព​ស្រ្តី

  • 2017-02-01 09:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​បច្ចុប្បន្ន​គិតគូ​អំពី​បញ្ហា​សុខភាព​ខ្លាំងណាស់ ​ហើយ​ដើម្បី​បាន​សុខភាព​ល្អ​ ​ស្ត្រី​ត្រូវតែ​ទទួលទាន​វីតាមីន​ដែលមាន​ក្នុង​ម្ហូប​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​បំផុត។ វីតាមីន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ឱ្យ​​អាច​ចៀសផុត​ពី​ជំងឺ​រាតត្បាតផ្សេងៗបានផងដែរ។

វីតាមីន​ទាំងនោះមាន​១០​ប្រភេទ​​ខាងក្រោម៖

១. វីតាមីន ​A វា​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ​ហើយ​វា​ជួយ​ពង្រឹង​ភាពរឹងមាំ​នៃ​ឆ្អឹង ​ធ្មេញ ​ស្បែក​ភ្នាស​ស្លេស្ម ​និង​ជំនួយភ្នែក​ឱ្យ​មើល​កាន់តែ​ច្បាស់​ផងដែរ។

អាហារ​ដែល​សំបូរ​វីតាមីន ​A ​មាន៖ ការ៉ុត ​ល្ពៅ ​ត្រសក់​ក្រអូប ​ប៉េងប៉ោះ ​ឪឡឹក ​ត្របែក​ផ្កាខាត់ណា​ពណ៌ខៀវ ​ល្ហុង ​ស៊ុត ​ថ្លើម ​ទឹកដោះគោ ​ជាដើម។

២. វីតាមីន ​B2 វា​ជំនួយ​ដល់​សុខភាព ​ការ​រីកលូតលាស់​នៃរាងកាយ​និង​ការរំលាយ​អាហារ។ វាជួយពង្រឹង​ថាមពល ​និង​ប្រព័ន្ធ​ភាពស៊ាំ ​និង​ជួយ​កាត់បន្ថយ​ស្ត្រេស ​ការ​ហេវហត់​អស់កម្លាំង​ផងដែរ។

អាហារ​ដែល​សំបូរ​វីតាមីន ​B2 ​មាន៖ ​គ្រឿង​ក្នុង ​ឈីស ​ទឹកដោះគោ ​យ៉ាអួ ​បន្លែ ​ស៊ុត ​សណ្ដែក ​អាល់ម៉ុន ​និង​ផ្សិត។

៣. វីតាមីន ​B6 វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ​និង​ជួយ​ផលិត​អ័រម៉ូន ​និង​សារធាតុ​គីមី​ក្នុង​ខួរក្បាល ​ព្រមទាំង​ជួយ​កាត់​បន្ថយ​ជំងឺបាក់ទឹកចិត្ត​ ជំងឺ​បេះដូង ​និង​ការភ្លេចភ្លាំង។

អាហារ​ដែល​សំបូរ​វីតាមីន ​B6 ​មាន៖ ​ផ្លែប៊ើ ​ចេក​ សាច់ ​សណ្ដែក ​ត្រី ​គ្រាប់ធញ្ញជាតិ ​និង​ផ្លែឈើ​ក្រៀម។

៤. វីតាមីន ​B7 វីតាមីន ​B7 ​ជំនួយ​ដល់​ការលូតលាស់​កោសិកា ​និង​ការកកើត​នៃ​អាស៊ីដ​ខ្លាញ់។ វា​ជួយ​ឱ្យ​សក់ ​ស្បែក​មាន​សុខភាព​ល្អ។ លើសពីនេះទៀត​វា​ជួយកាត់​បន្ថយ​អាការ​រោល ​ជំងឺ​បាក់ទឹកចិត្ត​និង​ជួយ​ឱ្យ​បេះដូង​មាន​ដំណើរការ​ល្អ។

អាហារ​ដែល​សំបូរ​វីតាមីន ​B7 ​មាន៖ ​ត្រី ​ដំឡូង ​អាល់ម៉ុន ​ការ៉ុត ​ចេក ​បន្លែបៃតង ​ត្រសក់ក្រអូប ​អង្ករ​សម្រូប ​ម្រេច ​ស៊ុត ​ទឹកដោះគោ ​ឈីស ​យ៉ាអួ។

៥. វីតាមីន ​B9 វា​ជា​ហ្វូលីកអាស៊ីដ​ដែល​ជួយ​ការពារ​ជំងឺបេះដូង ​ជំងឺ​បេះដូង ​ការបាក់ទឹកចិត្ត ​មហារីក ​និង​ការ​ភ្លេចភ្លាំង។

អាហារ​ដែល​សំបូរ​វីតាមីន ​B9 ​មាន៖ ​បន្លែ​បៃតង ​ទឹកក្រូច ​ត្រសក់ផ្អែម ​ស្ត្រប៊ើរី ​សណ្ដែក ​ស៊ុត។

៦. វីតាមីន ​B12 វា​ជួយ​ពន្លឿន​ប្រព័ន្ធ​រំលាយអាហារ ​និង​ជួយ​ការពារការ​កើត​មាន​ជំងឺបេះដូង ​ការ​ភ្លេចភ្លាំង ​និង​ជំងឺ​ខ្វះ​ឈាមក្រហម។

អាហារ​ដែល​សំបូរ​វីតាមីន ​B9 ​មាន៖ ​ឈីស ​ស៊ុត ​ត្រី ​សាច់ ​ទឹកដោះគោ ​យ៉ាអួ។

៧. វីតាមីន ​C ជំនួយ​ប្រព័ន្ធ​ភាពស៊ាំ ​ពន្លឿន​ការកកើត​នៃ​ជាលិកា ​និង​កាត់បន្ថយ​ជំងឺ​មហារីក​ផ្សេងៗ ​ជំងឺ​បេះដូង។

អាហារ​ដែល​សំបូរ​វីតាមីន ​C ​មាន៖ ​ផ្កាខាត់ណា​ពណ៌ខៀវ ​គីវី ​ក្រូច ​ម្រេច ​ដំឡូងបារាំង ​ស្ត្រប៊ើរី ​និង​ប៉េងប៉ោះ។

៨. វីតាមីន ​D ជា​វីតាមីន​ដែលអាច​ជួយ​រំលាយ​ខ្លាញ់ ​និង​ជួយ​ដល់ការ​ស្រូប​យក​ជាតិ​កាល់ស្យូម ​ដែល​ជួយ​ធ្វើ​ឱ្យឆ្អឹង​រឹងមាំ ​និង​កាត់​បន្ថយ​ហានិភ័យ​នៃការកើត​មាន​ជំងឺ​មហារីក​ផ្សេងៗ។

អាហារ​ដែល​សំបូរ​វីតាមីន ​D ​មាន៖ ​ថ្លើម ​ស៊ុត ​ទឹកដោះគោ។

៩. វីតាមីន​ E វា​ជួយ​កាត់បន្ថយ​ភាពចាស់​ជាងវ័យ ​និង​កាត់​បន្ថយ​ការកើតមាន​ជំងឺបេះដូង ​ការ​ភ្លេចភ្លាំង ​ជំងឺ​មហារីក។

អាហារ​ដែល​សំបូរ​វីតាមីន ​E ​មាន៖ ប៊ើប្រេង​​ពោត ​ប៊ើសណ្ដែកដី ​គ្រាប់​ផ្កាឈូករតន៍។

១០. វីតាមីន​ K ជួយ​ពង្រឹង​ឆ្អឹង ​និង​ជួយ​សម្រួល​លំហូរ​ឈាម ​និង​កាត់បន្ថយ​ជំងឺ​បេះដូង​ផងដែរ។​

អាហារ​ដែល​សំបូរ​វីតាមីន ​K ​មាន៖ បន្លែ​ពណ៌​បៃតង ​ប្រេង​សណ្ដែក ​និង​ខ្លាញ់ត្រី៕

ប្រែសម្រួលៈ ណាលីតា