ហេតុអ្វីស្រីៗឥលូវចូលចិត្តប្រើកាបូបច្រើន?

  • 2017-01-25 05:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​ឥលូវ មិន​ថា​ក្មេង​ ឬ​ចាស់ចូល​ចិត្ត​ទិញ​កាបូបណាស់ ម្នាក់ៗមានកាបូបប្រើលើសពីមួយ។ ចឹង! អាន​ទាំង​អស់​គ្នា​ថា​មាន​មូលហេតុ​អ្វីខ្លះ បាន​ជា​ចាំបាច់​ត្រូវ​ទិញ​កាបូប​ច្រើន?

នារី៥​នាក់​ចូលខ្លួន​ឆ្លើយ​តប​សំណួ​របស់​កញ្ញា​ថា តើ​រាល់​ថ្ងៃ​នេះ​មាន​កាបូប​ប្រើ​ប៉ុន្មាន? ឆ្លើយ​យ៉ាង​លឿន និង​ដូចៗ​គ្នា​ថា ស្រីៗ​យើង​មិន​អាច​មាន​កាបូប​តែ​មួយ​ប្រើ ហើយ​ប្រើ​រហូត​ដល់​ខូច​ទើប​ទិញ​ថ្មី​មួយ​ទៀត​ដូច​មុន​នោះ​ទេ។

ក្នុង​នោះ​នារី​៣​នាក់ បាន​អះ​អាង​ថា សម័យ​នេះ​ស្រីៗ​ប្រើ​កាបូប​ខុស​ពី​សម័យ​មុន ព្រោះ​ពួកគាត់​ទាំង​៣​ស្ពាយ ឬ​យួរ​កាបូប​ប្តូរ​ម៉ូដ​ផ្សេងៗ​គ្នា​ទៅ​តាម​កាលៈទេសៈ ឬ​ទី​កន្លែង​ដែល​យើង​ចូល​រួម​នោះ ដូចជា​ទៅ​ធ្វើការ ដើរ​លេង ចូលរួម​ពិធី​ជប់​លៀង ដើរ​ផ្សារ ជួប​មិត្ត​ភ័ក្តិ​ជា​ដើម។ ​ម្នាក់​ក្នុង​ចំណោម​នោះ​បង្ហើប​ថា ការ​ប្រើ​កាបូប​របស់​ស្រីៗ មិន​មែន​ត្រឹមតែ​ប្រើ​សម្រាប់​ទុក​របស់​ផ្ទាល់​ខ្លួន​នោះ​ទេ គឺ​ត្រូវ​តែ​ងាយ​ស្រួល​ប្រើ ជា​ម៉ាក​ល្បី ម៉ាក​ដែល​គេ​ពេញ​និយម បើ​ទោះ​ជា​មិន​មែន​ជា​កាបូប Origional ក៏​ដោយ។

រីឯ​ម្នាក់​ទៀត​ថា​និយាយថា «ខ្ញុំ​វិញ​គឺ​ទិញ​កាបូប​ប្រើ​ច្រើន​មែន ហើយ​មាន​ពណ៌​ផ្សេងៗ​គ្នា ដើម្បី​ទុក​ស្ពាយ​ឲ្យ​ស៊ី​គ្នា​នឹង​​ពណ៌សម្លៀក​បំពាក់ ហើយ​ពេល​ខ្លះ​ត្រូវ​គិត​ទុក​ពី​យប់​មុន​ទៀត​​ថា​ ស្អែក​នេះ​គួរ​ស្ពាយ ឬ​កាន់​កាបូប​មួយ​ណា ឲ្យ​ត្រូវ​នឹង​ឈុត​ខោ​អាវ​របស់​ខ្លួន​រៀប​ចំ​ទុក ឯ​ពេល​ខ្លះ​ណាត់​ជាមួយ​មិត្តភ័ក្តិ​កាន់​កាបូប​ដូច​គ្នា។

«ស្ពាយ​កាបូប​តែ​មួយ​ដដែលៗ​ដូច​ជា​មាន​អារម្មណ៍​ថា​ខ្មាស់​គេ​ម៉េច​មិន​ដឹង​ទេ វា​ដូច​ជា​ពាក់​អាវ​ដដែល​រាល់ថ្ងៃ ពិបាក​នឹង​ចូល​ក្នុង​ចំណោម​មិត្តភ័ក្តិ​ផង​ដែរ» នេះ​ជា​ពាក្យ​សម្តី​របស់​នារី​ម្នាក់​ទៀត​ក្នុង​ចំណោម​នោះ។

នារី២​នាក់​ផ្សេង​ពីនេះ​បាន​ខ្សឹប​ថា «មិន​ចង់​ទិញ​កាបូប​ច្រើន​ទេ តែ​មិន​ដឹង​ម៉េច ចេះ​តែ​មើល​ឃើញ​កាបូប​ថ្មី​ស្អាត ម៉ូដ​ប្លែក ហាម​ឃា​ត់ចិត្ត​មិន​ទិញ​មិន​បាន ប៉ុន្តែ​ទិញ​នេះ​គឺ​លួច​លាក់​មិន​ឲ្យ​ប្តី​ដឹង​ទេ ព្រោះ​គាត់​តែង​រអ៊ូថា​ទិញ​ច្រើន​រក​តែ​ទូដាក់​មិន​បាន​ទេ»។

ចុះ​អ្នក​វិញ មាន​កាបូប​ប្រើ​ប៉ុន្មានដែរ?  

អត្ថបទៈ ជូ ជូ