តុបតែងបន្ទប់​គេង​តាម​ ៤ ​របៀប​នេះ ធ្វើឲ្យ​ស្វាមី​អ្នកមិន​​​នឹកនារក​ស្រី​ក្រៅ​

  • 2017-01-19 03:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​គ្នា​យើង​ដឹង​ទេ ថា​ហេតុអ្វី​បាន​ជា​ប្ដី​របស់​អ្នក​ចេះ​តែ​​ចង់​ទៅរក​បង្អែម​ខាង​ក្រៅ​ បើ​ទោះ​ជា​ដឹង​ហើយ​ថា​វា​មិន​ល្អ​នោះ។ ​ជា​ស្ដែង​ទៅ​រឿង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ហើយ​ថា ​មក​ពី​ស្រី​ៗ​គ្នា​យើង​ទេ ដែល​មិន​ចេះ​តុបតែង​កន្លែង​គេង​របស់​ខ្លួន​ឱ្យ​មាន​ភាព​ទាក់ទាញ​ចិត្ត​ប្ដី ​ហើយ​ឱ្យ​ឡូយ​ជាង​របស់​ខាង​ក្រៅ​នោះ​ទៀត។

តើ​ការ​តុបតែង​នោះ​មាន​អ្វី​ខ្លះ​ទៅ? ស្រួល​ណាស់ ​ទៅ​រៀន​ធ្វើ​ជាមួយ កញ្ញា ​ទាំង​អស់​គ្នា​ដឹង​ថា​ធ្វើ​អីចឹង​ហើយ ​ប្ដី​យើង​មិន​សូវ​ហ៊ាន​ទៅ​រក​ក្រៅ​ទេ ព្រោះ​របស់​ក្នុង​ផ្ទះ​ល្អ​ដែរ​ហ្នឹង៖

១.បន្ទប់​គេង​ត្រូវ​តែ​លេង​ពណ៌​បន្តិច តែ​មិន​ត្រូវ​ខ្លាំង​ពេក​ទេ

បើ​កន្លែង​គេង​របស់​អ្នក​ពណ៌​ស​ស្លែត ​អីចឹង​ធ្វើ​ឱ្យ​ប្ដី​យើង​គ្មាន​អារម្មណ៍​ស្អី​ទេ ​និយាយ​រួម​ទៅ​វា​ធម្មតា​ពេក។ អីចឹង​ហើយ ​យើង​ត្រូវ​តែ​ចេះ​លាប​ពណ៌​ខ្លះ ​ដោយ​ត្រូវ​ប្ដូរ​ទាំង​កម្រាល ​ខ្នើយ ​របស់​របស់​ប្រើប្រាស់​ផ្សេង​ទៀត ​ទៅ​តាម​ពណ៌​ដែល​ប្ដី​យើង​ចូល​ចិត្ត។

២.ហាម​ដាច់​ខាត​ក្នុង​បន្ទប់​កុំ​ដាក់​ទូរទស្សន៍​ឱ្យ​សោះ

បើ​អ្នក​គិត​ថា​អ្នក​ចាស់​ហើយ លែង​គិត​រឿង​លើ​គ្រែ​អ្វី​ទៀត​ហើយ ​នោះ​ដាក់​ទូរទស្សន៍​ទុក​មើល​រឿង​ភាគ​ទៅ ​ប៉ុន្តែ​បើ​នៅ​ចង់​នៅ​ឡើយ ​សូម​ហាម​ដាច់​ខាត​កុំ​ដាក់​ទូរទស្សន៍​ឱ្យ​សោះ។ ព្រោះ​បើ​ដាក់​វា​ហើយ ​របស់​នេះ​អាច​កាត់​បន្ថយ​ភាព​សិចស៊ី​និង​ចំណង់​ផ្លូវ​ភេទ​របស់​ប្ដី​យើង​បាន។

៣.កុំ​ដាក់​ទូរទស្សន៍​ តែ​ត្រូវ​មាន​ភ្លេង​កំដរ​

សូម​កុំ​យល់​ច្រឡំ​ណា ​មនុស្ស​ប្រុស​ទោះ​ជា​ចាស់​ដល់​កម្រិត​ណា​ក៏​ដោយ ​ក៏​ចូល​ចិត្ត​ស៊ី​អារម្មណ៍​ទៅ​តាម​ភ្លេង​ដែរ។ ដូច្នេះ​ហើយ ​បើ​បាន​ភ្លេង​កំដរ​ពេល​អ្នក​កំពុង​ប្រតិបត្តិ​ការ​ថែម​ទៀត​នោះ ​ពិត​ជា​ញាក់​សាច់​ជា​មិន​ខាន។ ដូច្នេះ​កុំ​ចោល​ភ្លេង​ក្នុង​បន្ទប់​គេង​ឱ្យ​សោះ ​បើ​មាន​ឧបករណ៍​ចាស់​ៗ​សម្រាប់​ចាក់​ទៀត​កាន់​តែ​អែម។

៤.កញ្ចក់

កញ្ចក់​នេះ​ក៏​ល្អ​ដែរ​ក្នុង​បន្ទប់ ព្រោះ​ដូច​ដែល​ប្រិយមិត្ត​ឃើញ​ស្រាប់​ហើយ​នៅ​តាម​សណ្ឋាគារ​បច្ចុប្បន្ន​នេះ​ជញ្ជាំង​ភាគ​ច្រើន​គេ​ដាក់​កញ្ចក់​ដើម្បី​អ្នក​ចូល​លេង​អាច​មើល​សកម្មភាព​របស់​ខ្លួន​គេ​បាន។ ដូច្នេះ​ហើយ​ប្ដី​យើង​ក៏​ដូច​គ្នា ពេល​ខ្លះ​ក៏​គាត់​ចង់​ដឹង​ពី​ក្បាច់​របស់​ខ្លួន​ឯង​ខ្លះ​ដែរ​ណា...៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម