បុរស​​កម្សត់សរសេរ​សំបុត្រ​ស្នេហា​ផ្ញើ​សង្សារ ​តាម Facebook ​ធ្វើ​ឱ្យ​គេ​​ចែករំលែក​បន្តគ្រប់​គ្នា យ៉ាង​រំជួលចិត្ត

  • 2017-01-19 06:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ម្នាក់​ឈ្មោះ Glenn Lane ​មក​ពី Ohio ​បាន​សរសេរ​សំបុត្រ​ស្នេហា​មួយ​ច្បាប់​ផ្ញើ​ទៅ​សង្សារ​របស់​ខ្លួន Ashlee ​ដែល​បាន​ឈ្លោះ​គ្នា​កាល​ពី​ពេល​កន្លង​ទៅ ​ដើម្បី​សុំ​ត្រូវ​គ្នា​វិញ ​ព្រោះ​មិន​ចង់​ឱ្យ​ស្នេហា​៦​ឆ្នាំ​របស់​ខ្លួន​ត្រូវ​បែកបាក់​ដោយសារ​តែ​ការ​មិន​យល់​ចិត្ត​គ្នា​បន្តិចបន្ដួច។ ក្នុង​សំបុត្រ​នោះ​ដែរ មាន​ន័យ​ខ្លឹមសារ​ថា​៖

"បង​ស្រលាញ់​អូន​ខ្លាំង​ណាស់ Ashlee ​បង​មិន​អាច​បាត់​មុខ​អូន​បាន​ទេ ​រស់​គ្មាន​អូន​មិន​បាន។ បង​តែង​សុបិន​ឃើញ​រូប​អូន​រាល់​យប់​តាំង​ពី​យើង​ឈ្លោះ​គ្នា​មក។ បង​តែង​និយាយ​ជាមួយ​រូប​ថត​អូន ​ថា​បង​ខុស​អី​ទើប​ស្រី​ខឹង​អីចឹង។ អូន​ដឹង​ទេ ​អូន​ជា​អ្វី​គ្រប់​យ៉ាង​របស់​បង ​គ្មាន​អូន​បង​រស់​មិន​បាន ​គ្មាន​កល្យាណ​ដូច​ឋាន​ងងឹត​សូន្យឈឹង។

អូន​ដឹង​ទេ ​បង​ដឹង​ថា​អូន​ខឹង​បង ​ព្រោះ​បង​មិន​ល្អ ​បង​ជា​អ្នក​ខុស ​ប៉ុន្តែ​អូន​ត្រូវ​តែ​នឹក​ដល់​អតីត​កាល​របស់​យើង​ដែល​ធ្លាប់​ឆ្លង​កាត់​ជាមួយ​គ្នា​អស់​រយៈ​ពេល​៦​ឆ្នាំ ​២​ខែ​២០​ថ្ងៃ​មក​ហើយ... វា​ប្រៀប​ដូចជា​ពេល​មួយ​ដែល​បង​ចងចាំ​បំផុត​ក្នុង​ជីវិត។ គ្មាន​រូប​អូន​នៅ​ក្បែរ ​បង តែង​ស្រមៃ​គិត​ថា ​បង​ដូចជា​បាត់​អ្វី​ម្យ៉ាង​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ​បង​បច្ចុប្បន្ន​នេះ​ដូច​ជា​ត្រី​រស់​គ្មាន​ទឹក​អីចឹង ​ពិបាក​តាំង​ពី​ដក​ដង្ហើម​ទៅ​ទៀត។

Ashlee ​អូន​ដឹង​ទេ ​បង​តែង​បន់​ទៅ​ព្រះ​ចន្ទ​រាល់​យប់ ​ក្នុង​១​យប់​មិន​ដឹង​ប៉ុន្មាន​ម៉ឺន​ដង​ឡើយ ​ដើម្បី​ឱ្យ​អូន​ត្រលប់​មក​រក​បង​វិញ។ បង​ខ្លាច​ខ្លាំង​ណាស់ ​ខ្លាច​បើ​នៅ​តែ​អីចឹង​ទៅ ​អូន​អាច​នឹង​លែង​បាន​ឃើញ​មុខ​បង ​ហើយ​បង​ក៏​មិន​អាច​ឃើញ​មុខ​អូន​ជា​លើក​ចុង​ក្រោយ។ គេ​តែង​និយាយ​ថា​បង​ឆ្គួត តែ​បង​ក៏​មិន​បន្ទោស​គេ​ដែរ ព្រោះ​ស្នេហា​តែងតែ​ធ្វើ​ឱ្យ​មនុស្ស​គិត​ដូច្នេះ​ឯង ​មាន​តែ​អ្នក​មិន​ទាន់​ស្គាល់​ពី​ស្នេហា​ទេ ​ទើប​មិន​ដឹង​ពី​ចំណុច​នេះ។ សង្ឃឹម​ថា​អូន​ឃើញ​សារ​នេះ​ហើយ នឹង​តប​មក​បង​វិញ ទោះ​ជា​លទ្ធផល​នៅ​តែ​ដដែល​ថា ទេ ​តែ​បង​ក៏​ចង់​ដឹង​ម្ដង​ទៀត ហើយ​ក៏​អាច​ឃើញ​មុខ​អូន​ម្ដង​ទៀត​ដែរ។

ស្នេហា​មិន​ចាំ​បាច់​តែ​ត្រូវ​គ្នា​វិញ​ទេ ​ឱ្យ​តែ​បង​បាន​ឃើញ​មុខ​អូន​ដូច​កាល​ពី​៦​ឆ្នាំ​មុន ​ក៏​បង​សប្បាយ​ចិត្ត​រក​អ្វី​និយាយ​មិន​បាន​ទៅ​ហើយ... ចូរ​អូន​ចាំ​ថា​បុរស​ម្នាក់​នេះ​តែងតែ​នៅ​ក្បែរ​អូន​រហូត ​លើក​ទឹក​ចិត្ត​អូន ​និង​គាំទ្រ​អូន​ជា​និច្ច"។... ពី​មនុស្ស​ស្រលាញ់ Ashlee ​គ្មាន​ថ្ងៃ​ប្រែ ​និង​ចាំ​គ្រប់​វេលា...!

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម