ទម្លាប់​ញ៉ាំ​អាហារ​៦​យ៉ាង​ដែល​ជួយ​ឲ្យ​ស្រីៗ​ជប៉ុន​ស្លីម​

  • 2017-01-19 03:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​យើង​ភាគ​ច្រើន​ចង់​បាន​រាង​ស្លីម​ប៉ុន្តែ​ពិបាក​ក្នុង​ការ​ញ៉ាំ​អាហារ​ និង​មិន​ដឹង​ថា​ត្រូវ​ញ៉ាំ​របៀប​ណា​។ ថ្ងៃ​នេះ​កញ្ញា​សូម​នាំ​ទាំងអស់​គ្នា​មក​ស្គាល់​នូវ​ការ​ញ៉ាំ​អាហារ​ទាំង​៦​យ៉ាង​របស់​ស្ត្រី​ជប៉ុន​ដែល​នាំ​ឲ្យ​គេ​មាន​រាង​ស្អាត​។

១ របប​អាហារ​សម្បូរ​បែប​និង​មាន​តុល្យ​ភាព​៖ វា​ជា​ការ​យល់​ខុស​ប្រសិន​យើង​គិត​ថា​ជប៉ុន​បរិភោគ​តែ​ Shushi។ ពួក​គេ​ចូលចិត្ត​ត្រី,​ សារាយ,​ បន្លែ,​ សណ្ដែក,​ អង្ករ,​ ផ្លែឈើ,​ និង​តែ​បៃតង​ជាដើម​។ អាហារ​ជប៉ុន​គឺ​ល្អ​និង​មាន​តុល្យភាព​ខ្ពស់​។

២ វិធី​ចម្អិន​ម្ហូប​៖ ជប៉ុន​ចម្អិន​អាហារ​ដោយ​ស្ងោ​ ចៀន​ ចំហុយ​ ឬ​ដុត​នៅ​ក្នុង​ចាន​ដែក​ពិសេស​ដែល​ប្រើ​ប្រេង​តិច​បំផុត​។ បន្លែ​ត្រូវ​ហាន់​ជា​ចំណិត​តូចៗ​ដែល​មើល​ទៅ​ស្អាត​ហើយ​ឆាប់​ឆ្អិន​។ ការ​ធ្វើ​បែប​នេះ​អាច​រក្សា​អាហារូបត្ថម្ភ​របស់​វា​បាន​ល្អ​។

៣ របៀប​នៃ​ការ​ញ៉ាំ​៖ ពួក​គេ​បរិភោគ​យឺតៗ​ជាមួយ​បំណែក​តូចៗ និង​ចាន​មាន​ទំហំ​តូច​។ ចាន​និមួយៗ​មិន​មាន​ម្ហូប​ហូរ​ហៀរ​ទេ​ដែល​អាច​បញ្ជាក់​បាន​ថា​ពួកគេ​នឹង​មិន​ញ៉ាំ​លើស​កំណត់​។

៤ បាយ៖ ដូចគ្នា​ទៅ​នឹង​យើង​ដែរ​ ពួកគេ​ញ៉ាំ​បាយ​មិនមែន​នំប៉័ង​ព្រោះ​ស្រូវ​អង្ករ​គ្មាន​ជាតិ​អំបិល​ឬ​ប៊ឺ​ដែល​មិន​អាច​ឲ្យធាត់​បាន​។

៥ អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​ចម្បង​៖ វា​ជា​អាហារ​ចម្បង​របស់​ពួកគេ​ ដែល​ជា​ធម្មតា​មាន​ត្រី​, អង្ករ​, ពង ទា​ចៀន​, ស៊ុប​, ម្ហូប​ម្យ៉ាង​ជាមួយ​សណ្ដែក​បៃតង​, សារាយ​ និង​តែ។

៦ បង្អែម​មិន​សូវ​ផ្អែម​៖ ភាគ​តិច​ណាស់​ដែល​ពួកគេ​ញ៉ាំ​បង្អែម​ ហើយ​ក៏​មិន​សូវ​មាន​ខេក​អី​ដែរ​។ បង្អែម​ពួកគេ​ភាគ​ច្រើន​មាន​ជាតិ​ខ្លាញ់​តិច​ និង​ជាតិ​ស្ករ​តិច​។

ប្រភព៖ Brighside

ប្រែសម្រួល៖ វិទូ

អត្ថបទពេញនិយម