​ក្បួន ៥ យ៉ាង​ឱ្យ​ដឹង​ស្រី​ៗ​យើង ​ថា​ប្រុស​ម្នាក់​នេះ​ស្រលាញ់​យើង ​ចង់​បាន​តែ​ខ្លួន​ប្រាណ​ប៉ុណ្ណោះ

  • 2017-01-19 02:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​គ្នា​យើង ​ត្រូវ​ដឹង​ថា​ប្រុស​សម័យ​ឥឡូវ​នេះ ​ភាគ​ច្រើន​មិន​សួវ​ជា​ស្មោះ​នោះ​ទេ ដោយ​ពួកគេ​មក​រក​យើង​ក្នុង​ន័យ​យើង​ស្រលាញ់​ឬ​ចង់​ឈ្នះ​តែ​ប៉ុណ្ណោះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្នុង​ចំណោម​ទាំង​អស់​នោះ ក៏​មាន​មួយ​ចំនួន​មាន​ចិត្ត​ស្មោះ​ដែរ តែ​គ្រាន់​តែ​ថា​មាន​តិច​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​ជា​ក្បូន​មើល​ចិត្ត​ប្រុស​ៗ ​ដែល​មក​ស្រលាញ់​យើង​ដើម្បី​យក​តែ​ខ្លួន​យើង​ហើយ ​ដើរ​ចោល​យើង​វិញ៖

១.ខាង​ប្រុស​មិន​ដែល​ចំណាយ​ពេល​ច្រើន​ជាមួយ​យើង

គេ​មក​រក​យើង ​នៅ​ពេល​ណា​ដែល​គេ​ទំនេរ​ឬ​អផ្សុក​ប៉ុណ្ណោះ។ ខណៈ​ដែល​ពេល​វេលា​ផ្ទាល់​របស់​គេ​វិញ ​មិន​ដែល​ផ្ដល់​ឱ្យ​អ្នក​បាន​ច្រើន​នោះ​ទេ ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​គេ​ខ្លាំង​ឬ​មាន​បញ្ហា​អ្វី​មួយ។

២.មិន​ដែល​និយាយ​រឿង​រៀបការ

ស្រលាញ់​គ្នា​ច្រើន​ឆ្នាំ​មែន ​ប៉ុន្តែ​បើ​គេ​មិន​ដែល​ហារ​មាត់​និយាយ​រឿង​រៀបការ ​ឬ​មាន​តែ​ខាង​ស្រី​ជា​អ្នក​សួរ​នាំ​វិញ​នោះ ​វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ស្រលាញ់​ចំ​មនុស្ស​បោក​យក​តែ​ខ្លួន​ហើយ។

៣.មិន​ដែល​នាំ​ទៅ​ជួប​មិត្តភក្ដិ​ស្និទ្ធ​របស់​គេ​ទេ

ទាក់ទង​គ្នា​រាប់​ឆ្នាំ ​តែ​ចុង​ក្រោយ​សួម្បី​តែ​មិត្ត​ធម្មតា​គេ​ម្នាក់ ក៏​អ្នក​មិន​ដែល​ស្គាល់​ដែរ​នោះ គឺ​អាច​បញ្ជាក់​បាន​ថា​ទៅ​ថ្ងៃ​អនាគត​គេ​មិន​ខ្វល់​ពី​យើង​ឡើយ ​ឱ្យ​តែ​បាន​ខ្លួន​យើង​ឆ្អែត​ហើយ​ដឹង​តែ​រត់​ដូច​ទន្សាយ​អីចឹង។

៤.និយាយ​តែ​ពី​រឿង​លើ​គ្រែ

ចេញ​ក្បួន​នេះ​មក គឺ​បោក​១០០​%​ហើយ ​ព្រោះ​បើ​មនុស្ស​ប្រុស​គេ​ស្រលាញ់​អ្នក​ពិត​ប្រាកដ​មែន មិន​ដែល​គិត​រឿង​លើ​គ្រែ​នោះ​ទេ ​ហើយ​បើ​គេ​គិត​មែន ​ក៏​មិន​ដែល​និយាយ​ច្រើន​ដង​ដែរ។ សុខ​ចិត្ត​លាក់​ក្នុង​ចិត្ត​វិញ​ល្អ​ជាង។

៥.បបួល​តែ​ដើរ​លេង​ពេល​យប់

ចំណុច​នេះ​ក៏​ដូច​គ្នា ​ឱ្យ​តែ​ចូល​ចិត្ត​បបួល​យើង​ដើរ​លេង​ពេល​យប់ គឺ​បញ្ជាក់​បាន​ថា​គេ​ចង់​ស៊ី​ហ្សីន​យើង​ហើយ ​ដូច្នេះ​ចូល​ស្រី​ៗ​ទាំង​អស់​គ្នា​ត្រូវ​កត់​សម្គាល់​ត្រង់​ចំណុច​នេះ​ផង៕

ប្រែសម្រួល៖ឡូរ៉េន

អត្ថបទពេញនិយម