អ្នក​មាន​បង​ប្អូន​ស្រី​ៗប៉ុន​ៗ​គ្នា បាន​យល់​អារម្មណ៍​ទាំងអស់​ហ្នឹង!

  • 2017-01-19 01:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍​ទាំង​នោះគឺ​ថា​មាន​ទាំង​ធុញទ្រាន់ ខឹង ច្រណែន​... តោះ​ចង់​ដឹង​ច្បាស់​អាន​អត្ថបទ​អ្នក​មាន​បង​ប្អូន​ស្រី​ៗ​ប៉ុន​ៗ​គ្នា ខាងក្រោម​នេះ?

លក្ខណា៖«និយាយ​ថា​ពី​ធុញ​រឿង​ប្អូន​ស្រី​ខ្ញុំ វា​ទៅ​រើ​តែ​ទូរ​ខោអាវ​ខ្ញុំ​នឹង។ ប្អូន​ខ្ញុំ​នឹង​មិន​ខ្ចី​ទិញ​ខោអាវ​ខ្លួន​ឯង ចាំ​តែ​ឯង​ទិញ អាង​យក​ទៅ​ស្លៀក​ដែរ ស៊ាំ​ណាស់!»។

ធីតា៖«ខោអាវ​មធ្យម​ទេ ងំ​ឆ្ងាញ់​ត្រង់​វា​យក​ម្សៅ ឡេ ឯង​លាប​នឹង​ហ្មង។ រឹតតែ​ក្ដៅ​នោះ ចូលចិត្ត​លួច​ប្រើ​កន្សែង​ជូត​ខ្លួន​ខ្ញុំ​ពេល​ងូត​ទឹក ចង់តែ​ដាក់​ឲ្យ​ណាណី​ម្ដង»។

រូបតំណាង

**បេឡា**៖«ថា​ធុញ​ក៏​ធុញ តែ​ពេល​នៅ​ឆ្ងាយ​ពី​បង​ស្រី​ខ្ញុំ​មាន​អារម្មណ៍​អផ្សុក​ណាស់។ បង​ស្រី​គាត់​ចូលចិត្ត​លួច​ឆែក​ទូសរព្ទ​ខ្ញុំ​ណាស់ គាត់​ចង់​ដឹង​ថា​តើ​ខ្ញុំ​មាន​សង្សារ​នៅ ហើយ​បើ​ឮ​សំឡេង​ទូរសព្ទ​ខ្ញុំ​រោទិ៍​គាត់​រត់​សឹង​បាក់​ក​មក​មើល​ហើយ ថា​ស្រី ឬ​ប្រុស​តេ​មក​នឹង»។

ដាវ័ន្ត៖«ធុញ​ប្អូន​ស្រី​ខ្ញុំ​គាត់​អត់​ចេះ​ធ្វើ​ការងារ​ផ្ទះ​អី​សោះ ម៉ា​ថ្ងៃ​ៗ​ទៅ​តែ​រៀន​នឹង។ ឯ​ឯង​នេះ​ធ្វើ​ការ​ក្រៅ​ផង មក​ដល់​ផ្ទះ​ដាំបាយ​ឲ្យ​ស៊ី​ទៀត»។

សុខ​អេង៖«ខ្ញុំ​មាន​បង​ប្អូន​ស្រី ៣ នាក់​​ប៉ុនៗ​គ្នា ហើយ​រឿង​ដែល​ស្មុគស្មាញ​បំផុត​គឺ​ប្រចាំ​គ្នា​លាង​ចាន និង​ដាំ បាយ​នឹ​ងហ្មង»។

រចនា៖«អ្នក​មាន​បងប្អូន​ស្រី​ទាំង​អស់​នឹង​ជួប​រឿង​មួយ​នេះ​ដូច​ខ្ញុំ ឲ្យ​តែ​ពេល​ដេក​យប់​ឡើង​ក្នុង​បន្ទប់​តែ​មួយ​ គឺ​តែង​កើត​សង្គ្រាម​ដណ្ដើម​ភួយ ដណ្ដើម​ខ្នើយ​ឱប​គ្នា​ហើយ»។

លីហ្សា៖«បង​ប្អូន​ស្រី​ៗ​ខ្ខុស​ពី​អ្នក​ដទៃ គឺ​ចូលចិត្ត​ដណ្ដើម​តេឡេ​គ្នា​ដូរ​ប៉ុស្តិ​ទូរទស្សន៍ណាស់ ហើយ​មាន​ពេល​ខ្លះ​យក​លាក់​ទៀត»។

រូបតំណាង

សុធារ៉ា៖«រឿង​ពិសេស​មួយ​សម្រាប់​បងប្អូន​ស្រី​ៗ​ខ្ញុំ គឺ​ថា​ពេល​ទៅ​ចូល​រួម​កម្មវិធី​ផ្សេង​ៗ​ចូលចិត្ត​តែង​ខ្លួន​ដូច​គ្នា»។

រ៉េនី៖«ដណ្ដើម​គ្នា​ចូល​បន្ទប់​ទឹក​ពេល​ព្រឹក នឹង​គឺជា​រឿង​ដែល​ធ្វើ​គ្មាន​លួស​មួយ​ថ្ងៃ»។

ចុះ​អ្នក​ផ្សេង​មាន​ធ្លាប់​ចឹងអត់!

អត្ថបទ៖ ទ្រី រ៉ាវី