តារាម៉ូដែលល្បីៗ៥រូបមានជើងវែង ស្រឡូនស្អាត ដែលនារីគ្រប់គ្នាប៉ងប្រាថ្នា

  • 2017-01-18 06:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលនេះបើនិយាយពីតារាម៉ូដែលដែលកំពុងមានប្រជាប្រិយភាពខ្លាំងខាងប៉ែកអាមេរិក និងអឺរ៉ុប គឺ​ប្រាកដ​ជា​មាន​ច្រើន​នាក់ តែ​អ្វី​ដែល​សំខាន់​តារា​ម៉ូដែល​ដែល​ប្រិយមិត្ត​នឹង​បាន​ឃើញ​ខាង​ក្រោម​នេះ​មាន​លក្ខណៈ​ពិសេសរួមមួយដែលនារីៗភាគច្រើនប៉ងប្រាថ្នាគឺ៖

Gigi Hadid

និយាយពីរឿងជើងស្អាត គឺមិនអាចបាត់មុខតារាម៉ូដែលរូបនេះបានឡើយ ព្រោះជើងរបស់នាងវែង និង​ស្រឡូន​ស្អាត​មែន​ទែន អ្វីដែលសំខាន់សាច់របស់នាងក៏ស្អាត ណែន មាន 6 Packs មិត្តប្រុសក៏សង្ហា (Zayn Malik) សរុបទៅ នាងមានអ្វីជាច្រើនដែលនារីៗប៉ងប្រាថ្នាចង់បាន។

Kendall Jenner

មកបន្តជាមួយតារាម៉ូដែលម្នាក់នេះវិញម្ដង ដែលក្រៅពីមានសាច់ស្អាត រាងសិចស៊ី មុខស្អាត និង​មាន​ទ្រព្យ​សម្បត្តិ​ចាយ​មិន​អស់ ភាពស្រឡូនស្អាតនៃជើងរបស់នាងក៏ជាទីចាប់អារម្មណ៍របស់អ្នកគ្រប់គ្នាផងដែរ។ គិតៗទៅគួរឲ្យច្រណែនមែនទែន។

Cara Delevingne

តមកគឺតារាម៉ូដែល Cara Delevingne ដែលមានសម្រស់សិចស៊ី និង​ស្រស់​ស្អាត​ម្យ៉ាង​ម្នាក់​ជាមួយ​តារា​ម៉ូដែល​ល្បីៗខាងលើ។ ជើងរបស់នាងវិញទោះស្លៀកខោ ឬពាក់ស្បែកជើងម៉ូដណាក៏មើលទៅសិចស៊ីដែរ។

Miranda Kerr

សម្រាប់តារាម៉ូដែលកំពូលមកពីអូស្ត្រាលីរូបនេះ ក្រៅពី​មាន​សម្រស់​ស្រស់​ស្អាត​និង​ធ្លាប់​មាន​ស្វាមី​ជា​តារា​ហូលីវូដ​រូប​សង្ហា Orlando Bloom អ្វីដែល​គួរ​ឲ្យច្រណែន​បំផុត​ដែរ​នោះ​គឺ​ជើង​ស្រឡូន​ដ៏​ស្រស់ស្អាត​របស់​នាង​តែម្ដង។

Candice Swanepoel

ចុងបញ្ចប់គឺតារាម៉ូដែល Candice Swanepoel ដែលក្រៅពីមានមុខស្អាត ស្នាម​ញញឹម​មាន​មន្ត​ស្នេហ៍ ចំណុចពិសេសខ្លាំងមួយទៀតរបស់នាង គឺជើងដូចគ្នា ធ្វើឲ្យនារីៗជាច្រើនចង់បាន និង​ចង់​ដឹង​ពីវិធី​ថែ​សម្រស់​ជើង​ឲ្យបានស្រស់ស្អាតបែបនេះ ៕

ប្រភព៖Sudsapda

ប្រែសម្រួលៈ វ៉ាន់ថន