រឿង​ទាំង ​៤ ​យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ស្ត្រេស!!!

  • 2017-01-18 03:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​អារម្មណ៍​ថា​អ្នក​ដូចជា​ស្មុគស្មាញ ​រសេះរសោះ​ និង​ដកដង្ហើម​មិន​ចង់​ដល់​គ្នា​មែន​ទេ? អាការៈ​បែប​ហ្នឹង​គេ​ហៅថា​ស្រេ្តស​ហ្នឹង​ណា! ជា​ធម្មតា​អ្នក​តែងតែ​ស្រែកថា ​ស្រេ្តស​ណាស់ ​នេះ​ក៏​ព្រោះ​តែ​ការងារ​មាន​ភាព​មមាញឹក ​ឬ​បញ្ហា​ជីវិត​រុកកួន​អ្នក។ ភាគច្រើន​ស្រ្តី​កើតមាន​ជំងឺស្រេ្តស​ច្រើន​ជាង​បុរស​ហើយ​ពួកគេ​ក៏ប្រហែល​ជា​មិនបាន​ដឹង​អំពី​រឿង​ខ្លះៗ​អំពី​ស្រ្តេស​នោះ​ដែរ។

ដូច្នេះ ​កញ្ញា ​នឹង​លើក​យក​ចំណុច​ទាំង៤យ៉ាង​អំពី​ស្រ្តេស​មក​បង្ហាញ​ជូន​មិត្ត​នារី៖

១. ស្រ្តេស​ធ្វើ​ឱ្យ​ទំហំ​ចង្កេះ​របស់​អ្នក​ធំ​ជាង​មុន៖

ឱ្យតែ​ស្រ្តេស​ដឹងតែ​មាន​អារម្មណ៍​ថា​ចង់​ទទួលទាន​នេះ ​ទទួលទាន​នោះ​តែ​ម្ដង ​មែនទេ? ទាំង​ការពិត​វា​មិន​បាន​ជួយ​កាត់បន្ថយ​អាការ​ស្រ្តេស​ទាល់តែសោះ​តែម្ដង។អ្នក​តែងតែ​មាន​អារម្មណ៍​បែបនេះ​ជានិច្ច​ឱ្យ​តែ​អ្នក​ទទួលរង​អាការស្រ្តេស ​ដូច្នេះ​គីឡូ​ក៏ឡើង​តាមហ្នឹង​ដែរ។ ដូចគេ​និយាយ​ថា​កាន់​តែ​ស្ត្រេស ​កាន់​តែ​ធាត់។

២. ស្ត្រេស​ធ្វើ​ឱ្យ​អ្នក​ចាស់​ជាង​វ័យ៖

អ្នក​ពិតជា​មិន​ធ្លាប់​បានដឹង​ទេ​ថា​អាការ​ស្រ្តេស​អាច​ធ្វើ​ឱ្យ​អ្នក​មើល​ទៅចាស់​ជាង​វ័យ​រហូត​ដល់​ទៅ ​១០ ​ឆ្នាំ​ឯណោះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​អាច​បណ្ដាល​ឱ្យ​អ្នក​កើតមាន​ជំងឺ​លើសឈាម ​គាំង​បេះដូង​ដាច់​សរសៃឈាម​ខួរក្បាល ​មហារីក ​វិកលចរិត ​ជំងឺ​រលាកពោះវៀន ​និង​ការស្លាប់​មុន​អាយុ។

៣. មនុស្ស​ស្រី​រៀបការ​ហើយ​កាន់​តែ​ស្រ្តេស៖

ធម្មតា​ទេ ​កាល​នៅ​ខ្លួន​មួយ​ស្រ្តេស​បាត់​ទៅ​ហើយ​ចុះ​ទម្រាំ​មាន​បន្ទុក​គ្រួសារ​ទៀត​មាន​រឿង​អី​មិន​ស្រ្តេស​នោះ។ ស្ត្រី​តែង​គិត​ពីនេះ​ពីនោះ ​ពី​គ្រួសារ ​ពី​ម្ដាយ​ឪពុក ​និង​ខ្លួនឯង។ មនុស្សស្រី​ត្រូវបាន​គេ​បង្ហាញ​ថា​ទទួលរង​អាការ​ស្រ្តេស​ច្រើនជាង​បុរស​នេះ​ក៏ព្រោះតែ​ស្រ្តី​មាន​ការ​គិត​ច្រើន​ជាង​បុរស។ ប៉ុន្តែ​កាលណា​វ័យ​កាន់តែ​ជ្រេ​បន្តិច​ ស្រ្តី​នឹង​អាច​កាត់​បន្ថយ​ស្រ្តេស​ដោយ​ខ្លួនឯង​ខណៈ​ដែល​ពួកគេ​អាចនឹង​មាន​បទពិសោធន៍​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ។

៤. ស្ត្រេស​អាច​នឹង​ល្អ​សម្រាប់អ្នក៖

អាការ​ស្រេ្តស​ដែល​អ្នក​ទទួលបាន​ពីការ​ផ្លាស់ប្ដូរ​បែបបទ​ជីវិត​រស់នៅ​ដោយ​ក្នុងនោះ​មាន​ដូចជា​ការ​ទទូល​បាន​ទំនាក់ទំនង​ស្នេហា​ថ្មី ​ការ​ឡើង​ឋានៈ ​ឬការ​ផ្លាស់ប្ដូរ​ទី​លំនៅ​អាច​ជា​អាការ​ស្ត្រេស​ដែល​ល្អ​សម្រាប់​អ្នក។ ម្យ៉ាងវិញទៀត​ស្រ្តេស​ដែល​អ្នក​ទទួលបាន​ពីការ​កំណត់​ខ្លួនឯង​អំពី​ការ​ធ្វើ​លំហាត់​ប្រាណ​ឬ​តម​អាហារ​ក៏​ជា​ប្រភេទ​ស្រ្តេស​ដែលល្អ​សម្រាប់​អ្នកដែរ ​ព្រោះថា​វា​អាច​ជួយ​អ្នក​ឱ្យ​ចេះ​គ្រប់គ្រង​ស្ថានការណ៍ ​វាជួយ​លើក​ទឹកចិត្ត​អ្នក​និង​​ឱ្យ​អ្នក​ចេះ​ប្រឈមមុខ​ជាមួយនឹង​ការប្រកួតប្រជែង​នានា​ផងដែរ៕

ប្រភព៖ Goodhousekeeping

ប្រែសម្រួលៈ ណាលីតា

អត្ថបទពេញនិយម