រូបមន្តពិសេសដែលធ្វើឲ្យស្រ្តី​ជនជាតិ​ឥណ្ឌាមាន​សក់​វែង

  • 2017-01-18 02:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ខ្មៅ​រលើបរលោង​អ្នកណា​ក៏ចង់​បានដែរ ​មែនទេ​ស្រីៗ​គ្នា​យើង។ ពេល​មើល​រឿង​ឥណ្ឌា​ ចេះតែ​ឆ្ងល់ថា​ហេតុអី​សក់​របស់​ស្រីៗ​ជនជាតិ​ឥណ្ឌា​វែងៗ​ និង​ខ្មៅ​រលើប​រលោង​យ៉ាងនេះ ​មាន​អ៊‍ីចឹង​ដែរ​ឬ​អត់​ហ្នឹង? តាមពិត​ពួកគេ​មានគន្លឹះពិសេសៗ​ដើម្បី​ថែរក្សា​សក់​របស់​ពួកគេ។

ថ្ងៃនេះ ​កញ្ញា ​នឹង​លើក​យក​អាថ៌កំបាំង​របស់ស្រី​ឥណ្ឌា​ក្នុងការ​ថែរក្សា​សក់​ដ៏ស្រស់​ស្អាត​មក​បង្ហាញ​ជូន​មិត្តនារី​ទាំងឡាយ៖

១. ប្រទាល​កន្ទុយ​ក្រពើ៖ ប្រទាល​កន្ទុយ​ក្រពើ​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​របស់សក់ ​ធ្វើ​ឱ្យ​សក់​កាន់តែ​ដុះវែង​បាន​លឿន ​និង​ជួយ​ថែរក្សា​ស្បែក​ក្បាល​ថែម​ទៀតផង។ 

  • ចិត​សម្បក​ប្រទាល​កន្ទុយ​ក្រពើ​ចេញ ​ដោយ​យក​តែ​សាច់​ប៉ុណ្ណោះ

  • ច្របាច់​យក​តែ​ទឹក

  • ម៉ាស្សា​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​លើស្បែក​ក្បាល​រួច​ផ្អាប់​ចោល​រយៈពេល​ពីរម៉ោង ​ឬ​មួយយប់​តែម្ដង។

២. ប្រើ​ស្ព្រៃយ៍ ​Panthenol៖ ស្ព្រៃយ៍ ​D-panthenol​ មាន​ជាតិ​វីតាមីន ​B5​ និង​អាស៊ីដ Pantothenic​ ដែល​ត្រូវបាន​គេស្គាល់​ថា​ជា​សារធាតុ​គីមី​ល្អ​បំផុត​សម្រាប់​ស្បែក​ក្បាល ​និង​ពន្លឿន​ដល់ការ​បណ្តុះ​សក់។ 

  • កក់​សម្អាត​សក់​របស់​អ្នក​ឱ្យ​ស្អាត

  • បាញ់​ស្ព្រៃយ៍ ​Panthenol​ លើ​សក់​ត្រង់​គល់​សក់​រួច​ញី​ឱ្យ​សព្វ​ល្អ ​ឬ​អាច​លាប​ពី​ចុង ​ដល់​គល់សក់​តែម្ដង​ក៏បាន។

៣. លាង​សក់​ជាមួយ​ទឹក​ត្រជាក់៖ ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​ចរន្តឈាម​រត់ស្រួល​ដែលធ្វើឱ្យ​សក់ដុះ​លឿន និង​ភ្លឺ​រលើបរលោង​ជាងប្រើ​ទឹកក្ដៅ​ឧណ្ហៗ​ទៅទៀត។ ក្រោយ​ពេល​កក់សក់​អ្នកត្រូវ​លាងសម្អាត​សក់​នឹង​ទឹក​ត្រជាក់ ឬ​ប្រើ​ទឹក​ត្រជាក់​មក​លាង​សម្អាត​ថ្នាំ​អប់សក់ ​ឬ​ក្រែម​បន្ទន់​សក់

៤. លាង​សម្អាត​សក់​ជាមួយនឹង​ទឹកខ្មេះ​ផ្លែប៉ោម៖ ទឹកខ្មេះ​ផ្លែប៉ោម​ជួយពន្លឿន​ដល់ការ​បណ្តុះសក់។ សូម​កុំបារម្ភ​វា​មិន​ជាប់ក្លិន​ដូច​ទឹកខ្មេះ​ធម្មតា​ទេ ហើយ​អនុវត្ត​វិធី​នេះ​ពីរដង​ក្នុង​មួយខែ។

  • កក់​សម្អាត​សក់​ឱ្យ​ស្អាត

  • ប្រើ​ទឹកខ្មេះ​នេះ​ជំនួស​ក្រែម​បន្ទន់​សក់ ​រួច​លាង​សម្អាត​ឱ្យ​ស្អាត

៥. ប្រូតេអ៊ីន​នៃ​ស៊ុត​ផ្នែក​ពណ៌​ស៖  វិធី​ដ៏ល្អ​ក្នុង​ការ​ដោះស្រាយ​នឹង​ការ​កង្វះ​ជាតិ​ប្រូតេអ៊ីន​សក់

  • យក​ស៊ុត​ពីរ​គ្រាប់​ក្នុង​សីតុណ្ហភាព​បន្ទប់​ធម្មតា
  • រំលែក​ផ្នែក​ពណ៌ស ​និង​ពណ៌លឿង​ចេញ​ពីគ្នា​ រួច​យក​ផ្នែក​ពណ៌ស ​មក​លាប​លើ​គល់​សក់​
  • គ្រប​សក់​ដោយ​មួក​ងូតទឹក​ ទុក​មួយ​សន្ទុះ​រួច​លាង​សម្អាត​ចោល។

៦. ប្រើ​ស៊ុត​ផ្នែក​ពណ៌ស ​និង​ស្រា​គោញាក់៖ ស៊ុត​គឺ​ពោរពេញ​ដោយ​ប្រូតេអ៊ីន ​ហើយ​ស្រា​គោញាក់​មាន​ជាតិ​តានីន​ដែល​ធ្វើឱ្យ​សក់​ដុះ​កាន់​តែ​ឆាប់​វែង និង​ក្រាស់។ យក​ស៊ុត​ពីរគ្រាប់​លាយ​ជាមួយនឹង​ស្រា​គោញាក់​មួយកែវ យក​មក​លាប​គល់ ​ដល់​ចុង​សក់ ​ដោយ​លាប​ប្រេង​អូលីវ​ពីលើ​បន្ថែម​ ទុក​មួយ​សន្ទុះ រួច​លាង​សម្អាត​ជាការ​ស្រេច៕

ប្រភព៖ Brightside

ប្រែសម្រួលៈ ណាលីតា

អត្ថបទពេញនិយម