ការងារ​១០​យ៉ាង​ដែល​នារី​គួរ​តែ​ចេះ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​

  • 2017-01-17 10:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការងារ​ផ្ទះ​គឺ​ជា​ការងារ​មួយ​ដែល​ស្ត្រី​គួរ​តែ​ចេះ​មិន​ថា​តិច ​ឬក៏​ច្រើន​នោះ​ទេ​ ហើយ​បន្ថែម​ពី​លើ​នេះ​បើ​អ្នក​ចេះ​ការងារ​ដែល​ចាំ​បាច់​ធ្វើ​នៅ​ក្នុង​ផ្ទះ​ទៀត​នោះ​វា​​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រួល​ដោយ​មិន​ចាំ​បាច់​ពឹង​អ្នក​ណា​មក​ជួយ​ឡើយ​​ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដទៃ​​​សរសើរ​អ្នក​ទៀត​ផង​។ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​អ្នក​គួរ​តែ​ចេះ​ធ្វើ​ដោយ​ខ្លួន​ឯង​៖

1. ចម្អិន​អាហារ​ដែល​មាន​រូប​ឬ​សញ្ញា​ដែល​មិន​មែន​ជា​នំប៉័ង៖ ក្រៅពី​ការ​ចេះ​ធ្វើ​ម្ហូប​ នារី​គួរតែ​ចេះ​តិចនិក​ក្នុង​ការ​អាហារ​ដែល​ប្លែកៗ​និង​ទាក់ទាញ​ជាមួយ​រូ​ប​ផ្សេងៗ​​ដែល​​មើល​ទៅ​គួរ​ឲ្យ​ចង់​ញ៉ាំ និង​គួរ​ឲ្យ​ស្រឡាញ់​។

2. ផ្លាស់​ប្ដូរ​អំពូល៖ មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​អាច​ប្ដូរ​អំពូល​ដោយ​ខ្លួន​ឯង​បាន?​ វា​ពិត​ជា​ល្អ​ណាស់​បើ​សិន​អ្នក​អាច​ធ្វើ​បាន​ដោយ​មិន​បាច់​ពឹង​មនុស្ស​ប្រុស។

3. ផ្ដាច់​ចរន្ត​អគ្គិសនី​ដោយ​ខ្លួន​ឯង៖ ​នារី​ជា​ទូទៅ​ចូល​ចិត្ត​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ ​ម៉ាស៊ីន​កម្ដៅ​ឬក៏​​​ឧបករណ៍​ផ្សេង​ទៀត​ ហើយ​បើ​សិន​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​អ្នក​នឹង​អរគុណ​នូវ​ចំណេះ​ដឹង​នេះ។

4. សម្លាប់​សត្វ​ល្អិត​៖ ទោះ​សត្វ​ល្អិត​នៅ​ទីណា​ក៏ដោយ​អ្នក​មិន​បាច់​បារម្ភ​ទៀត​ទេ ព្រោះ​អ្នក​អាច​ចាត់ការ​វា​ដោយ​ខ្លួន​ឯង​មិន​បាច់​ស្រែក​ឲ្យ​គេ​ជួយ​ទៀត​ទេ។

5. ដោះ​ស្រាយ​ការ​ស្ទះ​បង្គន់​៖​ ​បើ​សិន​ជា​អ្នក​ចេះ​ដោះ​ស្រាយ​បញ្ហា​នេះ​ពិត​ជា​ល្អ​ណាស់​ពី​ព្រោះ​យើង​មិន​ចាំ​បាច់​ហៅ​អ្នក​ដទៃ​មក​ជួស​ជុល​ក្នុង​ផ្ទះ​របស់​អ្នក។

6. ព្យួរ​រូបភាព​នៅ​លើ​ជញ្ជាំង៖ វា​ពិត​ជា​ល្អ​នៅ​ពេល​ដែល​អ្នក​ចេះ​រៀបចំ​លម្អ​ផ្ទះ​បែប​នេះ។

7. ចំណាយ​លុយ​ឬ​បង់​សេវា​ឲ្យ​ទាន់​ពេល​វេលា៖ យើង​ជា​មនុស្ស​ស្រី​គួរ​តែ​ធ្វើ​អ្វី​ឲ្យ​ទាន់​ពេល​កុំ​ឲ្យ​គេ​និយាយ​ថា​យើង​ជា​អ្នក​គ្រប់គ្រង​មិន​ល្អ។

8. ជួសជុល​ឬក៏​ប្ដូរ​ជើង​កៅអី​៖​ មិន​ចាំបាច់​​មនុស្ស​ធ្វើ​ទេ​ នារី​ក៏​អាច​ធ្វើ​បាន​ដែរ។

9. តភ្ជាប់​ INTERNET​ដោយ​ខ្លួន​ឯង៖ អ្នក​មិន​ចាំបាច់​ទៅ​ពឹង​ឲ្យ​គេ​ជួយ​គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​ទេ អ្នក​គួរ​តែ​ចេះ​វា​ព្រោះ​គេ​មិន​អាច​ជួយ​យើង​គ្រប់​ពេល​នោះ​ទេ។

10. រៀបចំ​និង​រចនា​ទីធ្លា​ផ្ទះ​ឲ្យ​ស្អាត​៖ បើ​យើង​ទំនេរ​គួរតែ​ចំណាយ​ពេល​រៀបចំ​ឲ្យ​ស្អាត​ព្រោះ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា​ ហើយ​ណាមួយ​​វា​ធ្វើ​ឲ្យ​ផ្ទះ​របស់​យើង​ចង់​រស់​នៅ។

សរុប​មក កុំ​គិត​ថា​ការងារ​ខ្លះ​ជា​របស់​មនុស្ស​ប្រុស​អី​ បើ​អាច​យើង​ចេះ​ធ្វើ​ខ្លួន​ឯង​វា​ពិត​ជា​ល្អ ព្រោះ​ពេលខ្លះ​គាត់​មិន​អាច​នៅ​ក្បែរ​យើង​រហូត​នោះ​ទេ​។ ការ​ងារ​ណា​ដែល​យើង​ធ្វើ​បាន​យើង​គួរ​តែ​ធ្វើ ហើយ​វា​ក៏​ងាយស្រួល​ជាង​ការ​ប្រើ​អ្នក​ផ្សេង​មក​ធ្វើ​ឲ្យ​យើង​ដែរ។

​ ​​ប្រភព៖​ The Frisky

ប្រែសម្រួល៖ ផេង​ ផល​ធិតា

អត្ថបទពេញនិយម