អុញ..ស្រីៗ​មាន​សង្សារ​ហើយ​លួច crush អ្នក​ផ្សេង​ទៀត​ខុស​អត់ហ្នឹង?

  • 2017-01-17 09:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​អត់​ស្រីៗ​យើង​ខ្លួន​ឯង​មាន​សង្សារ​ហើយ​តែ​ពេល​ខ្លះ​បេះដូង​នឹង​បែរ​ជា​លួច​លង់​ស្នេហ៍​អ្នក​ផ្សេង​ទៅ​វិញ។ ពេល​សួរ​ថា ស្រលាញ់​សង្សារ​ខ្លួន​ឯង​អត់​ចុះ ឆ្លើយ​ថា​ស្រលាញ់។​ អញ្ចឹង​ទៅ​លួច​ស្រលាញ់​គេ​​ផ្សេង​ធ្វើ​អី ឆ្លើយ​ឲ្យ​ឡើង​ទំនង​ថា​អ្នក​ណា​ទៅ​ដឹង​បើ​បេះដូង​វា​លោត​ញាប់​ពេល​នៅ​ក្បែរ​គេ(មាន​អញ្ចឹង​ទៀត)។

តែ​សំខាន់​គាត់​សួរ កញ្ញា​វិញ​ទៀត​ថា ធ្វើ​ចឹង​ខុស​អត់​? ចុះ​មិត្ត​អ្នក​អាន​ ជា​ពិសេស​ស្រីៗ​គ្នា​យើង គិត​ថា​ខុស​អត់? បើ​គិត​មិន​ទាន់​ចេញ ស្តាប់​កញ្ញា​បក​ស្រាយ។

ដំបូង​យើង​ត្រូវ​ដឹង​សិន​ថា​អ្វី​ទៅ​ជា​ទំនាក់​ទំនង​ស្នេហា(relationship) ហើយ​អ្វី​ទៅ​ជា​ការ​លង់​ស្នេហ៍ (crush)?

ទំនាក់​ទំនង​ស្នេហា(relationship)ជា​ទូទៅ​យើង​អាច​ប្រើ​ពេល​ត្រឹម​បី​វិនាទី​ ដើម្បី​លង់​ស្រលាញ់​អ្នក​ណា​ម្នាក់ ប៉ុន្តែ​ចំណាយ​ពេល​រាប់​ខែ ឬ​ពេល​ខ្លះ​រាប់​ឆ្នាំ​ដើម្បី​សាង​ទំនាក់​ទំនង​មួយ​ឲ្យ​មាន​រូប​រាង​ពេញ​លេញ​ឡើង។

ទំនាក់​ទំនង​ស្នេហា វា​ទាម​ទារ​មនុស្ស​ពីរ​នាក់​ដែល​មាន​អារម្មណ៍​ស្រលាញ់​ចំពោះ​គ្នា មនុស្ស​ពីរ​នាក់​ដែល​ហ៊ាន​បង្ហាញ​នូវ​អាថ៌​កំបាំង​របស់​ខ្លួន​ចំពោះ​គ្នា យោគ​យល់ អធ្យាស្រ័យ ហើយ​ពេល​ខ្លះ​ទៀត មនុស្ស​ម្នាក់​នោះ​អាច​នឹង​ក្លាយ​ជា​មនុស្ស​ដែល​យើង​ស្និទ​ស្នាល និង​ទុកចិត្ត​បំផុត ។​ ទាំង​ពីរ​នាក់ ពេញ​ចិត្ត​នឹង​ចែក​រំលែក​គ្រប់​យ៉ាង​ជាមួយ​គ្នា រួម​ទាំង​ផែន​ការ​អនាគត-ល-។

ចុះ​អ្វី​ទៅ​ជា​ការ​លង់​ស្នេហ៍(crush) ?? ដូច​និយាយ​ប្រាប់​ខាង​លើ មនុស្ស​យើង​លង់​ស្នេហ៍​មនុស្ស​ម្នាក់​ងាយ​ណាស់​ (មាន​ខ្លះ​លង់​ម្តង​ពីរ បីនាក់​ក៏​មាន)។ លង់​ស្នេហ៍​គ្រាន់​តែ​ជា​អារម្មណ៍​ម្យ៉ាង ដែល​វា​ត្រូវ​បាន​ទាក់​ទាញ​ភ្លាមៗ​ដោយ​ភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ភាគី​ម្ខាង​ទៀត​ ដូចជា ភាព​ស្អាត ភាព​ឆ្លាត ភាព​មាន​បាន អត្តចរិត​ល្អ​គួរឲ្យ​ចាប់​អារម្មណ៍ ​ឬ​ចំណុច​ណា​មួយ​ដែល​យើង​ពេញចិត្ត…។ជា​រឿយៗ​យើង​មិន​សូវ​បាន​ស្និទ្ធ​ស្នាល​ជាមួយcrushប៉ុន្មាន​ទេ(ខ្លះ​មិន​ហ៊ាន​ទាំង​មើល​មុខ​គេ​ផង) យើង​ឃើញ​ត្រឹម​តែ​រូប​ភាព​ខាង​ក្រៅ​របស់​គេ​ ឃើញ​តែ​ភាព​ល្អ ដូច្នេះ​ទើប​ពេល​ខ្លះ​យើងcrushគេ​កាន់​តែ​ខ្លាំង។ ប៉ុន្តែ​អារម្មណ៍​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​តាម​ពេល​វេលា​​ ឬ​ក៏​ពេល​ណា​មួយ​ដែល​យើង​បាន​ស្គាល់​គេ​កាន់​តែ​យូរ ស្គាល់​គេ​កាន់​តែ​ច្បាស់។ អញ្ចឹង​ហើយ​ទើប វា​មិន​មែន​ជា​រឿង​ចម្លែក ទេ​ដែល​អ្នក​ខ្លះ​មានcrushរហូត​ដល់​បួន​ដប់​នាក់។ តែ​មាន​បេះដូង​ដឹង​តែ​ចេះ​លួច​ស្រលាញ់​គេ​ហើយ។​

ចុះ​អ្នក​មាន​សង្សារ​ហើយ​មាន​ក្រាស់​ទៀត ខុស​អត់? ចម្លើយ​ស្ថិត​នៅ​លើ​ខ្លួន​យើង​ផ្ទាល់ កញ្ញា​មិន​ហ៊ាន​ឆ្លើយ​នោះ​ទេ។ ប៉ុន្តែ​ត្រូវ​ដឹង​ថា​យើង​ពិបាក​ហាម​បេះដូង ហាម​អារម្មណ៍ ព្រោះ​រឿង​អស់​ហ្នឹង​ពេល​ខ្លះ​វា​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ។​ មាន ល្អ ស្អាត ឆ្លាត​ ចរិត​ល្អ អ្នក​ណា​មិន​ចាប់​អារម្មណ៍? ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​បេះដូង​ធ្វើការ​របស់​បេះដូង យើង​ធ្វើការ​របស់​យើង យើង​ដែល​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​ «ខ្ញុំ​មាន​សង្សារ​ហើយ» ក្រាស់​គេ​បាន តែ​ហាម​សាង​ឱកាស​ជាមួយ​ក្រាស់ ប្រយ័ត្ន​សង្សារ​ដឹង។ គេអន់ចិត្ត!

អត្ថបទៈ May

អត្ថបទពេញនិយម