អីគេ? រោង​ការ​ឥលូវ គេ​និយម​ពណ៌​ទឹកមាស?

  • 2017-01-17 08:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ចន្លោះ​ខែ​នេះ ម្នាក់ៗ​មិន​ដឹង​ជា​បាន​ធៀបការ​ប៉ុន្មាន​សន្លឹក​ហើយ​ទេ? ស្រីៗ​យើង​មាន​ចាប់​អាម្មរណ៍​លើការ​ដេគ័រ​រោងការ​ទេ តើពណ៌អ្វីកំពុងពេញនិយម? ​ឆ្នាំនេះ​ខុស​ពី​ឆ្នាំ​មុន​ដាច់ដោយ​សារ​ពណ៌​រោងការ​មិន​សូវ​លេង​ពណ៌​ស្វាយ ឬ​ទឹក​សណ្ដែក​ទៀត​ទេ តែ​បែរ​ជា​ល្បី​ពណ៌​ទឹក​មាស​ទៅ​វិញ។

លើស​ពីនេះ​ទៅ​ទៀត មិន​ត្រឹម​តែ​ពណ៌​រោង​ការ​ទេ សូម្បី​តែ​ធៀប​ការ​ឬ​សម្លៀកបំពាក់​អ្នក​ចូលរួម​ពិធី​វិញ​ក៏​គេ​និយម​ពណ៌​ហ្នឹង​ដែរ។

បើ​តាម​សម្ដី​បង​ស្រី​យ៉ា ដែល​ជា​អ្នក​តែង​ផ្ទះ​ និងដេគ័រ​ផ្កាស្រស់​បាន​ប្រាប់​ថា ម្ចាស់​ដើម​ការ​មួយ​ណា​ក៏​មក​កុំម្ម៉ង់​យក​ពណ៌​ទឹក​មាស​ហ្នឹង​ដែរ ព្រោះ​វា​មើល​ទៅ​ស្អាត ហើយ​ថ្លៃថ្នូរ តែ​ក៏​មាន​អ្នកខ្លះ​គាត់​ក៏​ស្រលាញ់​ពណ៌​ទឹក​ប្រាក់​ដែរ​ គ្រាន់​តែ​សួរ​រក​មិន​ច្រើន​ដូច​ពណ៌​ទឹក​មាស។

ចំណែក​ឯ​បង​ស្រី​រត្ន័​ដែល​ជា​អាជីករ​លក់​ក្រណាត់​នៅ​ផ្សារ​អូឬស្សី បាន​និយាយ​ថា «ភ្ញៀវ​ភាគ​ច្រើន​មក​រក​តា​ពណ៌​ទឹក​មាស​ ភាគ​តិច​ទេ​ដែល​គាត់​ស្រលាញ់​ពណ៌​ក្រហម ឬ​ពណ៌​ទឹក​ប្រាក់​អីនោះ»។

កញ្ញា នីតា ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​កូន​ក្រមុំ​នៅ​ខែកុម្ភៈ​ខាង​មុខ​នេះ បាន​ប្រាប់​ថា កញ្ញា​បាន​កុំម្ម៉ង់ដេគ័រ​រោង និង​ធៀបការ​ពណ៌​មាស ។ នៅ​ពេល​ដែល​សួរ​ថា តើ​ជា​ចំណង់​ចំណូល​ចិត្ត​ឬ​យ៉ាង​ណា? កញ្ញា​ថា «តាម​ពិត​ទៅ​ចិត្ត​ខ្ញុំ​ស្រលាញ់​ពណ៌​ផ្កាឈូក​ទេ តែ​ឥលូវ​ពណ៌​មាស​គេ​កំពុង​ពេញ​និយម ខ្ញុំ​ក៏​សម្រេចថា​យក​ពណ៌​មាស​វិញ បើ​យក​ផ្កាឈូក​តែ​ឯង​មើល​ទៅ​ខុសទេ​ ដូច​ស្រែ​ម៉េច​មិន​ដឹង​ទេ!»។

ពិធីមង្គលការពិធិការិនី ដួង ម៉ាណា

ចុះ​ប្រិយមិត្ត​វិញ យល់យ៉ាង​ម៉េច​ដែរ​ចំពោះ​ពណ៌​ទឹកមាស​ដែរ​គេ​កំពុង​និយម​ប្រើ​ក្នុង​រោងការ នា​ដើម​ឆ្នាំ២០១៧​នេះ?

អត្ថបទៈ តាំង ដាលីន

អត្ថបទពេញនិយម