តារាសម្ដែង​​ស្រី​សម្រស់​អមតៈ​ដ៏​ល្បី​ទាំង​៦នាក់​របស់​កូរ៉េ

  • 2017-01-17 07:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តួ​ឯក​ស្រី​ក្នុង​រឿង​ភាគ​កូរ៉េ​ជា​ច្រើន​ហាក់​មាន​សម្រស់​​កាន់​តែ​ស្រស់​ស្អាត​ជាង​មុន បើ​ទោះ​ជា​ពួក​គេ​ប្រឡូក​សិល្បៈ​ច្រើន​ឆ្នាំ និង​មាន​វ័យ​ប្រែប្រួល​ច្រើន​ក្ដី។ តារា​ស្រី​មួយ​ចំនួន​អាយុ​ជាង ៣០ឆ្នាំ​ទៅ​ហើយ​ តែ​មុខ​មាត់​ក៏​នៅ​មើល​ទៅ​សិចស៊ី​មិន​ចាញ់​កាល​ពី​១០ឆ្នាំ​មុន និង​អាច​និយាយ​បាន​ថា​ស្រស់​ស្អាត​ជាង​កាល​នៅ​ក្មេង​ទៀត​ផង​ក៏​ថា​បាន។

  ១. Goo Hye Sun

តួ​ឯក​ស្រី​​ដ៏​ស្រស់​ស្អាត​ពី​រឿង​ភាគ "F4” កូរ៉េ​ដ៏​ល្បី​ល្បាញ នៅ​ពេល​នេះ​មាន​សម្រស់​កាន់​តែ​ក្មេង​ហើយ​សិចស៊ី តែ​សូម​ប្រាប់​ថា​នាង​មាន​អាយុ ៣២ឆ្នាំ​ហើយ ហើយ​ក៏​រៀបការ​រួច​ហើយ​ដែរ។

​​២. Jun Ji Hyun

អាច​ទាយ​បាន​អត់​ថា​តួ​ឯក​ស្រី​ម្នាក់​នេះ​អាយុ​ប៉ុន្មាន​ហើយ? បន្ទាប់​ពី​រៀបការ​រួច​ Jun Ji Hyun ក៏​បាត់​មុខ​ពី​សិល្បៈ​អស់​ច្រើន​ឆ្នាំ តែ​ពេល​ត្រលប់​មក​វិញ​នាង​ក៏​ក្ដាប់​តំណែង​កំពូល​តារា​បាន​ដដែល​តាម​រយៈ​រឿង "សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ"។ បើ​ទោះ​ជា​មាន​វ័យ ៣៥ឆ្នាំ​ហើយ​ក្ដី តែ​នាង​នៅ​តែ​អាច​សម្ដែង​ជាមួយ​តួ​ប្រុស​មាន​អាយុ​ក្មេង​ជាង​ ដូច​ជា​ Kim Soo Hyun និង Lee Min Ho បាន​យ៉ាង​សក្ដិសម។

៣. Song Hye Kyo

តារា​ស្រី​វ័យ ៣៥ឆ្នាំ​រូប​នេះ ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​នៅ​ចាំ​បាន​សម្រាប់​រឿង​ភាគ​ "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍" ឬ "Full House” កាល​ពី​១០​ឆ្នាំ​មុន។ មក​ទល់​ពេល​នេះ​នាង​ហាក់​មាន​សម្រស់​ស្រស់​ស្អាត​ជាង​មុន​ទៅ​ទៀត អាច​និយាយ​បាន​ថា​កាន់​តែ​ស្អាត​ដោយ​សារ​​ស្រក​ទម្ងន់​ជាង​មុន និង​ការ​ផ្លាស់​ប្ដូរ​ម៉ូដ​សក់​តាម​សម័យ​កាល។

៤. Kim Tae Hee

បើ​និយាយ​ពី​រាជិនី​សម្រស់​នៅ​កូរ៉េ​គឺ​គេ​មិន​អាច​រំលង Kim Tae Hee​ បាន​ឡើយ។ ត្បិត​ពេល​នេះ​នាង​មាន​វ័យ ៣៦ឆ្នាំ​ តែ​តួ​ឯក​ស្រី​រឿង​ "Iris” គឺ​នៅ​តែ​មាន​សម្រស់​ស្រស់​ថ្លា​មិន​ស្រកស្រុត​ទៅ​ណា​ឡើយ។

៥. Moon Geun Young

តារា​សម្ដែង​ស្រី​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ​រឿង "Autumn In My Heart” មក​ទល់​ពេល​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ស្រី​មាន​មុខ​ក្មេង​ជាង​គេ​ដដែល ទោះ​នាង​មាន​វ័យ ២៩ឆ្នាំ​ហើយ​ក៏​ដោយ។

  ៦. Park Shin Hye

ពី​ក្មេង​ស្រី​តូច​ម្នាក់ មក​ដល់​ពេល​នេះ​មាន​វ័យ ២៦ឆ្នាំ Park Shin Hye កំពុង​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ដល់​កំពូល​ក្រោយ​សម្ដែង​រឿង "The Heirs”។ រាប់​មក​ទល់​ពេល​នេះ​ នាង​បាន​ប្រឡូក​ក្នុង​ការ​សម្ដែង​ភាពយន្ត​ប្រមាណ​១០ឆ្នាំ​ហើយ ខណៈ​សម្រស់​របស់​នាង​កាន់​តែ​ស្រស់​ស្អាត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ៕

 

ប្រភព៖MThai  

ប្រែសម្រួលៈ វ៉ាន់ថន

អត្ថបទពេញនិយម