ងាយៗ​កម្ចាត់​អាចម៍​រុយ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង

  • 2017-01-17 04:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើន​អាចម៍រុយ​កកើតឡើង​ដោយសារតែ​ការ​បំផ្លាញ​ស្បែក​ពី​កម្ដៅ​ព្រះអាទិត្យ​ ឬ​កត្តា​ហ្ស៊ែន និង​អតុល្យភាព​អ័រម៉ូន​ជាដើម។ អាចម៍រុយ​អាច​កើតមាន​គ្រប់​ទីកន្លែង​នៅលើ​ស្បែក​ដូចជា​លើ​ស្បែកដង​ខ្លួន​ទាំងមូល​ ប៉ុន្តែ​ភាគច្រើន​វា​កើត​នៅ​កន្លែង​ដែល​រង​នឹង​កម្ដៅ​ព្រះអាទិត្យ​ខ្លាំង។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​បំបាត់​អាចម៍រុយ​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​នៅ​ផ្ទះ៖

ក្រូចឆ្មារ

យក​ទឹក​ក្រូចឆ្មារ​មក​លាប​នៅ​កន្លែង​មាន​អាចម៍រុយ រួច​ម៉ាស្សា​ថ្នមៗ។ ទុក​ចោល​រយៈពេល ​១០ ​ទៅ ​១៥ ​នាទី​សឹម​លាង​សម្អាត​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ។ អនុវត្ត ​២ ​ដង​ក្នុង​មួយ​ថ្ងៃ។ យក​ស្ករស​មក​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ រួច​យក​មក​ត្រដុស​លើ​កន្លែង​ដែល​មាន​អាច៍រុយ​ប្រហែល ​២ ​ទៅ ​៣ ​នាទី​រួច​លាង​សម្អាត​ជា​ការស្រេច។ អនុវត្តម្ដង ទៅ ​២ ដង​ក្នុង​មួយ​សប្ដាហ៍។

គ្រីម​រសជាតិ​ជូរ

លាប​គ្រីម​រសជាតិ​ជូរ​ត្រង់​កន្លែង​ដែល​មាន​អាចម៍រុយ រួច​ទុក​ឱ្យ​ស្ងួត​ពី ​២ ​ទៅ ​៣ ​នាទី។ មិន​ចាំបាច់​លាង​សម្អាត​ដោយ​ទឹក​ឡើយ អ្នក​គ្រាន់តែ​យក​ក្រណាត់​ស្អាត​មក​ជូត​សម្អាត​រួច​លាប​គ្រីម​រក្សា​សំណើម​ជា​ការស្រេច។ អាច​យក​យ៉ាអួ​មក​ប្រើ​ជំនួស​ក៏​បាន​ដែរ ដោយ​អនុវត្ត​មួយ​ថ្ងៃ​ម្ដង​ជា​ប្រចាំ។

ទឹកឃ្មុំ

លាយ​ទឹក​ជាមួយ​ទឹកឃ្មុំ​រូច​ដាក់​កម្ដៅ​បន្តិច រួច​យក​មក​លាប​ត្រង់​កន្លែង​មាន​បញ្ហា ទុកចោល​រយៈពេល ​២ ​ទៅ ​៣ ​នាទី​សឹម​លាង​សម្អាត​ចេញ ។ អនុវត្ត​បែបនេះ​ជា​រៀងរាល់​ថ្ងៃ។ លាយ​ទឹកឃ្មុំ​ជាមួយ​យ៉ាអួ ​រួច​យក​មក​លាប​ត្រង់​កន្លែង​មាន​អាចម៍រុយ ទុក​ចោល​រយៈពេល​ ៣០ ​នាទី​សឹម​លាង​សម្អាត។

ល្ហុងទុំ

យក​ល្ហុង​មក​ច្របាច់​យក​តែ​ទឹក រួច​ប្រើ​សំឡី​មក​ជ្រលក់​ក្នុង​ទឹក​ល្ហុង។ យក​វា​មក​ម៉ាស្សា​ត្រង់​កន្លែង​មាន​អាចម៍រុយ រយៈពេល ​១០ ​នាទី ​រួច​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់ ។ ​អនុវត្ត​បែបនេះ​ឱ្យ​បាន​ជា​រៀងរាល់​ថ្ងៃ។

ខ្ទឹម​ក្រហម

យក​ចំណិត​ខ្ទឹម​ក្រហម​មក​ត្រដុស​ត្រង់​កន្លែង​ដែល​កើតមាន​អាចម៍រុយ​រួច​លាង​សម្អាត​ចោល​ជាមួយ​ទឹក​ស្អាត។ អនុវត្ត​បែបនេះ ​២ ​ដង​ក្នុង​មួយ​ថ្ងៃ។ កាន់តែ​មាន​ប្រសិទ្ធភាព​ជាងនេះ អ្នក​អាច​បុក​យក​តែ​ទឹក​ខ្ទឹម​ក្រហម រួច​លាយ​ជាមួយ​ទឹកខ្មេះ​បន្តិច រួច​យក​មក​លាប​នៅត្រង់​កន្លែង​ដែលមាន​បញ្ហា ទុកចោល​មួយ​សន្ទុះ​ធំ បន្ទាប់មក​លាង​សម្អាត​ជាការស្រេច។ អនុវត្ត​ជា​រៀងរាល់​ថ្ងៃ។

ផ្លែ​ត្រប់

ហាន់​ផ្លែ​ត្រប់​ជា​ចំណិត​ក្រាស់​បន្តិច រួច​យក​វា​មក​ដាក់​លើ​កន្លែង​ដែលមាន​អាចម៍រុយ​ត្រដុស​ជា​រាង​រង្វង់​រួច​ទុក​ចោល​រយៈពេល​១០ ​ទៅ ​១៥ ​នាទី។ អនុវត្ត​ឱ្យ​បាន​ជា​រៀងរាល់​ថ្ងៃ ក្នុង​រយៈពេល​តែ​មួយ​សប្ដាហ៍​បញ្ហា​អាមច៍រុយ​ដែលមាន​លើ​ផ្ទៃមុខ​របស់អ្នក​នឹង​សាប​រលាប​ជាក់ជា​មិនខាន។

ល្ង បុក​ល្ង​ប្រហែល​មួយ​ស្លាបព្រា​បាយ លាយ​ជាមួយនឹង​ម្សៅ​ល្មៀត​មួយ​ស្លាបព្រា​កាហ្វេ រួច​ដាក់​ទឹក​បន្តិច។ លាប​ល្បាយ​នេះ​នៅ​ត្រង់​កន្លែង​មាន​អាមច៍រុយ ទុក​ចោល​រយៈពេល ​១០ ​ទៅ ​១៥ ​នាទី រួច​លាង​ជាមួយ​ទឹក​ត្រជាក់។ អនុវត្ត​ជា​រៀងរាល់​ថ្ងៃ។

ប្រភព៖Top10homeremedies

ប្រែសម្រួលៈ ណាលីតា

អត្ថបទពេញនិយម