បន្លែ-​ផ្លែឈើ​ដែល​អាច​ជួយ​ការពារ​អ្នក​ពី​ភាព​ចាស់​ជាង​វ័យ​

  • 2017-01-17 03:14:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តស្រ្តី​គ្រប់រូប​តែង​ប្រាថ្នា​ចង់បាន​សម្រស់​ដែលចាំ​ និង​មើលទៅ​នៅតែ​ក្មេង​វ័យ ​បើទោះជា​វ័យ​របស់​ពួកគេ​រាងជ្រេ​បន្តិច​ក៏ពិតមែន។​ អ្នក​មិន​ចាំបាច់​ទៅទទួល​សេវាកម្ម​បន្តឹង​ស្បែកមុខ ​ឬ​ទិញ​ផលិតផល​កម្ចាត់​ភាព​ចាស់​ជាង​វ័យ​ថ្លៃៗ​នោះ​ឡើយ។ គ្រាន់តែ​ទទួលទាន​បន្លែ ​និង​ផ្លែឈើ​ដែលផ្ដល់​នូវ​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ និង​ការ​ទទួលទាន​ដ៏​ត្រឹមត្រូវ​បំផុត​ពិតជា​អាច​ជួយ​អ្នក​បាន​យ៉ាង​ពិត​ប្រាកដ។

បន្លែ-ផ្លែឈើ​ខាងក្រោម​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ៖

-ក្រោកពី​គេង​ភ្លាម​អ្នក​ត្រូវ​ទទួល​ទាន​ទឹក​ក្រូចឆ្មារ​ច្របាច់​ស្រស់​លាយ​ជាមួយ​ទឹកឃ្មុំ ​២ ស្លាបព្រា​កាហ្វេ ​ឬ​ទឹក​ក្រូចឆ្មារ​ទទេ​រួច​ដើរ​ហាត់ប្រាណ​រយៈពេល​៣០​នាទី។ នៅពេល​ដែល​អ្នក​ត្រឡប់​មក​វិញ ​អ្នកត្រូវ​ទទួលទាន​ផ្លែឈើ ឬទឹក​បន្លែ​ស្រស់​ដែល​មាន​ដូចជា​ផ្លែប៉ោម​បៃតង​ត្រសក់​​ដើម​គីនឆាយ ​និង​ការ៉ុត​ចំនួន​២០០​មីលីលីត្រ។ វា​នឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក។

-ទទួលទាន​តែបៃតង​ជាប្រចាំ​ខណៈដែល​វាមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​និង​ជំនួយដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់អ្នក​ឱ្យ​ធ្វើការ​បាន​យ៉ាង​លឿន។

-ទទួលទាន​ផ្លែឈើ​ស្រស់​ជា​ប្រចាំ​ថ្ងៃ និង​គួរ​បញ្ឈប់​ការទទួលទាន​សូកូឡា និង​ចំណី​ណា​ដែលមាន​រសជាតិ​ផ្អែមខ្លាំង ​ឬ​ការ៉េម ​​ព្រោះថា​ផ្លែឈើ​ស្រស់​ទាំងនោះ​សំបូរ​ទៅដោយ​វីតាមីន ​C ​ដែល​ជួយ​ធ្វើ​ឱ្យ​ស្បែក​របស់អ្នក​ស្រស់ថ្លា​ និង​ក្មេង​ជាងវ័យ​ផងដែរ។

-ទទួលទាន​តៅហ៊ូ​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅបាន​ព្រោះថា​វា​សម្បូរទៅដោយ​ប្រូតេអ៊ីន​ល្អៗ​ដែល​ជំនួយ​ដល់​ស្បែក​របស់​ ហើយ​ប្រាកដ​ណាស់​វា​មាន​អត្ថ​ប្រយោជន៍​ជាង​ប៊ើហ្គើ​ និង​សាច់គោ​ស្តេក​ដែល​អ្នក​ចូលចិត្ត​ទទួលទាន​ជា​ប្រចាំ​ទៅទៀត។

-សណ្ដែកដី​ជា​ធញ្ញជាតិ​ម្យ៉ាង​ដែល​សំបូរ​ទៅដោយ​ប្រូតេអ៊ីន ​ជាតិខ្លាញ់​អូមេហ្គា​៣ និង​ជាតិខ្លាញ់​គ្មាន​ជាតិ​ប្រៃ​ដែល​ពិតជា​ល្អបំផុត​សម្រាប់​ស្បែក​របស់អ្នក។

-ផ្លែ​ប៊ើ​​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ត្រូវបាន​គេដាក់​ឈ្មោះ​ថាជា​ផ្លែឈើ​ដែល​ជួយ​រក្សា​សម្រស់​ឱ្យនៅ​ក្មេងជាង​វ័យ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។ វា​សម្បូរ​ទៅដោយ​វីតាមីន​ E ​ធាតុប៉ូតាស្យូម​ និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ផងដែរ។

Thehealthsite, Ba-bamail

ប្រែសម្រួលៈ ណាលីតា