ឆ្នាំ ២០១៧ នារីសម័យថ្មីនិយមជ្រើសរើសពណ៌សក់អ្វី?

  • 2017-01-16 09:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

 កៀប​សក់ ក្រង​សក់ ចង​សក់ ទំលាក់​សក់ កិប​ប៉ោង គឺ​ជា​វិធី​ផ្សេងៗ​របស់​នារី​គ្រប់រូប​ដែល​ចង់​បន្ថែម​សម្រស់​របស់​ខ្លួនឲ្យ​កាន់​តែ​ស្រស់​ស្អាតទ្វេឡើង។ ហើយ​ការ​លេង​ពណ៌​សក់ ក៏​ជា​ជា​ជម្រើស​មួយ​បែប​ទៀត​ដែល​នាំ​ឲ្យ​ស្រីៗ​យើង​មាន​ភាព​លេច​ធ្លោ ប្លែក គួរ​ជា​ទី​ចាប់​អារម្មណ៍​ក្នុង​ភ្នែក​បុរសៗ​ផង​ដែរ។

ថ្ងៃនេះ ក្រុម​ការងារ កញ្ញា ទៅ​ជួប​ជាមួយ​ម្ចាស់​ហាង La Jolie Beauty Salon គឺ​កញ្ញា ឌី ពិដោរ ដែល​មាន​ជំនាញ​ផ្នែក​លាប​សក់​ពណ៌ បាន​ឲ្យ​ដឹង​ថា ឆ្នាំ២០១៧​នេះ​គេ​និយម​លេង​ពណ៌​សក់ពីរ​បី​ចូល​គ្នា មិន​ចូលចិត្ត​លាប​ពណ៌​លាត​ដូច​ពី​មុន​នោះ​ទេ ។

កញ្ញា ឌី ពិដោរ

ខាង​ក្រោម​នេះ​គឺ​ពណ៌​សក់​៥​ពណ៌​ដែល​កំពុង​ពេញ​និយម​បំផុត​ប្រចាំ​ហាង La Jolie Beauty Salon ៖

១.ពណ៌ ឡាវែល ឌឺរ

២.ពណ៌​ប្រាក់​ក្រម៉ៅ​

៣.ពណ៌​ហាយ​ឡាយ​ទឹកប៊ិច​

៤.ពណ៌ baby Blue (ពណ៌​ផ្ទៃ​មេឃ​លាយ​ទឹក​សមុទ្រ)​ និង

៥.ពណ៌ប្រាក់ភ្លឺ​

គ្នាយើងចង់លាបពណ៌មួយណាដែរ?​

អត្ថបទៈ ឆដាភា

អត្ថបទពេញនិយម