មិន​ចង់​បាត់បង់​គេទេ​មែនទេ? កុំ​ធ្វើ​រឿង​ទាំង១០ ​នេះ​ឱ្យ​សោះ!

  • 2017-01-16 07:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដែល​រក្សា​បាន​នូវ​ទំនាក់ទំនង​ស្នេហា​ដែល​រឹងមាំ​អ្នក​ពិតជា​ត្រូវ​ខិត​ខំ​ប្រឹងប្រែង​ទាំងកាយ ​និង​ចិត្ត ។ អ្នក​ប្រហែល​ជា​ធ្លាប់ ឬ​កំពុង​តែ​គិត​ថា​រឿង​តូច​តាច សាមញ្ញ​ធម្មតា​ដែល​អ្នក​កំពុង​ធ្វើ​ទៅ​កាន់​គាត់​មិន​បង្ក​ជា​បញ្ហា ឬ​កំហុស​ឆ្គង​អ្វី​ឡើយ។ ប៉ុន្តែ​ពេលខ្លះ​រឿង​តូចតាច​មែន ​ប៉ុន្តែ​វា​អាច​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​មិនល្អ។

ដូច្នេះ ​កញ្ញា ​សូម​លើក​ចំណុច​១០​​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ទៅកាន់​មិត្តប្រុស​របស់អ្នក៖

  1. ប្រសិន​បើ​អ្នក​ស្រលាញ់​គាត់ ​កុំសង្ស័យ ​ហើយ​កុំ​ធ្វើតេស្ត​ភាពស្មោះត្រង់​របស់គាត់។

  2. ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​មិត្តភ័ក្ដិ​របស់គាត់ ​កុំ​បង្ខំ​ឱ្យ​គាត់​ឈប់​និយាយ​រក​មិត្ត​របស់គាត់ ​ វាអាច​ធ្វើឱ្យ​គាត់​មិន​សប្បាយ​ចិត្ត។

  1. កុំ​រអ៊ូ​ច្រើន​ពេក គ្មាន​នរណា​ម្នាក់​ល្អ​ឥតខ្ចោះ​ឡើយ សូម្បី​តែ​អ្នក​ខ្លួនឯង​ផ្ទាល់​ក៏​មិន​ល្អ​គ្រប់១០​ដែរ។

  2. កុំ​ចង់​ឈ្នះ ​ចង់​ចាញ់​ជាមួយ​គាត់​ពេក វា​គ្មាន​បាន​អី​មក​វិញ​ទេ បានតែ​ការ​ថ្នាក់ថ្នាំង​ចិត្ត​ហ្នឹង។

  3. ផ្ដល់​គម្លាត​ឱ្យ​គាត់​ខ្លះ កុំ​តាម​ប្រកៀក​ប្រកិត​ពេក វា​អាច​ធ្វើឱ្យ​គាត់​ធុញទ្រាន់

  4. កុំ​ឈ្លោះ​ប្រកែក និង​វាយ​គាត់​នៅមុខ​គេមុខឯង វា​មិនល្អ​មើល​ឡើយ ហើយ​វា​ជា​ការ​មិនផ្ដល់​តម្លៃ​ឱ្យ​គាត់​ផងដែរ។

  1. រឿង​អ្នក ​និង​គាត់​ពេលខ្លះ​ទុក​ជា​អាថ៌កំបាំង​ខ្លះ​ទៅ កុំបាច់​ចែករំលែក​ជាមួយ​មិត្តភ័ក្ដិ​របស់អ្នក​ច្រើនពេក។

  2. ពេល​ទៅណា​មកណា កុំ​ឱ្យ​គាត់​រង់ចាំ​យូរពេក។ មនុស្ស​ប្រុស​មិន​ចូលចិត្ត​រង់ចាំ​គេឡើយ។

  3. ពេល​ដែល​គាត់​នៅ​ក្បែរ កុំ​លេង​ទូរស័ព្ទ​ច្រើន​ពេក។ អ្នក​គួរតែ​យកចិត្តទុក​ដាក់​ជាមួយ​គាត់​ឱ្យ​ច្រើនជាង​ការ​កាន់​ទូរស័ព្ទ​របស់​អ្នក។

  4. កុំ​គុំគួន​ច្រើនពេក ​អត់អោន​បាន ​អត់​ខ្លះទៅ! ប្រសិន​បើ​គាត់​ធ្វើ​ខុស ​ទុក​ពេល​ឱ្យ​គាត់​កែ​ខ្លួន​សិន​ទៅ។ ប្រសិន​បើ​គាត់​នៅ​មិន​កែ ​សឹម​គិត​ទៀត៕

ប្រភព៖ Zeppfeed

ប្រែសម្រួលៈ ណាលីតា

អត្ថបទពេញនិយម