៥​ចំណុច​ដើម្បី​ឈ្នះ​ចិត្ត​ម្តាយ​ក្មេក

  • 2017-01-16 06:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រៀន​ដើម្បី​ក្លាយ​ជា​កូនប្រសារ​ស្រី​ដ៏​ល្អ​ម្នាក់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​ដើម្បី​ក្លាយ​ជាកូន​ប្រសារ​សំណព្វ​របស់​ម្តាយ​ក្មេក​របស់​អ្នក​ក៏​មិន​មែន​ជា​រឿង​ពិបាក​នោះ​ដែរ ដោយ​អ្នក​គ្រាន់​តែ ចំណាយ​ពេល​វេលា​បន្តិច​ ហើយ​ចេះ​មាន​គំនិត​ផ្សេងៗ​ប៉ុណ្ណោះ។

ចំណុច​ខាង​ក្រោម​ទាំង​៥​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​យក​ឈ្នះ​ចិត្ត​របស់​ម្តាយ​ក្មេក​អ្នក​បាន។

១.ផ្ញើសារ​សួរ​សុខ​ទុក្ខ​និង​ជូន​ផ្កា​ក្នុង​ថ្ងៃ​ពិសេស៖

អ្នក​គួរ​សរសេរ​ចំណាំ​ទុក​ថ្ងៃ​ពិសេស​របស់​គាត់ ដូច​ជា​ថ្ងៃ​កំណើត ថ្ងៃ​គម្រប់​ខួប​ផ្សេងៗ ថ្ងៃ​បុណ្យ​អ្នក​ម្តាយ។ ពេល​ខ្លះ​កូន​ប្រុស​របស់​គាត់​អាច​ភ្លេច​ថ្ងៃ​ទាំង​នោះ ហើយ​អ្នក​ជា​កូន​ប្រសា​ចាំ​ទៅ​វិញ នោះ​គាត់​នឹង​មាន​អារម្មណ៍​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់ ​ដែល​នេះ​គឺ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​អ្នក និង​ស្វាមី​របស់​អ្នក។

២.ខល​សួរ​សុខ​ទុក្ខ​គាត់​ជា​រឿយៗ៖

នេះ​អាច​ជា​អ្វី​មួយ​ដែល​អ្នក​មិន​សូវ​ចាប់​អារម្មណ៍​ ប៉ុន្តែ​អ្នក​គួរ​តែ​ជ្រើស​រើស​ថ្ងៃ​មួយ​ដើម្បី​សួរ​សុខ​ទុក្ខ​គាត់ ជា​ពិសេស​នៅ​ពេល​ដែល​ប្តី​អ្នក​មិន​នៅ​ជិត។ បើ​ទោះ​ជា​អ្នក​ជាប់​រវល់ អ្នក​អាច​ទិញ​ជា​ថ្នាំ ហើយ​ផ្ញើសារ​សួរ​ថា តើ​គាត់​មាន​ត្រូវ​ការ​អ្វី ឬ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា។

៣.សួរ​អំពី​ដំបូន្មាន​របស់​គាត់៖

នេះ​គឺ​ជា​ចំណុច​ល្អ​មួយសម្រាប់​អ្នក​ដែល​ជា​កូន​ប្រសារ​ស្រី ប៉ុន្តែ​ប្រសិន​ជា​អ្នក​ចង់ អ្នក​អាច​សួរ​ត្រឹម យោបល់​របស់​គាត់​ថា​ តើ​គួរ​ប្តូរ​ពណ៌​វាំងនន​បន្ទប់​ទឹក​ទៅ​បន្ទប់​របស់​ភ្ញៀវ​វិញ​ ឬ​យ៉ាង​ណា។ ហើយ​នៅ​ពេល​ដែល​អ្នក​ធ្វើ​តាម​គាត់ គាត់​នឹង​អាច​មាន​អារម្មណ៏​ថា​អ្នក​ទទួល​យក​ដំបូន្មាន​គាត់ ហើយ​គាត់​នឹង​មាន​មោទនភាព​ដែល​អ្នក​ធ្វើ​តាម។

៤.សរសើរ​គាត់៖

អ្នក​អាច​និយាយ​ថា គាត់​បាន​ធ្វើ​ការងារ​ដ៏​ល្អ​ក្នុង​នាម​ជា​ម្តាយ​មួយ​រូប។ នេះ​គឺ​ជា​ចំណុច​មួយ​ដែលឆាប់​ទទួល​បាន​ចិត្ត​របស់​គាត់ ជា​ធម្មតា​វា​អាច​នឹង​ធ្វើ​ឲ្យ​គាត់​ស្រក់​ទឹក​ភ្នែក​ហើយ​វា​ជា​ពេល​វេលា​ល្អ​បំផុត។ នៅ​ពេល​ដែល​អ្នក​និយាយ​ចំណុច​នេះ អ្នក​អាច​នឹង​នឹក​ឃើញ​នៅ​ពេល​ដែល​អ្នក​ចិញ្ចឹមកូនប្រុស ហើយ​គ្មាន​ពេល​វេលា​ណា​ដែល​ល្អ​ជាង​ពេល​វេលា​ដែល​កូន​សរសើរ​ម្តាយ​របស់​ខ្លួន​នោះ​ទេ។

៥.​សរសើរ​ពី​រូប​សម្រស់​របស់​គាត់៖

មនុស្ស​គ្រប់រូប​គឺ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​មាន​គេ​សរសើរ​ពី​សម្រស់​របស់​ខ្លួន។ ដូចនេះ អ្នក​គួរ​យក​ពេល​វេលា​នេះ​សរសើរ​អំពី​ទឹកមុខ សុខភាព ឬ​គាត់​មើល​ទៅ​ឃើញ​ក្មេង​ប៉ុណ្ណា។ ជា​ធម្មតា អ្នក​ក៏​អាច​សួរ​គាត់​ថា​តើ​អ្នក​អាច​ខ្ចី​របស់របរ​ខោ​អាវ​ផ្សេងៗដូចជាកន្សែង កាបូប​បាន​ដែរឬ​ទេ ពេល​នោះ​គាត់​នឹង​សប្បាយ​ចិត្ត​ដែល​អ្នក​ពេញ​ចិត្ត​ស្ទីល​របស់​គាត់។

  ប្រភពៈ Yourtango  

ប្រែសម្រួលៈ Vatey Vann

អត្ថបទពេញនិយម