ចំណុច​គួរ​ជៀស​វាង​បើ​ចង់​បាន​បន្ទប់​ទទួល​ភ្ញៀវ​​ស្អាត​

  • 2017-01-16 06:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​រៀប​ចំ​បន្ទប់​ទទួល​ទទួល​ភ្ញៀវ​ម្ដង​ៗ​ តើ​យើង​ផ្ដោត​លើ​អ្វី​ខ្លះ? ​តុបតែង​តាម​អារម្មណ៍​មែន​ទេ? តាម​ពិត​ទៅ​ការ​តុប​តែង​បន្ទប់​ទទួល​ភ្ញៀវ​ក៏​មាន​ក្បួន​ខ្នាត​របស់​វា​ដែរ​​។ បើ​ចង់​បាន​ស្អាត​ យើង​គួរ​ជៀស​វាង​កំហុស​ទាំង​នេះ៖

១. មាន​តែ​អំពូល​​មួយ​លើ​ពិតាន៖ យល់​ល្អ​​គួរ​ដាក់​បន្ថែម​អំពូល​លើ​តុ​ ឬ​នៅ​ជញ្ជាំង​ដើម្បី​ឲ្យ​មើល​ទៅ​​ស្អាត​ និង​ទាក់​ទាញ។​

២. ដាក់​កម្រាល​ខុស​ទំហំ៖ ​​គួរ​ដាក់​កម្រាល​ធំ​ជំនួស​កម្រាល​តូច​ព្រោះ​វា​ជួយ​ឲ្យ​បន្ទប់​មើល​ទៅ​ធំ​​ និង​ពេញ​ភ្នែក​។

៣. ដាក់​ទូរទស្សន៍​ខុស​កន្លែង​៖ កុំ​ដាក់​នៅ​ជិត​ ឬ​ពីមុខ​បង្អួច​ព្រោះ​ធ្វើ​ឲ្យ​ពិបាក​មើល​ ។​ ចម្ងាយ​ពី​ទូរទស្សន៍​មក​កន្លែង​មើល​អាស្រ័យ​ទៅ​តាម​ទំហំ​ទូរទស្សន៍។

៤. មិន​ដាក់​ខ្នើយ​ទ្រាប់​អង្គុយ៖ ខ្នើយ​ទ្រាប់​ពិត​ជា​សំខាន់​ក្នុង​ការ​ផ្ដល់​ផាសុកភាព​ដល់​យើង។

៥. សាឡុង​មិន​ស៊ី​ជាមួយ​បន្ទប់​៖ ជៀស​វាង​សាឡុង​ពណ៌​ក្រមៅ​ បើ​ពិតាន​បន្ទប់​ទទួល​ភ្ញៀវ​ទាប​​។​

៦. គ្រឿង​សង្ហា​រឹម​មិន​ស៊ី​គ្នា៖ មិន​គួរ​រើស​គ្រឿង​ផ្សេង​​ៗ​តាម​ចិត្ត​ទេ​ព្រោះ​ទោះ​យើង​គិត​ថា​ស្អាត​ក៏​មិន​ប្រាកដ​ថា​វា​ត្រូវ​ជាមួយ​បន្ទប់​​ដែរ​។​ គួរ​រើស​តាម​ឈុត​​វា​ ហើយ​កុំ​ភ្លេច​សាក​មើល​ផង​ថា​អង្គុយ​ទៅ​ស្រួល​ខ្លួន​​ឬ​អត់។

៧. ប្រើ​សាឡុង​ហួស​សម័យ៖ គួរ​ផ្ដោត​លើ​ការ​ច្នៃ​ម៉ូដ​ថ្មី​ៗ​ស្អាត​ៗ​ផង​ណា៎ ​បើ​​ចង់​ឲ្យ​​បន្ទប់​​ស្អាត។​

៨. តាំង​រូប​ថត​មិន​ត្រូវ​៖ កម្ពស់​ល្អ​គឺ​១.៥៣ ម៉ែត្រ​ពី​កម្រាល​ទៅ​រូប​។​ បើ​​មាន​រូប​ច្រើន​ គួរ​ភ្ជួរ​ពួក​វា​ជា​ក្រុម​ជាជាង​ភ្ជួរ​មួយ​ៗ​ពេញ​បន្ទប់​។

៩. ទំហំ​សាឡុង​មិន​ត្រូវ​​៖ ពេល​ខ្លះ​យើង​ទិញ​សាឡុង​មក​ធំ​ជ្រុល​ធ្វើ​ឲ្យ​អស់​កន្លែង​តែម្ដង​។​ ត្រូវ​មើល​សិន​ថា​បន្ទប់​យើង​អាច​ដាក់​បាន​ប៉ុណ្ណា​ ជៀសវាង​មិន​សម។​ ​

១០. ដាំ​រុក្ខជាតិ​ក្នុង​ថូ​តូច​ៗ៖ មើល​ទៅ​រញ៉េរញ៉ៃ​វិញ​ទេ។ ​គួរ​ដាក់​ដើម​ឈើ​ធំ​ក្នុង​ថូ​តែ​មួយ​បាន​ហើយ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម