តិច​និក ធ្វើ​ឲ្យ​ខោ​ខូវប៊យ ថ្មី​ស្អាត​ មិន​ទក់​​ និង​គ្មាន​ក្លិន​មិន​ល្អ​

  • 2017-01-15 07:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខោ​ខូវប៊យ​ជា​ ខោ​ពេញ​និយម​មួយ​​សម្រាប់​យុវវ័យ ជា​ពិសេស​យុវនារី​តែ​ម្ដង។ មាន​ពេល​​ខ្លះ​ អ្នក​មាន​បញ្ហា​នឹង​​​​ ខោ​ទក់ ធំ​ក្លិន​មិន​ល្អ ពេល​​ស្លៀក​ពេញ​មួយ​ថ្ងៃ។ យ៉ាង​ណា​មិញ​វេប​សាយ​ ចំណេះ​ដឹង​ទូ​ទៅ Bold Sky បាន​ណែ​នាំ​វិធី​មួយ​​ចំនួន​ដូច​ខាង​ក្រោម៖

១. ប្រើ​ដៃ​​បោក​សម្អាត

ដាក់​​ទឹក​ល្មម​​មួយ​ចាន​ដែក​ ត្រាំ​ខោ​ខូវ​ប៊យ​​ រួច​លាយ​ម្សៅ​​​​សាប៊ូ​​​បោក​ខោ​អាវ ២ ទៅ​៣​ ស្លាប​ព្រា។​ ប្រើ​ដៃ​​បោក​សម្អាត​​ខោ​​ រួច​​ទុក​ចោល​រយៈ​ ១​ម៉ោង។ លាង​ទឹក​​សម្អាត​ចេញ ​ធ្វើ​បែប​នេះ ​​​​​អ្នក​​នឹង​បាន​ខោ​ខូវប៊យ​​ថ្មី​ស្អាត​មួយ​។

២. ដាក់​កប់​ក្នុង​ទឹកកក​

ជា​រឿង​ចម្លែក​ តែ​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​។ បត់​ខោ​​ខូវប៊យ​​​រួច​យក​ទៅ​ដាក់​ក្នុង​​​ថង់​ប្លាស្ទិក​​មួយ​ បិទ​ឲ្យ​ជិត ដាក់​កប់​ក្នុង​ទឹកកក។ ធ្វើ​បែប​នេះ វា​មិន​ត្រឹម​តែ​កម្ចាត់​ក្លិន​អាក្រក់​​​នោះ​ទេ ថែម​ទាំង​សម្លាប់​មេរោគ​​ជាប់​​នៅ​នឹង​ខោ​ទៀត​ផង។

៣. ស្លាក​ណែ​នាំ​​​ជាប់​ខោ

ជា​រឿង​សាមញ្ញ​បំផុត គឺ​​​គ្រាន់​តែ​សង្កេត​មើល​ ការ​ណែ​នាំ​​លើ​ស្លាក​ដែល​មាន​ជាប់​ខោ ជា​ពិសេស​នៅ​ពេល​ទិញ​ខោ​ខូវប៊យ​ថ្មី​ៗ​។ អាន​ការ​ណែ​នាំ​ លើ​ស្លាក​នោះ​ អ្នក​​នឹង​​ធ្វើ​ឲ្យ​អ្នក​ដឹង​ពី​របៀប​សម្អាត​​ខោ​ឲ្យ​ថ្មី​ស្អាត​ ទៅ​តាម​សាច់​ក្រណាត់​​របស់​វា។

៤. បោក​​អ៊ុត​ស្ងួត​

បោក​អ៊ុត​ស្ងួត​​ គឺ​ជា​វិធី​​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​កម្ចាត់​មេរោគ ស្នាម​ប្រឡាក់​ ​ឲ្យ​ជ្រះ​ស្អាត និង​មើល​ថ្មី​ស្រស់​ស្អាត។

៥. ចៀស​វាង ​​កម្ដៅ​ដោយ​ផ្ទាល់

កម្ដៅ​ក្ដៅ​ខ្លាំង​​ អាច​ធ្វើ​ឲ្យ​ក្រណាត់​ខោ​ខូវប៊យ​របស់​អ្នក​ខូច ​បាន។ ជម្រើស​ល្អ​បំផុត​ គឺ​​ចៀស​វាង​ការ​អ៊ុត​​ផ្ទាល់​​​លើ​ខោ ដោយ​ជំនួស​វិញ​នូវ​ការ​សម្អាត​​ខោ​រួច​ ដាក់​​ហាល​​ត្រូវ​កម្ដៅ​ អ្នក​នឹង​បាន​ខោ​ថ្មី​​ស្អាត​ជា​មិន​ខាន​៕

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម